ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ប្រគេន​ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ជនរួមជាតិ និងអង្គការដៃគូអន្តរជាតិ ដែល​បាន​គាំទ្រ និង​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន - យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក
0

សិក្ខាសាលា ស្ដីពី​ការផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​២០២០-២០២៥ របស់​ទីភ្នាក់ងារ​បញ្ជាក់​ចំណាយ​សេវា​សុខាភិបាល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល ៖ ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​ឯកឧត្ដម​អភិបាលរង​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ អញ្ជើញ​ចូលរួម​សិក្ខាសាលា ស្ដីពី​ការផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ២០២០-២០២៥ របស់​ទីភ្នាក់ងារ​បញ្ជាក់​ចំណាយ​សេវា​សុខាភិបាល ក្រោម​អធិបតីភាព​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ុម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល តាម​ប្រព័ន្ធ​អន​ឡាញ ( Zoom Meeting )​។​

គោលបំណង​នៃ​សិក្ខាសាលា​នេះ ផ្ដោត​លើ​ក​គោលដៅ​យុទ្ឌសាស្ត្រ​ចំនួន ៣ គោលដៅ​ទី​១ គឺ​ធានា​អោយ​ទីភ្នាក់ងារ​បញ្ជាក់​ចំណាយ​សេវា​សុខាភិបាល ( ទ​.​ប​.​ច​.​ស ) មាន​សមត្ថភាព​គ្រប់គ្រាន់ និង​និរន្ត​ភាព​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច គោលដៅ​ទី​២ គឺ ធានា​អោយមាន​ប្រសិទ្ធភាព ឯករាជ្យភាព និង​និរន្ត​ភាព​ផ្នែក​ហិរញ្ញវត្ថុ និង​គោលដៅ​ទី​៣ គឺ​ធានា​អោយ​មាន​កម្លាំង​ពលកម្ម​បំពេញការងារ និង​និរន្ត​ភាព ។​

​សូមបញ្ជាក់​ថា ទីភ្នាក់ងារ​បញ្ជាក់​ចំណាយ​សេវា​ខា​ភិបាល មាន​បេសកកម្ម ពិនិត្យ​តាមដាន ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ទៅលើ​សំណើ​សុំ​ទូទាត់​ថវិកា​របស់​មូលដ្ឋាន​សុខាភិបាល តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) សម្រាប់​កម្មវិធី​មូលនិធិ​សមធម៌ សំដៅ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល ព្រមទាំង​ចូលរួម​អភិវឌ្ឍ​បទដ្ឋាន​គតិយុត្ត​នានា ដែល​ពាក់ព័ន្ធ​ក្នុង​រយៈពេល​មធ្យម​ត្រឹម​ឆ្នាំ​២០២៣​។

បន្ទាប់​ពី​ឆ្នាំ​២០២៤​ទៅ ទីភ្នាក់ងារ​បញ្ជាក់​ចំណាយ សវា​សុខាភិបាល មាន​ចក្ខុវិស័យ​ពង្រីក​វិសាលភាព​តួនាទី​របស់​ខ្លួន​ក្នុង​ការផ្តល់​សេវា​ឯកទេស (​ពិនិត្យ​តាមដាន ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ទៅលើ​សំណើ​សុំ​ទូទាត់​ថវិកា​) និង​ចូលរួម​អភិវឌ្ឍ​គតិយុត្ត​នានា​ដល់​កម្មវិធី គាំពារ​សុខភាព​សង្គម​ទូទាំង​ប្រទេស​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល