ថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក

កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​សំដែង​សេចក្តីត្រេកអរ ដោយ​លោកស្រី Salimata D. Follea តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា «​កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក​» នៅក្នុង​ឱកាស​ជួប​សំដែង​ការគួ​សមនិង​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង​បរិស្ថាន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។

​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្រសួង​បរិស្ថាន​មាន​មោទកភាព​យ៉ាង​ជ្រាលជ្រៅ ដែល​ទទួលបាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ ចំពោះ​គម្រោង​រេ​ដ​បូក​នៅ​កម្ពុជា​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ដែល​បាន​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មក​ទិញ​ឥណទាន​កាបូន​នៅ​កម្ពុជា និង​ទទួលបាន​ថវិកា​ពី​ការលក់​ឥណទាន​កាបូន​យកមក​អភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍ​ជីវភាព​សហគមន៍ ព្រមទាំង​ទទួលបាន​បរិមាណ​ឥណទាន​កាបូន​សម្រាប់​រាប់​បញ្ចូល​ទៅក្នុង​ផែនការ​នៃ​ការកាត់បន្ថយ​ការបំភាយ (NDC) សំដៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ «​កម្ពុជា​ជា​ប្រទេស​អព្យាក្រឹត​កាបូន​ត្រឹម​ឆ្នាំ​២០៥០»​។

​ឯកឧត្តម​ក៏​បាន​បញ្ជាក់ទៀតថា ការទទួលបាន​ចំណាត់​ថ្នាក់​ដ៏​ល្អ​នេះ ត្រូវ​បាន​ឆ្លុះបញ្ចាំង​នូវ គោលនយោបាយ​ដ៏​ត្រឹមត្រូវ និង​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​សកម្ម​របស់​រាជរដ្ឋាភិបាល ក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ ជាមួយ​ដៃគូ ស្ថាប័ន​ពាក់ព័ន្ឌ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ នៅ​ក្នុង​ការចូលរួម​អនុវត្ត​គម្រោង​រេដូ​កនៅ​កម្ពុជា​។ លើសពីនេះទៅទៀត កម្ពុជា​ក៏​នឹង​ទទួលបាន​នូវ​ការគាំទ្រ​ពី​មូលនិធិ​អាកាសធាតុ​បៃតង​សកល (Green Climate Fund) ដែល​គ្រោង​នឹង​ផ្តល់​ដល់​កម្ពុជា​នូវ​ចំនួន ៤០​លាន​ដុល្លា

​សម្រាប់​អនុវត្ត​កម្មវិធី​រេ​ដ​បូក​ជាតិ នា​សម័យ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៩ COP29 នៅ​ទីក្រុង​បា​គូ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។ សូមបញ្ជាក់​ថា ការអនុវត្ត​គម្រោង​រេ​ដ​បូក​អនុវត្ត​នា​ពេលកន្លងមក ត្រូវបាន​ផ្តល់​ជំនួយ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​។​

​ជា​ជំ​ហ៊ាន​បន្ទាប់​នាពេល​អនាគត​ដ៏​ខ្លី ក្រសួង​បរិស្ថាន​នឹង​ពង្រឹង​សមត្ថភាព​មន្ត្រី​ថ្នាក់ជាតិ ជា​ពិសេស​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ប្រជា​សហគមន៍ ដើម្បី​គ្រប់គ្រង​ទាំងស្រុង​នូវ​ការអនុវត្ត​គម្រោង​រេ​ដ​បូក​។ ជាងនេះទៅទៀត ក្រសួង​បរិស្ថាន​កំពុង​កសាង​សមត្ថភាព​ខ្លួន​ឱ្យ​ក្លាយទៅជា «​ស្ថាប័ន​មាន​សម្បទា Accredited Entity» ដើម្បី​ទទួលបាន​ថវិកា​ដោយ​ផ្ទាល់​ពី​មូលនិធិ​អាកាសធាតុ​បៃតង​។

​ក្រសួង​បរិស្ថាន​ប្តេជ្ញា​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ជាពិសេស «​មុំ​នៃ​ភាព​បៃតង​» ដោយ​បន្ត​ពង្រឹង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ពង្រីក​ការទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មក​ទិញ​ឥណទាន​កាបូន​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន ជា​ពិសេស​តាមរយៈ ការអភិវឌ្ឍ​គោលដៅ​លំហែ​បៃតង​ដែល​ត្រូវបាន​គ្រប់គ្រង​ផ្ទាល់ ដោយ​ប្រជា​សហគមន៍​សា​ម៉ី ស្រប​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី

​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជំរុញ​ឲ្យ​បង្កើត​របៀង​គោលដៅ​លំហែ​បៃតង ផ្សារភ្ជាប់​ជាមួយ​សហគមន៍​មូលដ្ឋាន ដើម្បី​សហគមន៍​មាន​ជីវភាព​ល្អ​ប្រសើ ហើយ​នឹង​ចូលរួម​ការ​ពារ​និង​អភិរក្ស​ធនធាន​ធាម្មជាតិ កាន់តែ​ប្រសើរ​ថែម​ទៀត​។ សូម​រម្លឹក​ជូន​ថា កិច្ចសហការ World Bank ជាមួយ​ក្រសួង​បរិស្ថាន​កន្លងមក គឺ​បាន​អនុវត្ត​លើ​គម្រោង គ្រប់គ្រង​សំណល់​រឹង នៅក្នុង​ដែន​គម្រោង​ការពារ​ធម្ម​ជាតិ ធានា​នូវ​និរន្ត​ភាព​ទេសភាព ការអភិរក្ស​ធនធាន​ធម្មជាតិ ការគ្រប់គ្រង​ធនធានធម្មជាតិ ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល