ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦

សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ស្រុក​សំរោង​ទង​÷ ជនសង្ស័យ ០២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ចាប់​ឃាត់ខ្លួន តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន ស្ថិតនៅ​ភូមិ​ចង្ក្រាន​ដែក ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង បាន​បញ្ជាក់​ឲ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​លោក​ឧត្តម​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៩ ខែ មីនា ឆ្នាំ​២០២៥ វេលា​ម៉ោង ១០ និង ៥ នាទី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ទង បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន មាន​ចំនួន ២ ដីកា​: បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ នៅ​ចំណុច​ភូមិ​ចង្ក្រាន​ដែក ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​លោក​វរសេនីយ៍ឯក ឃុត សុផល បានឲ្យដឹង​ទៀតថា ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​ឈ្មោះ​÷
១.​ឈ្មោះ អឿន សារ៉ាន់ ហៅ ក្តា​ន់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ នៅ​ភូមិ​ចង្ក្រាន​ដែក ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​សូមបញ្ជាក់​ថា​: ឈ្មោះ អឿន សារ៉ាន់ ហៅ ក្តាន់​ខាងលើ មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ៥៥០ ចុះ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ ចេញ​ដោយ​លោក លាង លី​ហៀ​ង ចៅក្រម​ស៊ើបសួរ អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ចោទ​ពី​បទ​: ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ត្រស់ ឃុំ ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤. នឹង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ៧៣៦ ចុះ​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ចេញ​ដោយ​លោក ធ្ធាំ ប៊ុណ្ណា ចៅក្រម​ស៊ើបសួរ អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ចោទ​ពី​បទ​: ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច ភូមិ​ចង្ក្រាន​ដែក ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤ ។ ២ .​ឈ្មោះ ឡូ ឆៃ ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​បាញ់​កង្កែប ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ខេត្ត​កំពង់ស្ពឺ ។​

​លោក ឃុត សុផល បាន​បន្ថែមទៀតថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​.១ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៤​កញ្ចប់ (​ធំ ៣ កញ្ចប់​,​មធ្យម ១ កញ្ចប់​) ២ ជញ្ជីង​អេឡិចត្រូនិច​សំរាប់​ថ្លឹង​គ្រឿងញៀន ១ គ្រឿង ៣​ទូរ​សព្ទ​ដៃ ១​គ្រឿង ៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល