ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​
0

ឃាត់ខ្លួន​បានជនសង្ស័យ ០២ នាក់ ពីបទលួច និងអ្នកទទួលផលចោរកម្ម

ឃាត់ខ្លួន​បានជនសង្ស័យ ០២ នាក់ ពីបទលួច និងអ្នកទទួលផលចោរកម្ម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ នៅ​ថ្ងៃ​ពុធ ១៤​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ ​ករណី លួច នឹង​ទទួល​ផល​ចោរកម្ម​
​កើតហេតុៈ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០០ នឹង​៣០​នាទី​។​

​ចំណុចកើតហេតុៈ ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​
​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ប៉ុល សាឡ​ន ហៅ​ញាញ់ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ជនសង្ស័យ​ចំនួន​០៤​នាក់ៈ​
១/​ឈ្មោះ​តេង វណ្ណឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​(​ឃាត់ខ្លួន​)
២/​ឈ្មោះ​ភុន ផាន់​ណ​យ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​-​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក​)
៣/​ឈ្មោះ​ខន ចាន់ថន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្តៅកន្លែង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​)
៤/​ឈ្មោះ​រ៉េត ដា​រ៉ុង ហៅ​មិក ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​ធ្លាប់​ជាប់​ពន្ធនាគារ​១​លើក​។​

*​សម្ភា​រះ​បាត់បង់​រួមមាន​៖
១/​ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក​OPPO ពណ៍​ខ្មៅ​។​
២/​អា​យផេក​០១​គ្រឿង​ស៊េរី​A៨២២ ពណ៍​ទឹកប្រាក់​។​
​វត្ថុតាង​ចាប់​យក​រួមមានៈ​
១/​ទូរស័ព្ទដៃ​មួយ​គ្រឿង​ម៉ាក​VIVO​ពណ៌​ខៀវ​ប្រើ​សុីម​ពីរ​
២/​ទូរស័ព្ទដៃ​មួួគ្រឿង​ម៉ាក​NOKIA(​ចុច​ពិល​)​គ្មាន​សុីម​ប្រើ​។​
៣/​កាបូប​លុយ​ចំនួន​មួយ​ពណ៌​សូកូឡា​។​
៤/​កាត​ចាក់​វ៉ាក់សាំង​ចំនួន​មួយ​សន្លឹក​ឈ្មោះ​រ៉េត ដា​រ៉ុង លេខ​កាត​១២៦៣៩៤២២៣៣
​មាន​លេខ​ទូរស័ព្ទ​០៩៦៤៣៦៥៧៣៩​។​
៥/​នាឡិកាដៃ​ចំនួន​មួយ​ពណ៌​ទឹកប្រាក់​ម៉ាក​AMERICAEAGIE​។​
៦/​កណ្ដៀវ​ចំនួន​មួយ​ប្រវែង​៧២​សង់ទីម៉ែត្រ​ដង​ឬ​ស្សី​ប្រវែង​៤៦​សង់ទីម៉ែត្រ ផ្លែ​ដែក​ប្រវែង​២៦​សង់ទីម៉ែត្រ ទទឹង​ផ្លែ​ទំហំ​៦​សង់ទីម៉ែត្រ​។​
៧/​កណ្ដៀវ​ចំនួន​មួយ​ប្រវែង​៦៧​សង់ទីម៉ែត្រ ដង​ដែក​ប្រវែង​៣៩​សង់ទីម៉ែត្រ ផ្លែ​ដែក​ប្រវែង​២៨​សង់ទីម៉ែត្រ ទទឹង​ផ្លែ​ទំហំ​៩​សង់ទីម៉ែត្រ​។​
៨/​កាំបិតផ្គាក់​ចំនួន​មួយ​ប្រវែង​៩៣​សង់ទីម៉ែត្រ ដង​ដែក​ប្រវែង​៦៣​សង់ទីម៉ែត្រ ផ្លែ​ដែក​ប្រវែង​៣០​សង់ទីម៉ែត្រ ទទឹង​ផ្លែ​ទំហំ​៦​សង់​ទី​ម៉ត្រ​។​
៩/​ដាវ​កែឆ្នៃ​ចំនួន​មួយ​ប្រវែង​៦៩​សង់ទីម៉ែត្រ ដង​ឬ​ស្សី​ប្រវែង​១៦ ផ្លែ​ដែក​ប្រវែង​៥៣​សង់ទីម៉ែត្រ ទទឹង​ផ្លែ​៥​សង់ទីម៉ែត្រ​។​
១០/​ដាវ​កែឆ្នៃ​ចំនួន​មួយ​ប្រវែង​៥២​សង់ទីម៉ែត្រ ដង​ឬ​ស្សី​ប្រវែង​១៩​សង់ទីម៉ែត្រ ផ្លែ​ដែក​ប្រវែង​៣៣​សង់ទីម៉ែត្រ ទទឹង​ផ្លែ​៥​សង់ទីម៉ែត្រ​។​
១១/​ដាវ​កែឆ្នៃ​ចំនួន​មួយ​ប្រវែង​៤៣​សង់ទីម៉ែត្រ ដង​ដែក​ប្រវែង​១៧​សង់ទីម៉ែត្រ ផ្លែ​ដែក​ប្របែង​៣៦​សង់ទីម៉ែត្រ ទទឹង​ផ្លែ​៤​សង់ទីម៉ែត្រ​។​
១២/​កាំភ្លើង​ស្នប់​កែឆ្នៃ​ចំនួន​មួយ​។​

​នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ខណៈពេល​ជន​រងគ្រោះ​កំពុង​សំ​រាន​លុង​ល ក់នៅ​ក្នុងផ្ទះ ស្រាប់តែ​ជនសង្ស័យ​ចំនួន ០៣ នាក់ ទី​១ ឈ្មោះ តេង វណ្ណឌី ភេទ​ប្រុស -​ទី​២​ឈ្មោះ ភុ​ន ផាន់​ណ​យ ភេទ​ប្រុស -​ទី​៣​ឈ្មោះ​ខន ចាន់ថន ភេទ​ប្រុស បានធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ លួច​ចូលទៅ​ក្នុង​ផ្ទះ​របស់​ជន​រងគ្រោះ លួ​យ​យក​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​OPPO​ពណ៌​ខ្មៅ នឹង​អាយផេ​ក​មួយ​គ្រឿង​ស៊េរី​A៨២២ របស់​ជនរងគ្រោះ ក្រោយពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ។​

​លុះដល់​ថ្ងៃ​ទី​២០ ខែតុលា​ឆ្នាំ​២០២១ វេលា​ម៉ោង​០៨ នឹង​៣០​នាទី​ព្រឹក ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដី​ឥដ្ឋ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម កំលាំង​ប៉ុស្តិ៍​សហការណ៍​ជាមួយ​កំលាំ​ង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ​។ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​។​

​លុះដល់​១៧ នឹង​៤០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល ទើប​កំលាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នឹង​កំលាំង​នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ខាងលើ​យកមក​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដី​ឥដ្ឋ ក្រោយ​ពី​សួរនាំ​នៅ​ចំពោះមុខ​សមត្តកិច្ច​ជនសង្ស័យ​ឈ្មោះ​តេង វណ្ណឌី ភេទ​ប្រុស​បាន​សារភាពថា​៖​ខ្លួន​រួមជាមួយ ឈ្មោះ​ខន ចាន់ថន ភេទ​ប្រុស នឹង ឈ្មោះ​ភុន ផាន់​ណ​យ ភេទ​ប្រុស ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទដៃ នឹង​អាយផេ​ក​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​
​លុះដល់​ម៉ោង​០៨ នឹង​០០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល ។​

​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ​បាន​យក​អា​យផេក​០១​គ្រឿង​ពណ៍​ទឹកប្រាក់​មក​លក់​អោយ​ឈ្មោះ​រ៉េត ដា​រ៉ុង ហៅ​មិក ភេទ​ប្រុស ក្នុង​តំលៃ​៦.០០០០៛(​ប្រាំមួយមឺ​នរៀល​)​។ ចំណែក​ឈ្មោះ​រ៉េត ដា​រ៉ុង ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថាះ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ទទួលផល​ចោរកម្ម ទិញ​អា​យផេត ពី​ឈ្មោះ​ទាំង​បី​នាក់​ខាងលើ​ពិតប្រាកដ​មែន ។ ហើយ​ហ្នឹង​បាន​ឆ្លើយ​សារភាព​ទៀត​ថាៈ​ចំពោះ​សម្ភារៈ​ដាវ​កៃ​ឆ្នៃ កាំបិត កណ្ដៀ​វ នឹង​កាំភ្លើង​ស្នប់​ជា​របស់​ខ្លួន​ពិតប្រាកដ​មែន​។​

​ក្រោយ​ពី​សួរនាំ​រួច ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បាន​បញ្ចូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល