ថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

តើ​គម្រោង​ស្ដារ​ប្រឡាយ និង​ធ្វើ​ផ្លូវលំ​អម​សង្ខាង​ចំនួន​ពីរ​ខ្សែ ដោយ​មិន​មាន​សំណង​ផលប៉ះពាល់​ជូន​ពលរដ្ឋ គឺជា​ការ​ធ្វើ​នំ​អត់​ម្សៅ​របស់​អាជ្ញាធ​រដែរ​ឬ​យ៉ាងណា​.?

តើ​គម្រោង​ស្ដារ​ប្រឡាយ និង​ធ្វើ​ផ្លូវលំ​អម​សង្ខាង​ចំនួន​ពីរ​ខ្សែ ដោយ​មិន​មាន​សំណង​ផលប៉ះពាល់​ជូន​ពលរដ្ឋ គឺជា​ការ​ធ្វើ​នំ​អត់​ម្សៅ​របស់​អាជ្ញាធ​រដែរ​ឬ​យ៉ាងណា​.?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផល​និង​រស់​នៅ​ជាប់​ខ្នង​ប្រឡាយ​អូរ​ក្រាំង​អំបិល មិន​សប្បាយចិត្ត​និង​គម្រោង​អភិវឌ្ឍន៍​ស្ដារ​ប្រឡាយ និង​ពង្រីក​ផ្លូវ​របស់​អាជ្ញាធរខេត្ត ព្រោះ​ពួកគាត់​ជួប​ផលប៉ះពាល់ អស់​ដី អស់​ផ្ទះ មិនដឹង​ទៅ​រស់នៅ​ឯ​ណា​ដោយឡែក​អាជ្ញាធរ​មិន​មាន​សំណង​ណាមួយ​ដោះស្រាយ​ជូន​ពួកគាត់​នោះទេ តើ​នេះ​ជាការ​ធ្វើទុក្ខបុកម្នេញរ​បស់​អាជ្ញាធរ​ដែល​ទេ​.? ឬ​ជា​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ពលរដ្ឋ ខណៈដី​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ប្លង់រឹង ដែល​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ​និង​បានចេញ​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង​ជូន​នៅក្នុង​ឆ្នាំ​២០០៩ ។​

​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​មក​ទិញ​ដី​នៅជាប់​ខ្នង​ប្រឡាយ​អូរ​ក្រាំង​អំបិល ដោយ​សំអាង​ទៅលើ (​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង​) និង​បាន​រស់នៅ​អាស្រ័យ​ផល​ជាង ១០​ឆ្នាំ​ហើយ​នោះ​បាន​លើកឡើង​ថា ការស្ដារ​ប្រឡាយ​និង​ពង្រីក​ផ្លូវ​ខាងលើនេះ អាជ្ញាធរខេត្ត បានកំណត់ និង​តម្រូវ​ឲ្យ​គាត់​បរិច្ចាក​កាត់​ដី​ក្នុង​(​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង​) ចំនួន ០៥​ម៉ែត្រ​ក្បាលដី ដើម្បី​ពង្រីក​ផ្លូវ តែ​មិន​មាន​សំណង​ណាមួយ​ដល់​គាត់​នោះទេ​.!​ទាំង​ដែល​ដី​របស់​គាត់​មាន​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង​រួចហើយនោះ​។​

​ប្រជាពលរដ្ឋ​ដដែល​បាន​បន្តទៀតថា ពាក្យ​ថា​បរិច្ចាក គឺ​ស្មើ​នឹង​ធ្វើ​ទាន អ្នក​ដែល​មាន​សទ្ធា​ធ្វើ​ទាន គឺ​គេ​ធ្វើ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន មិន​មាន​ការបង្ខិតបង្ខំ ឬក៏​ជា​ការកំណត់​ពី​បុគ្គល​ណា​ម្នាក់​នោះឡើយ​) តែ​អស់លោក​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បាន​កំណត់​និង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ជាប់​ខ្នង​ប្រឡាយ​ខាងលើ​ត្រូវ​កាត់​ដី (​ក្នុង​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង​)​ដោយ​មួយ​គ្រួសារ​ម្ខាង ០៥​ម៉ែត្រ​ក្បាលដី និង​មិន​មាន​គោលការណ៍​សំណង​ណា​មួយ​ជូន​ដល់​ពួកគាត់ (​តើ​ឱ្យ​គាត់​ទៅ​រស់នៅ​កន្លែង​ណា​) ការកំណត់​និង​តម្រូវ​ឲ្យ​កាត់​ដី​នេះ គឺជា​ការបង្ខិតបង្ខំ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ។​

​សូម​រំលឹក​ថា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥​កន្លងទៅ នៅ​សាលាស្រុក​សំរោង​ទង បាន​រៀបចំ​កិច្ចប្រជុំ ស្តីពី ការកំណត់​ប្រឡាយទឹក​ទទឹង ៣០​ម៉ែត្រ តាម​បណ្តោយ​ប្រឡាយ មាន​ប្រវែង​ជាង ២០០០​ម៉ែត្រ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពីរ លោក ទិ​ត្យ វុទ្ធី អភិបាលរង​ខេត្ត​កំពង់ស្ពឺ​. លោក តាប់ ម៉ាឡៃ ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម នឹង​សំណង់ និង សុរិយោដី​ខេត្ត​កំពង់ស្ពឺ លោក គង់ ប៊ុន​ណាត អភិបាលរង ស្រុក​សំរោង​ទង លោក ហែម ហ៊​ន មេឃុំ​ត្រពាំង​គង និង​ប្រជាពលរដ្ឋ​ចំនួន​០៦​ភូមិ ដែល​មាន​ក្បាលដី​ចំនួន​៨២​ក្បាលដី ស្មើ នឹង​៨២​គ្រួសារ នៅក្នុង​សាលាស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​នោះ​អាជ្ញាធរ​មិន​បាន​រក​ដំណោះស្រាយ​គោលនយោបាយ ឬ​សំណង​ណា​មួយ​ជូន​ពលរដ្ឋ​នោះទេ គឺ​អាជ្ញាធរ​បាន​កំណត់​និង​តម្រូវឲ្យ​ប្រជាពលរដ្ឋ​កាត់​ដី​ម្ខាង ០៥​ម៉ែត្រ​ក្នុង​១​ក្បាលដី និង​ពង្រីក​ផ្លូវ​ខ្នង​ប្រឡាយ​ដើម្បី​បំពេញ​មហិច្ឆតា​បក្សពួក​បុគ្គល​មួយចំនួន​តែប៉ុណ្ណោះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​ជួប​ផលប៉ះពាល់​មិន​សប្បាយចិត្ត​នោះទេ​។​

​សូមបញ្ជាក់​ថា​បច្ចុប្បន្ន​ប្រឡាយ​ទឹក​មួយ​ខ្សែ​នេះ​មាន​ទទឹង ២០​ម៉ែត្រ បណ្ដោយ​ប្រមាណ​ជាង ២០០០​ម៉ែត្រ ប៉ុន្តែ​មិន​មាន​តម្រូវការ​ស្រោចស្រប​ផលដំណាំ​កសិកម្ម​ប៉ុន្មាន​នោះទេ តែ​អាជ្ញាធរ​តម្រូវឲ្យ ប្រជាពលរដ្ឋ​កាត់​ដី​ម្ខាង ០៥​ម៉ែត្រ​ក្បាលដី ដើម្បី​ស្ដារ​ប្រឡាយ និង​ពង្រីក​បន្ថែម​ឲ្យបាន ៣០​ម៉ែត្រ (​តើ​ការធ្វើ​ផ្លូវ និង​ស្តារ​ប្រឡាយ​មួយ​ខ្សែ​ជាង ២០០០​ម៉ែត្រ​នេះ វា​មាន​អាថ៌កំបាំង​អ្វី​នៅ​ពីក្រោយ​? ឬ​មួយ​ជា​ការឃុបឃិត​គ្នា​យក​ដី​ប្រជាពលរដ្ឋ​ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង​ដើម្បី​ទុក​លក់​ហែក​ចែក​គ្នា​ស៊ី​.?​។​

​គួរ​រំលឹកថា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ ខែ​មីនា ឆ្នាំ​២០២៥ ម្សិល​នេះ នៅ​សាលាឃុំ​ត្រពាំង​គង បាន​បើក​កិច្ចប្រជុំ​ដោះស្រាយ រឿង​ដី​ខ្នង​ប្រឡាយ​ទឹកអូរ​ក្រាំង​អំបិល ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ស្រុក​សំរោង​ទង ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង និង​លោក​មេឃុំ មេភូមិ និង​មន្ត្រី​ពាក់ព័ន្ធ ដោយ​អាជ្ញាធរ​នៅតែ​កំណត់ និង​តម្រូវឲ្យ​ប្រជាពលរដ្ឋ​បរិច្ចាគ និង​កាត់​ដី​ក្នុង​(​បណ្ណ​កម្មសិទ្ធិ​ប្លង់រឹង​)​របស់​ពួកគាត់​ម្ខាង ០៥​ម៉ែត្រ​ក្បាលដី ដើម្បី​ពង្រីក​ផ្លូវ ទោះបី​ប្រជាពលរដ្ឋ​ជួប​ផលប៉ះពាល់ អស់​ដី អស់​ផ្ទះ ខូចខាត​ទ្រព្យសម្បត្តិ អាជ្ញាធរ​នៅ​តែ​មិន​មាន​សំណង​ផលប៉ះពាល់​ជូន​ពួកគាត់​.​។​

​អស់លោក​អាជ្ញាធរ​បាន​និយាយទៀតថា​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង​កាន់កាប់​ដី​នេះ កាល​នោះ​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​ដីធ្លី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ឲ្យ​ប្រជាពលរដ្ឋ​នោះ​គឺជា​ការធ្វើ​សាកល្បង ហើយក៏​ជា​ការភាន់ច្រឡំ​របស់​អាជ្ញាធរ ដែល​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ដី​ខាងលើនេះ (​បើ​ពិតមែន​នោះ​តើ​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​រងគ្រោះ​ដោយសារ​ទិញ​ដី សំអាង​លើ​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង ដែល​ជា​ការភាន់ច្រឡំរ​បស់​អស់លោក​អាជ្ញាធរ​នោះ​.!​តើ​ឱ្យ​ប្រជាពលរដ្ឋ​សង្ឃឹម​អ្វី​) តើ​អស់លោក​ជំនាញ​ធ្វើការ​បែបណា បានជា​ភាន់ច្រឡំ ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ ទាំង​ង​ងើ​បែបនេះ​នោះ​? ។​

​គួរ​រំលឹក​ផងដែរ​ថា​ទីតាំង​ដី​ខាងលើនេះ​កាលពី​អំឡុង​ឆ្នាំ​២០០៨-២០០៩ មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ប្រមូល​ទិន្នន័យ បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​នៅ​ឆ្នាំ​២០០៩ (​ប្លង់រឹង​) ចែកជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដើម្បី​យក​ទៅ​ប្រើប្រាស់​ឲ្យស្រប​ទៅ​នឹង​ច្បាប់​និង​បញ្ចៀស​ការ​មាន​ជម្លោះ វិវាទ​ដីធ្លីរ និង​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់​ត្រឹមត្រូវ ក៏​ប៉ុន្តែ​រហូតមកដល់ ឆ្នាំ​២០២៥ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ មាន​គម្រោង​ស្ដារ​ប្រឡាយ​នឹង​ពង្រីក​ផ្លូវ ហើយ​បាន​កំណត់ និង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បរិច្ចាក និង​កាត់​ដី​ម្ខាង ០៥​ម៉ែត្រ​ក្បាលដី ដោយ​មិន​មាន​សំណង​ផលប៉ះពាល់​ណាមួយ​នោះ​ទេ (​តើ​នេះ​ជា​ការ​ធ្វើ​នំ​អត់​ម្សៅ​របស់​អាជ្ញាធរ​ដែរឬទេ​.?) ទន្ទឹម និង​ការស្នើសុំ​ដី​ម្ខាង​០៥​ម៉ែត្រ​ក្បាល់ដី ពី​ប្រជាពលរដ្ឋ ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធ​រួចរាល់​ហើយ ពី​សំណាក់​អាជ្ញាធរ ដោយ​មិន​មាន​សំណង​អ្វី​សោះ​នោះ ប្រជាពលរដ្ឋ​ខ្លះ មិន​បាន​ផ្តិតមេដៃ​ព្រមព្រៀង​ឡើយ​៕

​ជុំវិញ​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ​រង់ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ​ពី ស្ថាប័ន ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ តាម​ច្បាប់​ស្តីពី របប​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​៕
​សូម​អរគុណ​.!​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល