ទាន់ហេតុការណ៍
អាវុធហត្ថ​ខេត្ត​សៀមរាប បង្ក្រាប​បាន​ក្មេង​ទំនើង​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​! - ​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ត្រូវ​កុំ​បី​យ៉ាង កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្លា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្លា​ស្ទិកក្នុង​ដី​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ - ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ស្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​អំណោយ​ជូន​ដល់​សមាជិក​ចំនួន​២​នាក់ សមាជិក​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រាស់​អគារសិក្សា​ថ្មី នៅ​វិទ្យាល័យ ហេង សំរិន ចក​ - គណៈកម្មាធិការ​សម្របសម្រួល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពិនិត្យឧ​ត្ត​មានុ​វត្ត​សកល ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​! - អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.!
0

ជនសង្ស័យ​ចំនួន​០៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​យ៉ាងសកម្ម ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន !!!

ជនសង្ស័យ​ចំនួន​០៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​យ៉ាងសកម្ម ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន !!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល ៖ កាល​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត .​និង​លោក​អធិការ​ស្រុក​លើកដែក .​កម្លាំង​ជំនាញ​គ្រឿងញៀន​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ទន្លាប់ បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ នៅ​ចំណុច ៖ ផ្ទះ ឈ្មោះ ង៉ែត គា ស្ថិតក្នុង​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។​

​ជនសង្ស័យ​០៤​នាក់​(​ឃាត់ខ្លួន​០៣​នាក់ និង​គេចខ្លួន​០១​នាក់​)៖
១-​ឈ្មោះ យ៉ុង ចំ​រ៉ុង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទី​លំ​
​នៅ ភូមិ ស្ពានដែក ឃុំ ព្រែក​ទន្លាប់ ស្រុក លើកដែក ខេត្ត កណ្តាល​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​) ឃាត់ខ្លួន ធ្វើតេស្ត​រហ័ស​ពិន​ត្យរ​កកូ​វីដ​-១៩ លទ្ធផល អវិជ្ជមាន​(-)​។​
២-​ឈ្មោះ ចំរើន សំរិត ភេទ ប្រុស អាយុ​២៣ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែកបាក់​ឃុំ ព្រែក​ទន្លាប់​ស្រុក​លើកដែក ខេត្ត​កណ្ដាល (​ឃាត់ខ្លួន​) មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម និង ធ្វើតេស្ត​រហ័ស ពិនិត្យរ​កកូ​វីដ​-១៩ លទ្ធផល​អវិជ្ជមាន (-) ។​
៣-​ឈ្មោះ​ពូន ច​ន្នី ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទី​លំ​
​នៅ ភូមិ ស្ពានដែក ឃុំ ព្រែក​ទន្លាប់ ស្រុក លើកដែក ខេត្ត កណ្តាល (​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​) ឃាត់ខ្លួន ធ្វើតេស្ត​រហ័ស​ពិន​ត្យរ​កកូ​វីដ​-១៩ លទ្ធផល អវិជ្ជមាន​(-)​។​
៤-​ឈ្មោះ គា ស ភេទ​ប្រុស ជា​កូន​របស់​ម្ចាស់ផ្ទះ​(​គេចខ្លួន​)

​វត្ថុតាង​រួមមាន ៖
១-​កែវ​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន​០៤,​ដែកកេះ ៤ និង ទុយោ​ជ័រ​បឺត​
២-​ទូរស័ព្ទដៃ ០២​គ្រឿង ម៉ាក vivo ពណ៌​ខ្មៅ ០១ គ្រឿង (​ខូច​) និង​ម៉ា​ម NOKIA អិន​ចុច​ពិល ០១ គ្រឿង​(​ខូច​)

​សភាព​រឿងហេតុ​៖ នៅ​មុនពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ទន្លាប់ សហការ​ជាមួយ​កម្លាំង​ជំនាញ​គ្រឿងញៀន​ស្រុក​បាន​ចេញ​ល្បាត​តាម​គោល​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថាៈ មានការ​ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន នៅ​ពេល​កម្លាំង​យើង​ល្បាត​ចូល​ទៅ​ដល់​ផ្ទះ​ឈ្មោះ ង៉ែត គា ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​០៣​នាក់​ខាងលើ​កំពុង​នៅ​ផឹកស្រា​ពេលនោះ​កម្លាំង​យើង​ក៏​បាន​សួរនាំ និង បាន​ប្រទះឃើញ​មាន​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​នៅក្បែរនោះ ហើយ​បាន​សួរនាំ​បន្ថែម​ជនសង្ស័យ​ក៏​សារភាពថា​ខ្លួន​ពិតជា​បាន​នាំគ្នា​ប្រើប្រាស់​ថ្នាំញៀន​នៅ​មុន​នឹង​បន្តិច ហើយ​នាំគ្នា នៅ​រង់ចាំ​ឈ្មោះ គា ស ដែល​ទៅ​ទិញ​ថ្នាំញៀន​មកប្រើប្រាស់​បន្តទៀត ។​

​បច្ចុប្បន្ន ៖ សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក​ដើម្បី​សាកសួរ បំភ្លឺ និង ចាត់ការ​តាម​និតិ​វិធី ច្បាប់ ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល