ស្រុកកៀនស្វាយ កណ្ដាល ៖ នៅថ្ងៃព្រហស្បតិ៍ ០៦រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រី ស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បើតាមការផ្ដល់ព័ត៌មានពីលោកអធិការស្រុកកៀនស្វាយលោកវរសេនីយ៍ឯក ព្រុំ សំណាង បានឲ្យដឹងថានៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង១០ និង៤០ នាទី ។
ចំណុចកើតហេតុ៖ នៅ ក្នុងភូមិ រាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យមាន៖ ០១នាក់(ឃាត់ខ្លួន)
១/ ឈ្មោះ ទ្រី សុខហេង (តូវ៉ិត) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសារធាតុញៀនក្នុងទឹកនោម) (+) អវិជ្ជមានកូវីត ។
វត្ថុតាងចាប់យករួមមាន ៖
ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន១០កញ្ចប់(តូច០៩ ធំ០១)ទំងន់(៦,៨៧ក្រាម)សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួន ។
នៅវេលាម៉ោង ០៩:៣០នាទីកំលាំងប៉ុស្តិ៍រដ្ឋបាលគគីរធំ សហការជាមួយ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានល្បាតក្នុងភូមិសាស្ត្រឃុំគគីរធំ លុះដល់ម៉ោង ១០:៤០នាទី មានប្រជា ពលរដ្ធ ល្អបានផ្តល់ពត័មានប្រាប់ប៉ុស្តិ៍គគីរធំថា នៅចំណុចផ្ទះឈ្មោះ ទ្រី សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលថា:កំពុងជួញដូរថ្នាំញៀន ក្រោយទទួលបានព័ត៌មានភ្លាម កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នឹងប៉ុស្តិ៍គគីរធំ បានចុះទៅដល់ចំនុចកើតហេតុបានជួបជនសង្សយ័០១នាក់ ឈ្មោះ ទ្រី សុខហេង (តូវ៉ិត) ភេទប្រុស រួចបានឃាត់ខ្លួន ហើយបានធ្វើការឆែកឆេរលើខ្លួនប្រាណ ឈ្មោះ ទ្រី សុខហេង(តូវុិត)រកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់(តូច០៩ ធំ ០១) ក្រោយឆែកឆេររួចលំលាំងសមត្ថកិច្ច បាននាំខ្លួន ជនសង្ស័យ យកមកប៉ុស្តិ៍គគីរធំ ដើម្បីសួរនាំ ។
នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន១០កញ្ចប់(តូច០៩ធំ០១)នេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុស ម្នាក់ មិនស្គាល់ឈ្មោះ អាយុ ប្រហែល ៣៣ឆ្នាំ នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន០១កញ្ចប់ធំ តំលៃ ១.៣០០.០០០រៀល(មួយលានសាមសិបម៉ុឺនរៀល)កាលពីថ្ងៃទី ១៦.១១.២០២១ ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗ ទុកលក់បន្ត។
ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ជូនជនសង្សយ័រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ។
និពន្ធនាយករស្មីស្ទឹងត្រង់