ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ចើញថ្លែងសារពិសេសស្តីអំពីបឹងទន្លេសាប - ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​វ​រ​សេនីយ៍​ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយសមត្ថកិច្ច​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​ សហការជាមួយមន្រ្តីពាក់ព័ន្ធ​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​ - ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​សម្លាប់​ប្រពន្ធ​ដោយ​កាត់​ក ព្រោះ​ប្រ័ចណ្ឌ​ - ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម អញ្ជើញ​ជួប​សំណេះសំណាល និង​បង្រៀន​គូស​សន្លឹកឆ្នោត ដល់​សមាជិក​បក្ស​សង្កាត់ សំបួរមាស​! - ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​! - ​ពិធីបុណ្យ​សម្ភោ​ធ​ឆ្លង​ឧទ្ទិស​ចេតិយ និង​សមិទ្ធផល​នានា នៅ​វត្ត​ជលធារា​សម្បត្តិ ហៅ​វត្ត​ទួល​ក្រសាំង នៅ​ក្រុង​តាខ្មៅ​ - លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា និង ភរិយា បាន​អញ្ជើញ​ចូលរួម​អបអរសាទរ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ​ឯកឧត្តម ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​ - ​ជីវិត​គឺជា​ការតស៊ូ ទោះ​ពិកា​ក៏​ប្រឹង​រក​ការងារ​មិន​លើកដៃ​សុំទាន​គេ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញប្រកាសមុខតំណែង និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់ នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៥៤៥នាក់! - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group
0

កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​!

កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល ៖ លោក​មាស បញ្ញា​នាយប៉ុស្តិ៍​គគីរ​បានឲ្យដឹងថា​!​ដោយ​មាន​ការ​បញ្ចា​ពី​លោក​វរសេនីយ៍ឯក​ព្រុំ​សំណាង​អធិការ​ស្រុក​កៀនស្វាយ​និង​កម្លាំង​ប៉ុស្តិ៍​គគីរ​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​ដែល​កើតហេតុ​នៅ ថ្ងៃទី​៣០​ខែ វិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១២ និង​១០​នាទី​។​នៅត្រង់​ចំណុច​ភូមិ​តារា​បដូ​នស​ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​លោក​មាស​បញ្ញា​បន្តថា​!​ជនសង្ស័យ​មាន​គ្នា​ចំនួន​១០ នាក់​(​ឃាត់ខ្លួន​)​។​
១/ ឈ្មោះ ពង្ស សុភា​រះ​ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ ភូមិ​តារា​បដូ​នស ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)
២/​ឈ្មោះ សឿន ចិន្តា (​ហៅ​ចិន​) ភេទ​ប្រុស​អាយុ ២២​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ចន្លក់​ក្រៅ ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​
៣/​ឈ្មោះ​មុឺន​
​គឹម​សៀង ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិរ​ទាំង​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ឃាត់ខ្លួន​។​
៤/ ឈ្មោះ​ទុំ បូរ៉ា​(​ហៅ​ទក​) ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ចន្លក់​ក្រៅ ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ ឃាត់ខ្លួន​
៥/ ឈ្មោះ​ពាង ធារ៉ា​(​ហៅ​ជរ័​) ភេទ​ប្រុស​អាយុ ១៦​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​តារា​បដូ​នស​ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ ឃាត់ខ្លួន​
៦/​ឈ្មោះ​គង់ ដា​រី​ម​ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ កំរៀង​សង្កាត់​កន្ទោក​ខណ្ឌ​កំបូល​ឃាត់ខ្លួន​។​
៧/​ឈ្មោះ​ហុីម ចេង​ហុង ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​អង្គ​ព​ពាយ សង្កាត់​ក្រាំង​ម្កាក់​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ឃាត់ខ្លួន​។​
៨/ ឈ្មោះ​សុង សុ​ខៃ​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ឃាត់ខ្លួន ។​
៩/​ឈ្មោះ​ឆេង ណារ៉ាក់ ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ឃាត់ខ្លួន​។​
១០/​ឈ្មោះ​អ៊ុក ស្រី​ខួច​ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិ​ពិត​មាន​ទីលំនៅ​ភូមិ​យក​បាត្រ​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ ឃាត់ខ្លួន​។​
​ច​ណ​ពោះ​វត្ថុតាង​ចាប់​យក​រួមមាន​:
១/​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០៩​កញ្ចប់ តូច​០៨​កញ្ចប់ មធ្យម​០១​កញ្ចប់​
២/​សំភារៈ ប្រើប្រាស់ ថ្នាំញៀន មួយចំនួន
៣/ ទូរ​សព្ទ័ ០២​គ្រឿង​។​

​លោកនាយ​ប៉ុស្តិ៍​បន្តទៀតថា​! នៅ​មុនពេល​កើតហេតុ​ខាងលើ​មាន​ប្រជា​ពលរដ្ឋ​ល្អ​បាន​រាយការណ៍​មក​កំលាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​គ​គីរ​ថា​នៅ​ចំនុច​ផ្ទះ ឈ្មោះ​ពង្ស សុភា​រះ ភេទ​ប្រុស​កំពង់តែ​ធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន ក្រោយពី​ទទួលបាន​ពត៌មាន​ភ្លាម​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ សហការណ៍​ជាមួយ​កំលាំ​ង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ខាងលើ​ជា​បន្តបន្ទាប់​និង​ធ្វើ​ការឆែកឆេរ បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០៩​កញ្ចប់ តូច​០៨​កញ្ចប់ មធ្យម​០១ កញ្ចប់​។​
​នៅក្រោម​គូទ ឈ្មោះ​សឿន ចិន្តា​(​ហៅ​ចិន​) និង​សំភា​រះ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​រួច​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​យកមក​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​ដើម្បី​សួរនាំ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​កិច្ច​ជនសង្ស័យ ឈ្មោះ​សឿន ចិន្តា​(​ហៅ​ចិន​) បាន​ឆ្លើយ​សារភាព​ថា​ថ្នាំញៀន​ខាងលើ​ពិត​ជា​របស់​ខ្លួន​ប្រាកដ​មែន​ដែល​ឈ្មោះ និន ភេទ​ប្រុស (​មិន​ស្គាល់​ត្រកូល​និង​មិន​ស្គាល់​ទីលំនៅ ) បាន​ផ្ញើរ​អោយ​ខ្លួន​ដើម្បី​យក​មក​ចែកចាយ​បន្ត ។​
​ក្រោយ​ពី​សួរនាំ​ចប់​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​ចាត់ការ​តាម​និតិ​វិធី​។​
​នាយក​រដ្ឋបាល គេហទំព័រ​រស្មី​ស្ទឹងត្រង់​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល