កណ្តាល ៖ ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ១៥ នាទី។
+ចំណុចៈ រោងកាហ្វេ ឈ្មោះ ញឹម ចន្ថា ស្ថិតក្នុងភូមិ ព្រែកតូច ឃុំ ព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល។
*ជនសង្ស័យ០២នាក់
១-ឈ្មោះ ឡន ភារម្យ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិដាន មានទីលំនៅ ភូមិ ពាមរាំងក្រោម ឃុំ ពាមរាំង ស្រុក លើកដែក ខេត្ត កណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ឃាត់ខ្លួន ធ្វើតេស្តរហ័សពិនត្យរកកូវីដ-១៩ លទ្ធផល អវិជ្ជមាន(-)។
២-ឈ្មោះ ភី ផៃមន្នី (ផៃ) ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំញៀន មានទីលំនៅ ភូមិ. ឃុំ កើតហេតុ ខាងលើ ( ឃាត់ខ្លួន ) មានសារធាតុញៀនក្នុងទឹកនោម និង ធ្វើតេស្តរហ័ស ពិនិត្យរកកូវីដ-១៩ លទ្ធផលអវិជ្ជមាន (-) ។
* វត្ថុតាងចាប់យក:
១-ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ice ចំនួន ០២ កញ្ចប់ មធ្យម មានទម្ងន់ ២.៥៧ក្រាម
២-ទូរស័ព្ទដៃ ០៣គ្រឿង ម៉ាក oppo ពណ៌ខ្មៅ ០១ គ្រឿង និង ម៉ាក NOKIA អិនចុចពិល ០២ គ្រឿង
៣-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 1A.6622 ។
៤-លុយខ្មែរ ចំនួន ១៩៦.០០០(មួយរយកៅសិបប្រាំមួយពាន់រៀល) និង កាបូបដៃពណ៌ខ្មៅ ១ ។
*សភាពរឿងហេតុ÷
នៅមុនពេលកើតហេតុ
កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមានករណីជួញដូរថ្នាំញៀននៅចំណុចរោងកាហ្វេ ឈ្មោះ ញឹម ចន្ថា នៅភូមិ ព្រែកតូច ឃុំ ព្រែកដាច់ ស្រុក លើកដែកក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់បានសហការជាមួយផ្នែកជំនាញគ្រឿងញៀន ដឹកនាំ ដោយលោក អនុសេនីយ៍ឯក វ៉េត វណ្ណី អធិការរង ទទួលផែនគ្រឿងញៀន បានធ្វើការពួនស្ទាក់និងធ្វើការត្រួតពិនិត្យមុខសញ្ញាដែលទៅទិញថ្នាំញៀននៅចំណុចកើតហេតុខាងលើ ពេលប្រទះឃើញជនសង្ស័យដែលមានភិនភាគដូចការរាយការណ៍ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង ភ្លាមនោះកម្លាំងបានឃាត់ដំណើរសួរនាំតែជនសង្ស័យ ដែលមានឈ្មោះ “ឡន ភារម្យ” ឃើញដូច្នេះ ក៏ព្យាយាមរត់គេចខ្លួនតែត្រូវកម្លាំងដេញចាប់ជាប់ និង បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនម៉ាទឹកក ចំនួន មួយ កញ្ចប់មធ្យម លាក់ក្នុងហោប៉ាវខោ បន្ទាប់មកក៏នាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ដើម្បីសួរនាំ ក្រោយការសាកសួរបឋមជនសង្ស័យឈ្មោះ ឡន ភារម្យ បានសារភាពថា ម្សៅក្រាមចំនួន១កញ្ចប់នេះ ជាថ្នាំញៀន ប្រភេទម៉ាទឹកកក ដោយខ្លួនបានទិញពី ឈ្មោះ ផៃ (ភី ផៃមន្នី) ក្នុងតម្លៃ ២០០.០០០៛(ម្ភៃម៉ឺនរៀល) បន្ទាប់ពីបានចម្លើយ កម្លាំងបានធ្វើការស្រាវជ្រាវ ឃាត់ ខ្លួន ជនសង្ស័យ ឈ្មោះ ភី ផៃមន្នី ហៅ(ផៃ ) និងបានរកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យ សារធាតុញៀនម៉ាទឹកក ចំនួនមួយកញ្ចប់មធ្យមនៅក្នុងហោប៉ាវខោរបស់ជនសង្ស័យ បន្ទាប់មកកម្លាំងបានបញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង មកផ្នែកជំនាញដើម្បីបន្តនីតិវិធី។
ក្រោយការសាកសួរយកចម្លើយ ជនសង្ស័យឈ្មោះ ឡន ភារម្យ បានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនប្រភេទម៉ាទឹកកកពីឈ្មោះ ភី ផៃមន្នី ចំនួន១កញ្ចប់ក្នុងតម្លៃ ២០០.០០០(ម្ភៃម៉ឺន)រៀល ប្រាកដមេនដើម្បីយកទៅចែកចាយបន្ត ចំណែកជនសង្ស័យឈ្មោះ ភី ផៃមន្នី (ផៃ) បានសារភាពថាខ្លួនពិតជាបានលក់ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ឲ្យទៅឈ្មោះ ឡន ភារម្យ ក្នុងតម្លៃ២០០.០០០៛(ម្ភៃម៉ឺន)រៀល ប្រាកដមែន ហើយថ្នាំញៀននេះខ្លួន បានទិញពីក្មេងប្រុសម្នាក់មិនស្គាស់ឈ្មោះ នៅរង្វង់មូលអ្នកលឿងត្រើយខាងកើត(ខេត្តព្រៃវែង) យកមករំលែក លក់បន្ត ។ ចំពោះជនសង្ស័យនិងវត្ថុតាងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។