ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១០​ខ្នង ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ស្ថិតនៅ​ស្រុក​គងពិសី​

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១០​ខ្នង ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ស្ថិតនៅ​ស្រុក​គងពិសី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷ យ៉ាងហោចណាស់ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ត្រូវ​បាន​រង​ការខូចខាត ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ នៅក្នុង​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​គងពិសី​បាន​ឱ្យដឹងថា នៅ​វេលា​ទៀបភ្លឺ​ថ្ងៃ​នេះ គឺ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ដែល​បាន​បោកបក់​យ៉ាង​ខ្លាំង មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិ​ត្រពាំង​មាន ភូមិ​អង្គ​ក​ន្ទ​ច ភូមិ​បល្ល័ង្គ​រាជា ភូមិ​ក្រាំង​ពន្លៃ នៃ​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង​រង​ការ​ខូច​ខាត់​។​

​ជាមួយ​ហេតុការណ៍​ខ្យល់​កន្ត្រាក់​នេះ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​គងពិសី ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះធម្មជាតិ​នេះ ដោយ​ក្នុង​នោះ​អាជ្ញាធរ​បាន​លើកឡើង​ថា ភ្លៀង​នឹង​ចាប់​ធ្លាក់​រាយប៉ាយ​នៅ​គ្រប់​ភូមិ ស្រុក ដោយ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ផ្គ​រន្ទះ ដែល​ងាយ​នឹង​បង្ក​ជា​ហានិភ័យ​ជាយថាហេតុ ពិសេស​បង្កឱ្យមាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​មនុស្ស សត្វ​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល