ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​ - កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ឈានមុខ​ក្នុង​ការអនុវត្ត​គម្រោង​រេ​ដ​បូក​នៅលើ​ពិភពលោក - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​
0

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ថ្ងៃ​ចន្ទ័​០៩​កើត ខែអស្សុជ​ឆ្នាំថោះ បញ្ច​ស័ក​ព​.​ស ២៥៦៧​ត្រូវ​នឹង​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​
២០២៣​វេលា​ម៉ោង​០៨:៣០​នាទី នៅ​ចំណុច​ភូមិ​ពពាលខែ​២​ឃុំ​ភូមិ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​ជនសង្ស័យ​មាន​ចំនួន ០៣​នាក់​ប្រុស​:(​ឃាត់ខ្លួន )
១.​ឈ្មោះ អ៊ុច ភារម្យ (​ហៅ​គម​)​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ស្តៅកន្លែង​៥ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)
២.​ឈ្មោះ​ខាត់ ចិន្តា (​ហៅ​ស្នៅ​)​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ស្តៅកន្លែង​២​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)
៣.​ឈ្មោះ​ផល​ស៊ីឡូ (​ហៅ​ក្លូ​)​ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើ​ទាល​ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)

​វត្ថុតាង​ចាប់​យក​រួមមាន ៖
១.​ម្ស៉ៅ​ក្រាម​ពណ៌​សរ​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)
​ចំនួន​០៤​កញ្ចាប់​តូច​
២.​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​ម៉ាក​ណូគា​ចុច​ពិល​
៣.​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​គុប​ជ្រុង​c៩០​ពាក់​ស្លាក​លេខ ភ្នំពេញ​១B ៩០៥៥

​សមត្ថកិច្ច​បានឲ្យដឹងថា ៖ នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កៀនស្វាយ​បាន​ជិះ​ល្បាត​តាម​ភូមិសាស្ត្រ​ឃុំ​ដីឥដ្ឋ​ពេលមកដល់​ក្បែរ​ចំណុច​កើតហេតុ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​ឈ្មោះ អ៊ុច​ភារម្យ​(​ហៅ​គម​) ភេទ​ប្រុស​និង​ឈ្មោះ ខាត់​ចិន្តា​(​ហៅ​ស្នៅ​)​កំពង់​ឈរ​និយាយ​គ្នា​ក្រោម​ដើម​ក្ងោក ផ្លូវលំ​ស្ថិតក្នុង​ភូមិ​ពពាលខែ​២​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដោយ​មាន​ការសង្ស័យ សមត្ថកិច្ច​ក៍​បាន​ចូល​ទៅ​សួរនាំ​ហើយ​ធ្វើការ​ឆែកឆេរ រកឃើញ​ម្សៅ​ក្រាម​ព​ណ័ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​
(​ម៉ា​ទឹកកក​)​ចំនួន​០៤​កញ្ចប់​តូច​នៅ​និង​ឈ្មោះ​អ៊ុច ភារម្យ​(​ហៅ​គម​) ភេទ​ប្រុស​ក្រោយ​មក​កម្លាំង​សមត្ថកិច្ច​បាន ធ្វើការ​នាំខ្លួន​ជន​សង្សយ៍​ទាំង​០២​នាក់ រួមជាមួយ​វត្ថុតាង​ខាងលើ​មក​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដី​ឥដ្ឋ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ អ៊ុច ភារម្យ (​ហៅ​គម​)​បាន​សារភាព​ថា ៖ ម្សៅ​ក្រាម​ព​ណ័ស​ថ្លា​សង្សយ័​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​០៤​កញ្ចប់​តូច ដែល​សមត្ថកិច្ច​រកឃើញ​ពិត​ជា​របស់​ខ្លួន​ប្រាកដ​មែន ដែល​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ម្នាក់​នៅ​ក្រុង​តាខ្មៅ មក​ចែកចាយ​បន្ត​ហើយ​ឈ្មោះ​អ៊ុច ភារម្យ បាន​សារភាព​បន្តទៀតថា យប់​ម៉ិញ ថ្ងៃទី​២២ .១០.២០២៣ វេលា​ម៉ោង​ប្រហែល​១៩: ២០​នាទី ឈ្មោះ ផល ស៊ីឡូ​ហៅ​ក្លូ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ស្រែអំពិល​ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​បាន​ប្រើ​អោយ​ខ្លួន​ទៅ​ទិញ ថ្នាំញៀន​ចំនួន​០១​កញ្ចប់​ធំ តំលៃ​៦០០០០០​រៀល​(​ហុកសិប​ម៉​៉ឺ​នរៀល​)​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​មិន​ស្គាល់​ទីលំនៅ​អាយុ​ប្រហែល​៣១​ឆ្នាំ ជនជាតិ វៀតណាម នៅ​ម្តុំ​សេះសរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ហើយ​កន្លង​មក​ឈ្មោះ​ផល សុីឡូ ហៅ​ក្លូ​បាន​ប្រើ​ខ្លួន​ទៅ​យក​ថ្នាំញៀន​ចំនួន​០២​ដង​មក​ហើយ ។​

​ចំណែក​ឈ្មោះ ខាត់ ចិន្តា​(​ហៅ​ស្នៅ​) ភេទ​ប្រុស​បាន​សារភាពថា​ខ្លួន​ធ្លាប់​មក​ទិញ​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ពី​ឈ្មោះ​អ៊ុច ភារម្យ​(​គម​) ចំនួន​០៥​ដង​មក​ហើយ ដោយ​ក្នុង​មួយដងៗ ចំនួន​១៥០០០​រៀល (​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល យកមក​ប្រើប្រាស់​និង​ចែកចាយ​បន្ត​។​ក្រោយ​បាន​ចំលើយសារភាព​របស់​ឈ្មោះ អ៊ុច ភារម្យ​(​គម​) រួច​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​រក​ឈ្មោះ​ផល​ស៊ីឡូ​(​ក្លូ​) ភេទ​ប្រុស​រហូតដល់​ម៉ោង​១៦:៣០
​នាទី​ថ្ងៃ​ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​បាន​ឃាត់ខ្លួន ឈ្មោះ​ផល​ស៊ីឡូ​(​ក្លូ​) បាន​នៅ​ចំណុច​ភូមិ​ស្លាប​តា​អោន​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល
​និង​បាន​នាំ​ខ្លួន​ឈ្មោះ ផល ស៊ីឡូ​(​ក្លូ​)​យក​មក​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ដើម្បី​សួរ​នាំ​បន្ត
​។​

​នៅ​ចំពោះមុខ​សមត្ថ​កិច្ជ​ជន​សង្សយ័​ឈ្មោះ ផល ស៊ីឡូ (​ក្លូ​)​បាន​សារភាព​ថា កាលពី​យប់​ម៉ិញ​ខ្លួន​ពិតជា​បាន​ប្រើ​អោយ ឈ្មោះ​អ៊ុច ភារម្យ​(​គម​) ទៅ​ទិញ​ថ្នាំញៀន​តំលៃ ៦០០០០០​រៀល​នៅ​សេះសរ​ក្រុង​តាខ្មៅ ពិតប្រាកដ​មែន ។ ហើយ​ថ្នាំញៀន​នោះ​ខ្លួន​បាន​លក់​អោយ​គេ​អស់​យប់​ម៉ិញ​នៅ​ម៉ោង ២១:៣០​នាទី​ថ្ងៃ​ទី ២២.១០.២០២៣ អោយ​ទៅ​មនុស្ស​ប្រុស ០៣​នាក់​មក​ពី​ខាង​ចុង​ខ្សាច់ ស្ថិតនៅ​ភូមិ​អង្គរជ័យ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ដោយ​ក្នុង​០១​នាក់​មួយកញ្ចប់​តំលៃ​២០០០០០​រៀល ហើយ​កន្លង​មក​ឈ្មោះ ផល​ស៊ីឡូ​(​ក្លូ​)​បាន​ប្រើ​អោយ​ឈ្មោះ​អ៊ុច ភារម្យ (​គម​) ទៅ​ទិញ​ថ្នាំញៀន នៅ​ក្រុង​តាខ្មៅ ចំនួន​០៣​ដង​មក ហើយ​ដោយ​ទិញ​ម្តងៗ​តំលៃ​៤០០០០០​រៀល ទៅ​៦០០០០០​រៀល ដើម្បី​យក​មក​លក់​បន្ត​។​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល