ខេត្តក្រចេះ ផ្ទះលក់សាច់សត្វព្រៃគ្រប់ប្រភេទមួយកន្លែងដោយគេស្គាល់ម្ចាស់ឈ្មោះ កែវ មុន្នី ជាមេឈ្មួញលក់សាច់សត្វព្រៃដ៏សកម្មត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ស្ថិតនៅភូមិសាស្ត្រ ខាងក្រោមផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងបានរកឃើញសាច់សត្វព្រៃជាង ៦០គីឡូក្រាម ។
បើយោងតាមប្រភពមួយបានបង្ហើមប្រាប់ថាទីតាំងលក់សាច់សត្វព្រៃខាងលើនោះគឺធ្វើអាជីវកម្មលក់សាច់សត្វយូរខែ យូរឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាមួយចុះទៅបង្កានោះទេ រហូតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ សង្ស័យអ្នកលក់សាច់សត្វខាងលើនោះត្រូវបណ្ដាសាអ្នកតាដែលថែរក្សាសត្វព្រៃ ឬមួយយីអ៊ុនដាក់ អារក្សធ្វើទេដឹង ទើបអស់ល័ក្ខណ៍ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបបាន ។
ការចុះបង្ក្រាបផ្ទះលក់សាច់សត្វព្រៃនោះក្រោមពីទទួលបញ្ជាពីឯកឧត្តម គឺប៊ុណ្ណារ៉ា ប្រធានព្រះរាជអាជ្ញាខេត្តក្រចេះ ដឹកនាំបញ្ជាផ្ទាល់ ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងស្តុក និងលក់ សាច់សត្វព្រៃខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសាស្ត្រ ផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រង់ចំណុច ផ្ទះឈ្មោះ កែវ នុន្នី ភេទស្រី អាយុ ៣៩ឆ្នាំ ដែលជាមេឈ្មួញរកស៊ីបទល្មើសសត្វព្រៃ ដុះស្លែជាយូរឆ្នាំមកហើយនោះ ។
ក្នុងប្រតិបត្តិការចុះបង្កាបជាលទ្ធផលសមត្ថកិច្ចរកឃើញ សំណាកសត្វព្រៃ រួមមាន ៖
១.សាច់ឈ្កូស ១០គីឡូ ២.សាច់ប្រឹស ១៨គីឡូ ៣.សាច់ជ្រូកព្រៃ ២៣គីឡូ ៤.ចាបស្រុក១០០ក្បាល រូមនិង ស្នែងឈ្នូស កន្ទុយកាងោក និងសត្វ ទរទារ រស់ផលដែរ ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាមត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនឹងបញ្ជូនទៅរដ្ឋបាលព្រៃឈើឈ្នួល ដើម្បីធ្វើការសាកសួរបំភ្លឺបន្ថែមតាមនីតិភពច្បាប់ ។
សូមបញ្ជាក់ថា ទីតាំងលក់សាច់សត្វព្រៃនៅក្នុងភូមិសាស្ត្រផ្សារឈ្នួលនោះមិនមែនមានតែមួយកន្លែងនោះទេ គឺមានច្រើនកន្លែងទៀតស្នើសុំសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជ្រាវនិងស៊ើបអង្កេះឈានទៅដល់ការបង្ក្រាបផងដែរ ៕