ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​

នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ដោយ​សម្តែង​នូវ​ក្តីសោកស្តាយ​ស្រណោះ​អាឡោះអាល័យ​យ៉ាង​ក្រៃលែង​ចំពោះ​ការបាត់បង់ ឯកឧត្តម​អ្នកឧកញ៉ា​ឧត្ដម​មេត្រី​វិសិដ្ឋ ហ៊ុន សាន ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៥, នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ លោកជំទាវ ភែ​ថង​ថា​ន ស៊ីណា​វ៉ាត់​, តាមរយៈ​លោក​ជំទាវ​ភារៈធារី​ស្តីទី​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, បាន​នាំយក​នូវ​កម្រងផ្កា​របស់​លោកជំទា​វនាយ​ក​រដ្ឋមន្ត្រី រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន និង​ក្រុមគ្រួសារ និង​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្ដម​មេត្រី​វិសិដ្ឋ ហ៊ុន សាន ដែល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ ១៥​រោច ខែ​ផល្គុន ឆ្នាំ​រោង ឆ​ស័ក ពស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៥ វេលា​ម៉ោង ២​និង​២៧ នាទី​ទៀបភ្លឺ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៧៨ ឆ្នាំ​។

​ជាមួយគ្នានេះដែរ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ នេះ​, ឯកឧត្តម ស៊ុន​ឆៃ វង្ស​សាវ៉ាត អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​បាន​អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ​និង​បាន​ចែករំលែក​មរណទុក្ខ​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នៅ​ភូមិគ្រឹះ​នៃ​សព​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្ដម​មេត្រី​វិសិដ្ឋ ហ៊ុន សាន ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ឯកឧត្តម ស៊ុន​ឆៃ វង្ស​សាវ៉ាត ក៏​បាន​នាំមក​នូវ​កម្រងផ្កា​ចូលរួម​មរណទុក្ខ​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ចំនួន ៣ រូប​ទៀត​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ផង​ដែរ​រួម​មាន​ឯកឧត្តម ថាក់​ស៊ី ន ស៊ីណា​វ៉ា​ត្រ និង​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត្រ និង​ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បាត់បង់​នូវ​បងប្រុស​បង្កើត​ជា​ទីស្រឡាញ់​របស់ខ្លួន​។

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកជំទាវ ភែ​ថង​ថា​ន ស៊ីណា​វ៉ាត់ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។ ជាមួយគ្នានេះ សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ស៊ុម​ឆៃ វង្ស​សាវ៉ាត អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​អញ្ជើញ​មក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​បងប្រុស​សម្តេច​ដោយ​ផ្ទាល់ និង​តាមរយៈ​ឯកឧត្តម ស៊ុម​ឆៃ វង្ស​សាវ៉ាត សូម​ថ្លែងអំណរគុណ​ដល់​អតីត​នាយករដ្ឋមន្ត្រី​ទាំង ៣ គឺ​ឯកឧត្តម ថាក់​ស៊ី ន ស៊ីណា​វ៉ា​ត្រ និង​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត្រ និង​ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន ដែល​បាន​ចូលរួម​ចែករំលែក​ទុក្ខ​ជាមួយ​សម្តេច​តេជោ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល