កណ្ដាល ៖ នៅរសៀលថ្ងៃទី 20 ខែតុលាឆ្នាំ 2021 នេះ លោកអធិការស្រុកកៀនស្វាយ វរៈសេនីយ៍ឯក ព្រំ សំណាង បានជួបសំណេះសំណាលជាមួយលោកអធិការរង ទទួលបន្ទុកគ្រប់ផ្នែក និងកងកម្លាំងជំនាញនៃអធិការរដ្ឋានស្រុកកៀនស្វាយ និងនាយប៉ុស្តិ៍ទាំងប្រាំបីប៉ុស្តិ៍ ដើម្បីលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងបង្ក្រាបបានរាល់បទល្មើសជាច្រើនកន្លងមក ។
យើងសង្កេតឃើញថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានអបអរសាទរនិងសប្បាយរីករាយជាខ្លាំងដែលបានឃើញការបង្ក្រាបបទល្មើសលួចឆក់ប្លន់បទល្មើសគ្រឿងញៀននឹងរក្សាបាននូវភូមិឃុំមានសុវត្ថិភាព។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកោតសរសើរនូវស្នាដៃរបស់លោកវរសេនីយ៍ឯក ព្រំ សំណាងនិងលោកអធិការរងទទួលបន្ទុកផ្នែកនិងកងកម្លាំងជំនាញនៃអធិការដ្ឋានស្រុកកៀនស្វាយដែលមានឆន្ទៈមោះមុតបម្រើជូននូវសុខសុវត្ថិភាពនិងកិច្ចការសង្គមមនុស្សធម៌ជាច្រើនជូនបងប្អូនប្រជាពលរដ្ឋជាច្រើនហូរហែកន្លងមក ៕