ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games)
0

ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ាក​ទឹកកក​)

ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ាក​ទឹកកក​)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល​:​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ាក​ទឹកកក​)​។​
កើតហេតុៈ នៅ​ថ្ងៃ​ទី ២៦.១០.២០២១ វេលា​ម៉ោង ១៦.៣០ នាទី
-​ចំណុច ភូមិ​ព្រែក​ដូង​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

-​ជន​សង្ស័យៈ ០១ នាក់​ប្រុស​
១- ឈ្មោះ ខន ចាន់​ធី ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល​

​វត្ថុតាង​ចាប់​យក​រួមមាន​៖
១ -​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ខុសច្បាប់ (​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់​ធំ ទំងន់ ២៥,៦៤​ក្រាម​
២-​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក OPPO ពណ៍​ខ្មៅ

​នៅ​ថ្ងៃ​.​ខែ​.​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ប៉ុស្តិ៍​នគរបាល​កំពង់ស្វាយ សហការ​ជាមួយ​ប្រជា​ការពារ​បានដេីរ​ល្បាត​តាម​ភូមិសាស្ត្រ ក្នុង​មូលដ្ឋាន​ឃុំ​កំពង់ស្វាយ​លុះ​មកដល់​ចំណុចកើតហេតុ ក៏​ឃេ​ី​ញ​ជនសង្ស័យ​ម្នាក់ កំពុង​ដើរ​តាម​ផ្លូវលំ​ម្នាក់ឯង ដោយ​មាន​ការសង្ស័យ​កំលាំង​សមត្ថកិច្ច​ក៏​បាន​ហៅ​ឈប់​សួ​នាំ​តែ​ជនសង្ស័យ​មិនបាន​ឈប់​ទេ ក៏​រត់​ហើយ​បាន​ក្រវែង​ថ្នាំញៀន​ចោល​រួច​ក៏​បាន​ដេញ​តាម​ឃាត់ខ្លួន​បាន ពេលនោះ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​និង​ដកហូត​វត្ថុតាង ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​ធំ រួច​ក៍​យកមក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​កំពង់ស្វាយ​ដើម្បី​ធ្វើការ​សាកសួរ​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​សារភាព​ថា ថ្នាំញៀន​(​ម៉ា​ទឹកកក​) ០១​កញ្ចប់​ធំ នេះ​ពិត​ជា​របស់​ខ្លួន​ប្រាកដ​មែន​ដោយ​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៣ (​មិន​ស្គាល់​ភូមិ​ឃុំ​)​ក្នុងតម្លៃ​៦០០.០០០៛(​ហុកសិប​ម៉ឺន​រៀល​) ហើយ​ជនសង្ស័យ បាន​សារភាព​ទៀតថា ខ្លួន​ធ្លាប់​លក់​ថ្នាំញៀន​បាន​រយះពេល​០៤​ខែ ហើយ​

​បន្ទាប់​ពី​សួរនាំ​រួច​កម្លាំង​សមត្ថកិច្ច​ក៏​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុ​ង​តាង​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល