ទាន់ហេតុការណ៍
អាវុធហត្ថ​ខេត្ត​សៀមរាប បង្ក្រាប​បាន​ក្មេង​ទំនើង​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​! - ​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ត្រូវ​កុំ​បី​យ៉ាង កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្លា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្លា​ស្ទិកក្នុង​ដី​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ - ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ស្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​អំណោយ​ជូន​ដល់​សមាជិក​ចំនួន​២​នាក់ សមាជិក​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រាស់​អគារសិក្សា​ថ្មី នៅ​វិទ្យាល័យ ហេង សំរិន ចក​ - គណៈកម្មាធិការ​សម្របសម្រួល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពិនិត្យឧ​ត្ត​មានុ​វត្ត​សកល ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​! - អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.!
0

ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់ ពីបទ​លួច​លុយ និង​ទូរស័ព្ទ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ ក្រោម​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​យ៉ាង​យកចិត្តទុកដាក់​ដឹកនាំ​កំលាំង​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ឈើទាល .​នគរបាល​ប៉ុស្ដិ៍​បន្ទាយ​ដែក​នឹង ផ្នែក​នគរបាល​យុត្តិធម៍​ស្រុក​កៀនស្វាយ ។​

​ថ្ងៃទី​១៧.១០.២០២១ វេលា​ម៉ោង​១៣ និង ០៥​នាទី​នៅ​ចំណុចកើតហេតុៈ​ភូមិ​ស្រែអំពិល ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ជនរងគ្រោះ​០១​នាក់​ឈ្មោះ​សេង ស៊ី​នឿន​ភេទ ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ទឹកកក មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ឈើ​ទាល​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ជនសង្ស័យ​មាន​គ្នា​០៣​ប្រុស ៖
១/​ឈ្មោះ​ខាន់ សុខា ហៅ​ផ្ល​យ​ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​(​ឃាត់ខ្លួន​) មុខសញ្ញា​ចេញពី​ពន្ធនាគារ​។​
២/​ឈ្មោះ​ខាន់ ដា​វ៉ាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​(​ឃាត់ខ្លួន​)​។​
៣/​ឈ្មោះ ជា ចាន់​អូន​ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត បាន​ទីលំនៅ​ភូមិ អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​(​ឃាត់ខ្លួន​) ។

​ជនរងគ្រោះ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF 8383 ដើម្បី​ដឹក​ទឹកកក​លក់​តាម​ផ្លូវ និង​ដាក់​តាម​ផ្ទះ​អោយ​ម៉ូយ​ដូច​រាល់ដង ។ លុះដល់​ម៉ោង ១៣:០៥​នាទី​ថ្ងៃ​ខែ​ឆ្នាំ ដដែល ជនរងគ្រោះ​បាន​ឈប់​រថយន្ត​នៅ​ចំណុច​ផ្លូវ​លេខ​១៦៦A​ស្ថិតនៅ​ភូមិ​ស្រែអំពិល​ឃុំ​ឈើ​ទាល​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល ដើម្បី​ដាក់​ទឹកកក អោយ​ម៉ូយ ស្រាប់តែ​ពេលនោះ​ជនសង្ស័យ​ពីរ​នាក់ ម្នាក់​ឈ្មោះ ខាន់ សុខា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល និង​ប្អូនប្រុស​បង្កើត​ឈ្មោះ​ខាន់ ដា​វ៉ាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរប​ររ កម្មករ​រោងចក្រ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០​ពាក់​ស្លាក​លេខ​ភ្នំពេញ​1ID.0413​មក​ឈប់​ក្បែរ រថយន្ត​របស់​ជនរ​ង​គ្រោះ ភ្លាមនោះ ជនសង្ស័យ​ឈ្មោះ​ខាន់ សុខា ហៅ​ផ្ល​យ ភេទ​ប្រុស បាន​បើកទ្វារ រថយន្ត​ជនរងគ្រោះ លួច​យក​លុយ​ចំនួន​២០០០០០​រៀល​(​ម្ភៃ​ម៉ឺន​រៀល​គត់​) នឹង​ទូរ​សព្ទ័​ដៃ​ម៉ាក​OPPO​មួយគ្រឿង​ទៀត មាន​តំលៃ​៤០០$(​បួន​រយ​ដុល្លា​អា​មេ​រិច​)​។

​ឃើញ​ដូច្នេះ​ជនរងគ្រោះ​បាន​ស្រែកថា ចោរៗ ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ​ខាន់ សុខា ហៅ​ផ្ល​យ ភេទ​ប្រុស បាន​រត់គេចខ្លួន ហើយ​ជនរងគ្រោះ​ក៏​បាន​រត់​ដេញ​តាម បាន​ប្រហែល​១៥​ម៉ែត្រ​ឈ្មោះ​ខាន់ ដា​វ៉ាន់ ភេទ​ប្រុស បាន​ជិះ​ម៉ូតូ​ពីក្រោយ​មក​ក្បែរ​ឈ្មោះ​ខាន់ សុខា ហៅ​ផ្ល​យ ភេទ​ប្រុស បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ​ខាន់ សុខា ហៅ ផ្ល​យ ភេទ​ប្រុស បាន​លោត​ឡើង​ជិះ​ម៉ូតូ​ក៍​ធ្លាក់​ទូរស័ព្ទដៃ​របស់​ខ្លួន​មួយគ្រឿង​ម៉ាក​HUAWEI​ពណ៌​ស ពី​ហោប៉ៅ ពេលនោះ​ជនរងគ្រោះ​បាន​រើស​ទូរស័ព្ទដៃ​នោះ​យកមក​ទុក​។​

​លុះដល់​ថ្ងៃ​ទី​១៨.១០.២០២១​វេលា​ម៉ោង​០៧:៤០​នាទី​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឈើទាល នឹង​បាន​ប្រគល់​ទូរស័ព្ទដៃ​ម៉ាក់​HUAWEI​ពណ៌​ស ដែល​ជា​របស់​ជនសង្ស័យ​មក​អោយ​សមត្ថកិច្ច ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង នឹង​ទូរស័ព្ទដៃរ​បស់​ជនសង្ស័យ​រួចមក កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈើទាល​សហការ​ជាមួយ​កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ នឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​បន្ទាយដែក​ចុះ​ស្រាវជ្រាវ នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ខាន់ សុខា ហៅ​ផ្ល​យ ភេទ​ប្រុស មក​សួ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ទាយដែក​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ខាន់ សុខា ហៅ​ផ្ល​យ ភេទ​ប្រុស​បាន​ឆ្លើយ​សារភាពថាៈ​ខ្លួន​រួមជាមួ​យ​ប្អូនប្រុស​បង្កើត​ឈ្មោះ​ខាន់ ដា​វ៉ាន់ ភេទ​ប្រុស ពិតជា​បាន​ប្រព្រឹត្ត​ករណី អំពើ​លួច លុយ នឹង ទូរស័ព្ទដៃ​ម៉ាក់​OPPO​របស់​ឈ្មោះ​សេង ស៊ី​នឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ទឹកកក មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ពិតប្រាកដ​មែន​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ហើយ​ឈ្មោះ​ខាន់ សុខា ហៅ​ផ្ល​យ ភេទ​ប្រុស នឹង ឈ្មោះ​ខាន់ ដា​វ៉ាន់ ភេទ​ប្រុស បាន​បន្ត​ទៅ​ធ្វើ​សកម្មភាព លួច​ទូរស័ព្ទដៃ​របស់​គេ​មួយគ្រឿង​ទៀត​ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​មួយ​ករណី​ទៀត​។

​នឹង​បាន​សារភាព​ទៀត​ថាៈ​ខ្លួន​រួមជាមួយ​ប្អូនប្រុស​បង្កើត ឈ្មោះ​ខាន់ ដា​វ៉ាន់ ភេទ​ប្រុស​ធ្លាប់បាន​ធ្វើ​សកម្មភាព លួច​ទូរស័ព្ទដៃ​របស់​គេ​ជាច្រើន​ករណី​មកហើយ នឹង បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​គេ​មួយ​គ្រឿង​ម៉ាក់​សេ​១២៥ ស៊េរី​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1ID.0413​នៅ​សង្កាត់​ចោមចៅ​២ ខ័ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់​មក​កម្លាំង​ផ្នែក​នគរបាល​យុត្ត​ធម៌ នឹង កម្លាំង​នគរបាល​ប៉ុស្តិ៍​បន្ទាយដែក បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ខាន់ ដា​វ៉ាន់ ភេទ​ប្រុស មក​សួ​នាំនៅ​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ខាន់ ដា​វ៉ាន់ ភេទ​ប្រុស​បាន​ឆ្លើយ​សារភាពថាៈ​ខ្លួន​រួមជាមួ​យ​បងប្រុស​បង្កើត ឈ្មោះ​ខាន់ សុខា ហៅ​ផ្ល​យ ភេទ​ប្រុស ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច ដូច​ការរៀបរាប់​របស់​ឈ្មោះ​ខាន់ សុខា ហៅ​ផ្ល​យ ភេទ​ប្រុស​ពិតប្រាកដ​មែន ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល