ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

លោកជំទាវ ងិន លី​ណា បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ នៃ​ក្រសួង​បរិស្ថាន បោះជំរុំ​យុវជន ដើម្បី​អបអរ​ទិវា​អន្តរជាតិ​នៃ​សកម្មភាព​ដើម្បី​ទន្លេ ក្រោម​ប្រធានបទ “​ទន្លេ​របស់​យើង អនាគត​យើង​”

លោកជំទាវ ងិន លី​ណា បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ នៃ​ក្រសួង​បរិស្ថាន បោះជំរុំ​យុវជន ដើម្បី​អបអរ​ទិវា​អន្តរជាតិ​នៃ​សកម្មភាព​ដើម្បី​ទន្លេ ក្រោម​ប្រធានបទ “​ទន្លេ​របស់​យើង អនាគត​យើង​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ស្ទឹងត្រែង ៖ លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ នៃ​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ បោះជំរុំ​យុវជន ដើម្បី​អបអរ​ទិវា​អន្តរជាតិ​នៃ​សកម្មភាព​ដើម្បី​ទន្លេ ក្រោម​ប្រធានបទ “​ទន្លេ​របស់​យើង អនាគត​យើង​” ដើម្បី​ការពារ​ទន្លេ​របស់​យើង​ឱ្យ​មាន​សុខភាព​ល្អ ទាមទារ​ឱ្យមាន​សកម្មភាព​រួម​គ្នា ជា​កម្លាំងចលករ​រួម ក្នុង​ការការពារ​ទន្លេ និង​កាត់បន្ថយ​ការបំពុល​បរិស្ថាន សំដៅ​រក្សា​នូវបាន​ភាព​សម្បូរបែប​នៃ​ធនធាន​ធម្មជាតិ ធនធាន​ជីវៈចម្រុះ និង​ធានា​និរន្តរភាព​បរិស្ថាន​និង​ប្រព័ន្ធ​អេកូ​ឡូហ្ស៊ី សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​បើក​កម្មវិធី​បោះជំរុំ​យុវជន អបអរសាទរ​ទិវា​អន្តរជាតិ​នៃ​សកម្មភាព​ដើម្បី​ទន្លេ​ក្រោម​ប្រធានបទ “​ទន្លេ​របស់​យើង អនាគត​របស់​យើង​” រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃ​ទី ១៨-១៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​កោះ​ហាន ខេត្ត​ស្ទឹងត្រែង ថា​ទន្លេមេគង្គ​មាន​សារៈសំខាន់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ បាន​ជួយ​ស្រោចស្រប់​ដល់​វិស័យ​កសិកម្ម ជលផល និង​ជីវចម្រុះ ព្រមទាំង​បាន​រួមចំណែក​ដល់​ការកាត់បន្ថយ​នូវ​ការប្រែប្រួល​អាកាសធាតុ ជា​ពិសេស​ជា​សក្តានុពល​មួយ​ដ៏​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍ អភិរក្ស​នូវ​ផ្នែក​វប្បធម៌​ប្រពៃណី និង​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​។ ម្យ៉ាងទៀត​តំបន់​នេះ​ជា​តំបន់​រ៉ា​ម​សារ ដែល​មាន​ផ្ទៃដី​ជាង​១,៤​ម៉ឺន​ហិកតា គ្របដណ្ដប់​ដោយ​ព្រៃ​លិច​ទឹក និង​អន្លង់​ជ្រៅៗ ដែល​ជា​ជង្រុក​ត្រី រួម​ទាំង​សត្វ​ស្លាប​ចម្រុះ ជា​តំបន់​មាន​សក្ដានុពល​ទេសចរណ៍​មួយ ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ឲ្យមក​កម្សាន្ត​។ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​អាទិភាព​គន្លឹះ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​» និង​គោលដៅ​យុទ្ធសាស្ត្រ​៥ មុំ​ទី​៤ នៃ​យុទ្ធសាស្ត្រ​នេះ​បាន​បង្ហាញ​ច្បាស់​អំពី សកម្មភាព​អាទិភាព​ដើម្បី​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ភាព និរន្តរភាព ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ រួម​ទាំង​យកចិត្តទុកដាក់ និង​សង្កត់​ធ្ងន់​ទៅលើ​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​បរិយា​ប័ន្ន​ផង​ដែរ​។ លោកជំទាវ​បាន​មានប្រសាសន៍​ផង​ដែរ​ថា « ទឹក គឺ​ជិវិត​» ហើយ​ប្រធានបទ​នៃ​ព្រឹត្តិការណ៍ “​ទន្លេ​របស់​យើង អនាគត​របស់​យើង​” គូសបញ្ជាក់​ពី​តួនាទី​សំខាន់​នៃ​ទន្លេ​ដែល​មាន​សុខភាព​ល្អ​ក្នុង​ការផ្តល់​ទឹកសាប​សម្រាប់​បរិ​ភាគ និង​ប្រើប្រាស់ គាំទ្រ​ជីវៈចម្រុះ និង​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ។​
​លោកជំទាវ​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការពង្រឹង​សហគមន៍ ជា​ពិសេស​យុវជន និង​ជំរុញ​ការអនុវត្ត​បរិស្ថាន​ប្រកបដោយ​និរន្តរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ លោក​ជំទាវ​ប្រធាន​ក្រុមការងារ បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ OXFAM កម្ពុជា ដែល​បាន​ផ្តួចផ្តើម​សកម្មភាព​នេះ​ឡើង និង​អំពាវនាវ ឱ្យមាន​សកម្មភាព​រួម​គ្នា ទាំង​ប្រជា​សហគមន៍ យុវជន អាជ្ញាធរ​មូលដ្ឋាន និង​វិស័យ​ឯកជន រួម​គ្នា​ជា​កម្លាំងចលករ​មួយ ក្នុង​ការការពារ​ទន្លេ និង​កាត់បន្ថយ​ការបំពុល​បរិស្ថាន សំដៅ​រក្សា​នូវ​ភាព​សម្បូរ​បែព​នៃ​ជីវៈចម្រុះ ធានា​និរន្តរភាព​បរិស្ថាន​និង​ប្រព័ន្ធ​អេកូ​ឡូហ្ស៊ី សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​គូសបញ្ជាក់​ផងដែរ ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​អង្គការ​អុក​ស្វា​ម​កម្ពុជា សហការ​ជាមួយ​ក្រសួង​បរិស្ថាន ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ជាមួយ​អ្នកចូលរួម ស្វែងយល់​ពី​តំបន់​ព្រៃ​លិច​ទឹក​មេគង្គ​ដែល​កំណត់​ថា​ជា​តំបន់​រ៉ា​ម​សារ ព្រមទាំង​ស្វែងយល់​អំពី​បញ្ហា​ប្រឈម​នៃ​បរិស្ថាន និង​តម្រូវការ​បន្ទាន់​សម្រាប់​កិច្ចសហការ​ដើម្បី​អភិរក្ស​ប្រព័ន្ធ​ទន្លេ​ដ៏​សំខាន់​នេះ​។ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ចំនួន ៦០ នាក់ រួម​មាន​ថ្នាក់ដឹកនាំ​ស្ត្រី មន្ត្រី​រដ្ឋាភិបាល ក្រុមយុវជន ប្រជា​នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន និង​មាន​សកម្មភាព​រួម​សំខាន់​មួយ​ចំនួន​ដូចជា ការជួបជុំ​បោះជំរុំ​នៅ​កោះ​ហាន ការពិភាក្សា​តុមូល និង​ការធ្វើដំណើរ​តាម​ទូក​ដើម្បី​មើល​ព្រៃ​លិច​ទឹក​ទន្លេមេគង្គ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល