ថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

សមត្ថកិច្ច​ស្រុក​ឆ្លូង​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ឃុំ​កំពង់​ដំរី​ចុះបង្ក្រាប​ករណី​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ត្រូវជា​ប្តី​ប្រពន្ធ​

សមត្ថកិច្ច​ស្រុក​ឆ្លូង​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ឃុំ​កំពង់​ដំរី​ចុះបង្ក្រាប​ករណី​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ត្រូវជា​ប្តី​ប្រពន្ធ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ថ្ងៃ​អាទិត្យ 14 រោច ខែ​អស្សុជ ឆ្នាំ​ថោះ ពស 2567 ត្រូវ​នឹង​ថ្ងៃទី 12 ខែវិច្ឆិកា​ឆ្នាំ 2023 នៅវេលា​ម៉ោង 15 និង 30 នាទី ដោយ​មាន​ការចង្អុល​ណែនាំ​ពី​លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ អធិការនគរបាល​ស្រុក​ឆ្លូង កម្លាំង​ផ្នែក​គ្រឿងញៀន​សហការ​ជាមួយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​ដំរី​បាន​ចុះ​ទៅ​បង្ក្រាប ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្ទះ​ឈ្មោះ អ៊ាត អាន ត្រូវជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ កែវ សុ​ផា ស្ថិតនៅក្នុង​ភូមិ​វា​កន្សែង ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​បាន​ឃាត់ខ្លួន​មុខសញ្ញា ចំនួន​ពីរ​នាក់​ប្ដី​ប្រពន្ធ ។​

​រួម​ទាំង​វត្ថុតាង​មាន ៖
-​បាន​ឆែកឆេ​រលើ​ខ្លួន​ប្រពន្ធ រកឃើញ​ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​គ្រឿងញៀន​ចំនួន 4 កញ្ចប់​តូច នៅ​ក្នុង​ហោប៉ៅ​អាវ​និង​ទម្លាក់ចោល​នៅ​ក្បែរ​ខ្លួន​ចំនួន​ពីរ​កញ្ចប់​តូច​។ ហើយ​បន្ត​ទៅ​ឆែកឆេរ​លំនៅដ្ឋាន បាន​រកឃើញ​វត្ថុតាង​នៅលើ​គ្រែ​ដេក ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​គ្រឿងញៀន​ចំនួន ៩ កញ្ចប់​តូច និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

​វត្ថុតាង​សរុប​ចាប់​យក​នៅ​កន្លែងកើតហេតុ​រួមមាន ៖
១. ម្សៅ​ក្រាម​ពណ៌​សង្ស័យ​គ្រឿងញៀន​ចំនួន 15 កញ្ចប់​តូច​។​
2. ទូរ​សព្ទ​ចំនួន 4 គ្រឿង​ម៉ាក oppo 1 គ្រឿង​.​ម៉ាក​vivo មួយគ្រឿង​.​ម៉ាក nokia ចុច​ពិល ចំនួន 2 គ្រឿង​
3. ថង់​សម្រាប់​ចែករំលែក​គ្រឿងញៀន​មួយចំនួន​
4. ទុយ​សម្រាប់​ចូក​រំលែក​គ្រឿងញៀន ០១
5. សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ រួម​ទាំង​វត្ថុតាង ត្រូវបាន​យក​មក​រក្សាទុក​ជា​បណ្ដុះ​អាសន្ន ។ នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល