ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

​ក្រោយ​ពី​ដឹង​ដំណឹង​ភ្លាម លោក សេង គន្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ មានជ័យ​បញ្ជា​កំលាំង​ចុះ​បង្ក្រាប់​បាន​ទាន់ពេលវេលា !

​ក្រោយ​ពី​ដឹង​ដំណឹង​ភ្លាម លោក សេង គន្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ មានជ័យ​បញ្ជា​កំលាំង​ចុះ​បង្ក្រាប់​បាន​ទាន់ពេលវេលា !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្រោម​ការដឹកនាំ​របស់ លោក សេង គន្ធ អភិបាលខណ្ឌ​មានជ័យ មិន​បណ្តើត​បណ្តោយ​អោយ​មាន ល្បែងស៊ីសង​នានា នៅក្នុង​ខណ្ឌ​របស់​លោក​បានឡើយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៥ ក្រោយពី​ទទួល​ដំណឹង​ថា មាន​ទីតាំង​បើក​ល្បែងស៊ីសង​បញ្ជល់មាន់​តាម​ប្រពន្ធ័​អន​ឡាញ ស្ថិតនៅ​ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​នោះ​។​

​លោក សេង គន្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​បញ្ជា​អោយ​លោក​ចៅសង្កាត់​ស្ទឹង​មានជ័យ​ទី​២ នាយប៉ុស្តិ៍ និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ឡូតូ នឹង​មាន់​ជល់​តាម​ប្រពន្ធ័អ​ន​ឡាញ នៅ​ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ពេល​ចុះ​ដល់​ទីតាំង​ខាងលើ ពុំ​ឃើញ​មាន​អ្នកលេង និង​អ្នក​កាន់​កុំព្យូទ័រ​នោះទេ ដោយ​ធ្វើ​ការដកហូត​សម្ភារៈ​មួយចំនួន​ដូចខាងក្រោម​៖
-​កុំព្យូទ័រ ៣​គ្រឿង សម្ភារៈ​ពាក់ព័ន្ធ និង​ល្បែងស៊ីសង​ឡូតូ និង​មាន់​ជ​ល់អន​ឡាញ​ខាងលើ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខណ្ឌមានជ័យ យកទៅ​រក្សាទុក នៅ​សាលាខណ្ឌ​មានជ័យ ជា​បណ្ដោះអាសន្ន នឹង​បាន​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង​ឱ្យ​ឈប់​បន្ត​ជួល​ដាក់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។​

​សូមបញ្ជាក់​ថា កន្លងមក​អភិបាលខណ្ឌ​មានជ័យ តែងតែ​បញ្ជា​កំលាំង ឯកភាព​ខណ្ឌ​ចុះ​បង្ក្រាប​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​ខណ្ឌ​របស់​លោក ដួច​ភ្លៀងរលឹម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល