កណ្ដាល ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២៣.៣០នាទី ជនរងគ្រោះ ឈ្មោះ យ៉ន រីណា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករមានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្ដាល បានឆែកមើលកាំមេរ៉ាសុវត្ថិភាពនៅកន្លែងទុកគ្រឿងចក្រ របស់ខ្លួន ស្រាប់តែឃើញជនសង្ស័យចំនួនពីរនាក់÷
១.ឈ្មោះ ខន ណារុំ ហៅ ធំ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
២.ឈ្មោះ ភី សុធា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនសង្ស័យទាំង ២ នាក់ បានចូលមកលួចយកអាគុយរថយន្តអស់ចំនួន០៧គ្រឿង ដែកសន្ទាសចំនួន១៥សន្លឹក ដែកកាំកាយគ្រឿងចក្រអាប៊ុល ចំនួន២គ្រឿង .ដែករ៉ូឡូអាប៊ុលចំនួន០១គ្រឿង ។
បន្ទាប់ពីឆែកឃើញជនសង្ស័យធ្វើសកម្មភាពបានលួចសម្ភារៈគ្រឿងចក្ររបស់ខ្លួនរួចមក នៅថ្ងៃទី១២ខែតុលាឆ្នាំ២០២១ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលកំពង់ស្វាយ ។
ក្រោយពីបានទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមក ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកព្រុំសំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាអោយកម្លាំង ផ្នែកនគរបាលយុត្តិធម៍ស្រុកកៀនស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ វ៉េង កុសល អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលកំពង់ស្វាយ ចុះស្រាវជ្រាវ និងបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ ÷ឈ្មោះ ខន ណារុំ ភេទ ប្រុសអាយុ២៦ឆ្នាំនឹងឈ្មោះ ភី សុធា ភេទប្រុស អាយុ ១៦ឆ្នាំ មកសាកសួរនៅប៉ុស្តិ៍នគរបាលកំពង់ស្វាយ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចសម្ភាះគ្រឿងចក្រ នឹងអាគុយរថយន្ត ពីជនរងគ្រោះឈ្មោះ យ៉ន រីណា ភេទប្រុសពិតប្រាកដមែន ។ ពេលធ្វើសកម្មភាពលួចបានសម្រេចហើយ ពួកខ្លួនទាំងពីរនាក់បានយកសម្ភារះទាំងអស់ទៅលក់អោយឈ្មោះ យាន សុផល ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទិញអេតចាយមានទីលំនៅភូមិ ព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
បន្ទាប់មកកម្លាំងផ្នែកនគរបាលយុត្តិធម៍នឹងកម្លាំងប៉ុស្តិ៍កំពង់ស្ចាយបានហៅឈ្មោះ យាន សុផល ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ទិញលក់អេតចាយ មកសាកសួរ នៅចំពោះមុខសមត្តកិច្ច ឈ្មោះ យាន សុផល ភេទស្រីអាយុ៣៩ឆ្នាំក៏បានសារភាពថា ÷ខ្លួនពិតជាបានទួលទិញសម្ភាះគ្រឿងចក្រ នឹង អាគុយ ពីជនសង្ស័យទាំងពីរនាក់ពិតប្រាកដមែន ។ បន្ទាប់ពីបានសួរនាំជនសង្ស័យទាំងបីនាក់ រួចមកកម្លាំងផ្នែកនគរបាលយុត្តិធម៍ស្រុកកៀនស្វាយបានបញ្ជួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការបន្តនិតិវិធី ៕