កណ្ដាល ៖ នៅថ្ងៃអាទិត្យ ១០កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រី ស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី១៤ខែ វិច្ឆិកា ឆ្នាំ ២០២១ ករណី៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ចំណុចកើតហេតុ៖ នៅ ក្នុងភូមិ រាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យមាន៖ ០១នាក់(ឃាត់ខ្លួន)
១/ ឈ្មោះ យូ ស្រស់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
វត្ថុតាងចាប់យករួមមាន:
ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់(តូច០៩ ធំ០១)នឹងទូ
២/សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួន
៣/ទូរស័ព្ទ០១គ្រឿងម៉ាកNokia ចុចពិក
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០:៥០នាទីកំលាំងប៉ុស្តិ៍រដ្ឋបាលគគីរធំ សហការណ៍ជាមួយ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានល្បាតក្នុងភូមិសាស្ត្រឃុំគគីរធំ លុះដល់ម៉ោង ១១:៥០នាទី មានប្រជា ពលរដ្ធ ល្អបានផ្តល់ពត័មានប្រាប់ប៉ុស្តិ៍គគីរធំថា នៅចំណុចផ្ទះឈ្មោះ យូ ស្រស់ ភេទប្រុស អាយុ ៣៩ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយទទួលបានព័ត៌មានភ្លាម កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នឹងប៉ុស្តិ៍គគីរធំ បានចុះទៅដល់ចំនុចកើតហេតុបានជួបជន
សង្សយ័០១នាក់ ឈ្មោះ យូ ស្រស់ ភេទប្រុស រួចបានឃាត់ខ្លួន ហើយបានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ័សថ្លា សង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់ (តូច០៩ ធំ ០១) ទម្ងន់៣,០៣ក្រាមក្រោយមកឆែកឆេររួចលំលាំងសមត្ថកិច្ច បាននាំខ្លួន ជនសង្ស័យ យកមកប៉ុស្តិ៍គគីរធំ ដើម្បីសួរនាំ នៅចំពោះមុខសម្ថកិច្ចជនសង្សយ័បានសារភាពថា:ថ្នាំងញៀន ចំនួន១០កញ្ចប់(តូច០៩ធំ០១)នេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុស ម្នាក់ មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ នៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ចំនួន០១កញ្ចប់ធំ តំលៃ ១៧០០០០រៀល(ដប់ប្រាំពីរម៉ុនរៀល) យកមកវេចខ្ចប់ជាកញ្ចប់តូចៗ ដើម្បីលក់បន្ត។
ក្រោយពីសួរនាំរួច កំលាំងប៉ុស្តិ៍បានបញ្ជូនជនសង្សយ័រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ។
ដោយ និពន្ធនាយកការផ្សាយរស្មីស្ទឹងត្រង់