ថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

រោងចក្រ​កែច្នៃ​ផ្លែ​ឈើ​របស់​ក្រុមហ៊ុន ប៉ៃ​សិង​សេង នៅ​ស្រុក​រតនមណ្ឌល បញ្ចេញ​កាក​សំណង់​រាវ ប៉ះពាល់​ដល់​ការ​រស់ នៅ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​ក្រសួង បរិស្ថាន ចាត់​នូវ​វិធាន ការ​ច្បាប់​

រោងចក្រ​កែច្នៃ​ផ្លែ​ឈើ​របស់​ក្រុមហ៊ុន ប៉ៃ​សិង​សេង នៅ​ស្រុក​រតនមណ្ឌល បញ្ចេញ​កាក​សំណង់​រាវ ប៉ះពាល់​ដល់​ការ​រស់ នៅ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​ក្រសួង បរិស្ថាន ចាត់​នូវ​វិធាន ការ​ច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តមណ្ឌលគិរី ៖ ក្រុមការងារ​អធិការកិច្ច​របស់​ក្រសួង​បរិស្ថាន ដឹកនាំ​ដោយ​លោក កែ វង្ស​វឌ្ឍនា អគ្គនាយករង​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង រដ្ឋបាល​ស្រុក​រតនមណ្ឌល អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បាន​ចុះ​ពិនិត្យ​ផ្ទាល់ ករណី​បំពុល​ទឹកអូរ​ត្រែង ស្ថិតនៅ​ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន ប៉ៃ​សិង​សេង ខេ​ម​បូឌា អិន​ដាស​ស្ទ្រី ខូ​អិល​ធី​ឌី ដែល​មាន​រោងចក្រ​ប្រភេទ​កែច្នៃ​ផ្លែឈើ និង​គ្រាប់ស្វាយចន្ទី​។​

​ក្រុម​ការងារ​បាន​ចុះ​ដល់​មូលដ្ឋាន​ភូមិ​ចំនួន​៦ នៃ​ឃុំ​ត្រែង រួមមាន ភូមិ​តា​គ្រ​ក់ ភូមិ​ស្វាយ​ស ភូមិ​ជី​សាង ភូមិរ​ការ​ភឹង ភូមិ​ទួល និង ភូមិភ្ជាវ តាម​បណ្ដោយ​ខ្សែទឹក​ខាងក្រោម​របស់​ក្រុមហ៊ុន​( ប៉ៃ​សិង​សេង ខេ​ម​បូឌា អិន​ដាស​ស្ទ្រី ខូ​អិល​ធី​ឌី​)​។​

​ប្រជាជន​រស់នៅ​ភូមិ​ចំនួន​២ គឺ​ភូមិ​តា​គ្រក់ ភូមិ​ស្វាយ​ស សុទ្ធតែ​ទទួល​រង​ផលប៉ះពាល់ ពី​ករណី​បំពុល​ទឹកអូរ​ត្រែង​នេះ ព្រោះថា​ទឹកអូរ​ត្រែង​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ សម្រាប់​ស្រោចស្រព​ដំណាំ និង​ចិញ្ចឹមសត្វ​។ ដោយឡែក​នៅ​ភូមិ​ជី​សាង ពុំទាន់​មាន​ករណី​បំពុល​ទឹកអូរ​នៅឡើយ​។ នៅក្នុង​ថ្ងៃ​ដដែល ក្រុម​ការងារ​បាន​បន្ដ​តាមដាន​តាម​ខ្សែបណ្ដោយ​អូរ​ត្រែង បាន​រកឃើញថា សំណល់​រាវ​បាន​ហូរ​មក​ដល់​ចំណុច​ដី​ឯកជន មួយកន្លែង ស្ថិតនៅ​ភូមិ​ស្វាយ​ស ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ដែល​មាន​ចម្ងាយ ៣,៥​គីឡូម៉ែត្រ ពី​ទីតាំង​ក្រុមហ៊ុន ប៉ៃ​សិង​សេង ខេ​ម​បូឌា អិន​ដាស​ស្ទ្រី ខូ​អិល​ធី​ឌី និង​បាន​យក​សំណាក​ទឹក​មក​វិភាគ​បន្ថែម​។

​នៅត្រង់ចំណុច​នេះ ក្រុម​កា​ងារ បាន​ប្រទះឃើញ​មាន ត្រី កូន​បង្កង និង​កំពឹស​កំពុង​ពុល និង​ងាប់​។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​បន្ថែមថា តំបន់​ទឹក​សាធារណៈ​នៅ​កន្លែង​នេះ មាន​វត្តមាន​ប្រភេទ​សត្វ​ផេ​ប្រហែល​១០​ក្បាល​។​

​សូមបញ្ជាក់ថា​នៅ​ផ្នែក​ខាងក្រៅ​រោងចក្រ ក្រុម​ការងារ​បាន​រក​ឃើញ​ករណី​មួយ​ចំនួន​ទៀត ដែល​រោងចក្រ​ខាងលើ​មាន​ការបញ្ចេញ​សំណល់​រាវ​មិន​ត្រឹមត្រូវ​។ ដោយឡែក​ក្នុង​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ ក្រុមការងារ​អធិការកិច្ច​ក្រសួងបរិស្ថាន និង​បន្ត​ជូ​ល​នៅក្នុង​មូលដ្ឋាន​រោងចក្រ ដើម្បី​ត្រួតពិនិត្យ​លើ​ប្រព័ន្ធ​គ្រប់គ្រង​សំណល់​រឹង រាវ ប្រព័ន្ធ​អាង​ចម្រោះ​ទឹក​កខ្វក់ និង​បទដ្ឋាន​បច្ចេកទេស​បរិ​ស្ថាន​របស់​ផលិតកម្ម​របស់​រោងចក្រ​ផងដែរ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​អនុវត្ត​ច្បាប់​យ៉ាង​តឹងរឹង ចំពោះ​ក្រុមហ៊ុន​ណា​ដែល​រំលោភបំពាន​ច្បាប់​របស់​កម្ពុជា​។

​ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​ក្នុង​សសរស្តម្ភ​ទី​១ នៃ​យុទ្ធសាស្ត្រ​គឺ​ភាព​ស្អាត ដែល​មាន​យុទ្ធសាស្ត្រ​អាទិភាព​៣ គឺ ភាព​ស្អាត​លើដី ភាព​ស្អាត​ក្នុង​ទឹក និង​ភាព​ស្អាត​ក្នុង​ខ្យល់ ហើយ​ការដាក់ចេញ​យុទ្ធនាការ​ភាព​ស្អាត​ក្នុង​ទឹក​នេះ គឺ​មាន​បំណង​ជំរុញ​ឱ្យ​សុខភាព​រោងចក្រ​ល្អ សុខភាព​ប្រជាពលរដ្ឋ​ល្អ និង​សុខភាព​បរិស្ថាន​ល្អ សំដៅ​ភាព​ឈ្នះ​ឈ្នះ ទាំងអស់គ្នា ដែល​ឈាន​ឆ្ពោះ​ទៅ​ចីរភាព​នៃ​ភាពជោគជ័យ នៃ​ការវិនិយោគ ជោគជ័យ​នៃ​ការគ្រប់គ្រង​បរិស្ថាន​បាន​យ៉ាង​ល្អ និង​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល