ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​

បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ កាលពី​ថ្ងៃ​ពុធ ១៤ កើត ខែ​អសុ្ស​ជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ វេលា​ម៉ោង ១៥:០០​នាទី នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥​ចំណុច ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី បណ្តាល​បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់​ពី​ខ្លួន​បាន​ដួល​ម៉ូតូ និង​ជះ​ចូល​ទៅ​ក្រោម​រថយន្ត ន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ។​

​យោងតាម​សេចក្តីរាយការណ៍​អោយដឹងថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ខាងលើ​រថយន្ដ​០១​គ្រឿង ម៉ាក Nissan បែន​ធុន​ធ្ងន់ ពណ៌​ខៀវ ផលិត​ឆ្នាំ​១៩៩២ (​ចង្កូត​ស្ដាំ​) ពាក់​ស្លាក​លេខ ព្រះសីហនុ 3A -0155 អ្នកបើកបរ​មិន​ស្គាល់​អត្ដ​សញ្ញាណ (​រត់គេចខ្លួន​) បើកបរ​ទិសដៅ ភ្នំពេញ ទៅ អ្នក​លឿង ។ មកដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​បាន​បុក​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Dreams ផលិត​ឆ្នាំ​២០២៣ ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1KG-2145 បើកបរ​ដោយ​ឈ្មោះ កៅ ចាន់ ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ រស់នៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល បើកបរ​ទិសដៅ​ពី​គគីរ​ធំ ទៅ​រោងចក្រ​សួន​ឧស្សាហកម្ម បាន​ជិះ​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ។ ម៉ូតូ​ជនរងគ្រោះ​បាន​ជិះ​ដួល​ខ្លួនឯង បណ្តាល​ឲ្យ​ជះ​ជនរងគ្រោះ​ចូល​រថយន្ដ ។ គាប់​ជួន​រថយន្ត​បាន​កិន​ពីលើ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្តង ។

​កម្លាំង​ប៉ុស្ដិ៍​នគរបាល​សំរោង​ធំ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​មក​វាស់វែង​យក​ម៉ូតូ​យកទៅ​រក្សាទុក​ជា​ភស្តុតាង នៅ​អធិការដ្ឋាន​នគរ​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី ។​

​ចំណែក​សព​ជនរងគ្រោះ រង់ចាំ​ជំនាញ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល