ថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

​សត្វ​ថ្លែន​ខាំ​មនុស្ស​ស្លាប់​ម្នាក់​ទៀត​ហើយ នៅ​ខេត្ត​មណ្ឌលគិរី

​សត្វ​ថ្លែន​ខាំ​មនុស្ស​ស្លាប់​ម្នាក់​ទៀត​ហើយ នៅ​ខេត្ត​មណ្ឌលគិរី

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

បុរស​ជា​កសិករ​ម្នាក់​បាន​ស្លាប់​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ត្រូវ​សត្វ​ថ្លែន​ខាំ ដោយ​ហេតុការណ៍​នេះ​កើតឡើង​កាល ក្នុងភូមិ​ពូគ​ង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ហើយ​នេះ​ជា​ករណី​ទី​២ ដែល​សត្វ​ថ្លែន​ខាំ​មនុស្ស​ស្លាប់​ក្នុង​ខេត្ត​មណ្ឌលគិរី ព្រោះ​កន្លង​ទៅ​ថ្មីៗ កុមារ​ម្នាក់​ក៏​បាន​បាត់បង់​ជីវិត​ក្នុងករណី​ថ្លែន​ខាំ​ផងដែរ ។​

​ជនរងគ្រោះ​ឈ្មោះ កង អ៊ី​ន អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរប​កសិករ ។ បើ​តាម​ភរិយា​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី ២០ មិថុនា ប្ដី​របស់​គាត់​បាន​ឲ្យ​គាត់ និង​កូនៗ​ចេញពី​មុង​ព្រោះ​មាន​ថ្លែន​ខាំ​គាត់ ហើយ​នៅពេល​ដែល​ប្ដី​គាត់​រៀប​វាយ​ថែ្ល​ន​នោះ វា​ក៏​ធ្លាក់​ទៅ​ដី​បាត់ទៅ ។ ប្រភព​បន្តថា បន្តិចក្រោយមក​ប្ដី​របស់​គាត់​ក៏​មាន​អា​ការៈចុ​កទ្រូង រឹង​ថ្គាម ។ ឃើញ​សភាព​មិន​ស្រួល​គាត់​ក៏​បាន​ពឹង​ឱ្យ​អ្នកជិតខាង​ជូន​ទៅ​កាន់​មន្ទីរពេទ្យ តែ​ពេល​ទៅដល់​មន្ទីរពេទ្យ​គាត់​ក៏​បាន​ទទួលដំណឹង​ថា ប្ដី​របស់​គាត់​ស្លាប់​ទៅហើយ ។ ក្រោយ​ការធ្វើ​កោសល្យវិច្ច័យ​សមត្ថកិច្ច​បាន​សន្និដ្ឋា​ន​ថា បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​សត្វ​ថ្លែន​ខាំ​មែន ។​

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល