ថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ប្រគេន​ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ជនរួមជាតិ និងអង្គការដៃគូអន្តរជាតិ ដែល​បាន​គាំទ្រ និង​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន - យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​អាមេរិក​លើក​ទី​៩

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រាត្រី​ថ្ងៃទី​២៦ ខែតុលា​ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​អាមេរិក​លើក​ទី​៩​។

នៅក្នុង​កិច្ចប្រជុំ​នេះ​ប្រមុខ​ថ្នាក់​ដឹកនាំ​អាស៊ាន និង​អាមេរិក បាន​វាយតម្លៃ​ខ្ពស់​អំពី​ការរីកចម្រើន នូវ​សមិទ្ធិផល នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​វិស័យ ដូចជា​ទី​១ ពាក់ព័ន្ធ​ទៅ​នឹង​កូវី​ដ​១៩ ដែល​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ការគាំទ្រ​ជាច្រើន​រួម​ទាំង​មាន​ការជួយ​សមាជិក​អាស៊ាន​នីមួយៗ​ផងដែរ​។

លើសពីនេះ​ទៀត ប្រមុខ​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការកសាង​សហគមន៍​អាស៊ាន និង​សមាហរណកម្ម​អាស៊ាន ជាពិសេស​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ ។ ក្នុងនោះ​ប្រមុខ​ថ្នាក់​ដឹកនាំ​អាស៊ាន​ក៏​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការ​ជម្រុញ​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា អា​មេ​រិច​នឹង​ផ្ដល់​ថវិកា​បន្ថែម​ចំនួន ១០២​លាន​ដុល្លា ដើម្បី​គាំទ្រ​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​បន្តទៀត ក្នុង​នោះ​អាមេរិក​នឹង​បន្ត​តួនាទី​ស្នូល​របស់​អាស៊ាន​នៅ​ក្នុង​កិច្ចសហការ​ក្នុង​តំបន់ ជាពិសេស​ក្នុង​ក្រប​ខណ្ឌ​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និង​អាស៊ាន​ក៏​បាន​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ឌីជីថល និង​ធ្វើ​យ៉ាងណា​ឱ្យ​អាស៊ាន​មាន​សន្តិសុខ និង​សន្តិភាព​។ នៅ​ឆ្នាំក្រោយ​អាស៊ាន និង​សហរដ្ឋអាមេរិក​នឹង​ប្រារព្ធ​ខួប ៤៥​ឆ្នាំ នៃ​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​។

ឯកឧត្តម​ប្រជាធិបតី​សហរដ្ឋ​អាមេរិក​ក៏​បាន​លើក​អំពី​អ្វី​ដែល​អាមេរិក​មាន​ជាមួយនឹង​អាស៊ាន​នេះ គឺជា​ទំនាក់ទំនង​រឹងមាំ​ជាពិសេស​សហរដ្ឋអាមេរិក​ប្ដេជ្ញា​ខ្ពស់​បន្ត​ការគាំទ្រ​ដល់​អាស៊ាន​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ជាច្រើន​។ ជាមួយគ្នា​នេះ​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក៏​បាន​ប្រកាស​ជា​គោលដៅ​សហរដ្ឋអាមេរិក​នឹង​បែងចែក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ចំនួន​១​ពាន់​លាន​ដូស​នាពេល​ខាងមុ​ខ​។

​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិន ក៏បាន​លើកឡើង​អំពី​តួនាទី​របស់​អាស៊ាន​ក្នុង​ការសម្របសម្រួល ជាពិសេស​ទៅលើ​កិច្ចសហការ​សន្តិសុខ​។ សូមជម្រាបថា នេះ​ជា​លើកដំបូង​ហើយ​ដែល​ប្រធានាធិបតី ចូ បៃ​ដិន បាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​សហរដ្ឋអាមេរិក​លើក​ទី​៩​នេះ ហើយ​មេដឹកនាំ​អាស៊ាន​ក៏​ដូចជា​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការចូលរួម​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន សហរដ្ឋ​មេរិក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល