នៅព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ប្រតិភូក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន អញ្ជើញចុះត្រួតពិនិត្យ និង វាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ឈរផែន របស់សិក្ខាកាម នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងការប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)។