ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

កិច្ចប្រជុំ​ពិភាក្សា រវាង សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IEL) និង មូលនិធិ​អភិវឌ្ឍន៍​ជំនាញ ( SDF )

កិច្ចប្រជុំ​ពិភាក្សា រវាង សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IEL) និង មូលនិធិ​អភិវឌ្ឍន៍​ជំនាញ ( SDF )

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IEL) ដែល​ដឹកនាំ​ដោយ ឧកញ៉ា​បណ្ឌិត ហោ សេរី​វឌ្ឍន៍​ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​វ​រាង មូលនិធិ​អភិវឌ្ឍន៍​ជំនាញ ( SDF ) ដែល​ដឹកនាំ​ដោយ លោក គី សុខ​គីម នាយក​ប្រតិបត្តិ នា​ថ្ងៃ​ទី​ទី​២០ ខែ​មីនា ឆ្នាំ​២០២៥ នៅ​អគារ​មជ្ឈមណ្ឌល​ធុរៈកិច្ច​កម្ពុជា ស្ថិត​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​រវាង​កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ធ្វើឡើង​ដើម្បី​ជា​ការស្វែងយល់​ពី​ទស្សនៈ និង​បេសកកម្ម ទម្រង់​ប្រតិបត្តិការ​របស់​ស្ថាប័ន​ទាំង​ពីរ ។​

​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ ស្ថាប័ន​ទាំង​ពីរ​បាន​គ្រោង​និង​សម្រេច​ជា​លទ្ធផ​លលេី​កិច្ច​មួយចំនួន​ដូចជា ស្ថាប័ន​ទាំង​ពីរ​បាន​ត្រៀម​ចុះ​អនុស្សរណៈ​យោគយល់ លេ​ី​កិច្ច​បណ្ដុះបណ្ដាល​ជំនាញ​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​នឹង​ប្រារព្ធ​ទៅនា​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៥ ខាងមុខនេះ និង​បាន​ឯកភាព​បង្កើត​ព្រឺត្តិការណ៍​រួមគ្នា​លំដាប់​អន្តរជាតិ ដែល​មានឈ្មោះ​ថា « Cambodia Investment Matching » ដែល​ផ្តោត​លើ ការនាំ​អ្នកវិនិយោគ​មកពី​ក្រៅ​ដើម្បី​ជួប​ជាមួយ ម្ចាស់​អាជីវកម្ម​ក្នុង​ស្រុក ក្នុងការ​វិនិយោគ​និង​អភិវឌ្ឍន៍​រួម​គ្នា យន្តការ​នេះ នឹង​មាន​ការចូលរួម ពី​ក្រសួង​ពាក់ព័ន្ធ​ចំនួន ០៤ គឺ​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ ក្រសួង​ទេសចរណ៍ និង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល