ទាន់ហេតុការណ៍
សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស "​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​" ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ "​ការជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើងទាំងអស់គ្នា​" - សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ - ថវិកា​ចំនួន ៥​លាន​រៀល របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​វេទិការ​ធុរកិច្ច​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី ២៤ - ២៥ ខែតុលា ឆ្នាំ​២០២៣ ខាងមុខនេះ ! សូម​ចូលរួម​ដោយ​សេរី​! - ឯកឧត្តម នេ​ត ភ​ក្ត្រា រដ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​នឹង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្ស៊ី ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ - ប្រាក់​ឈ្នួល​កម្មករ​និយោជិក​អប្បបរមាទ​ទួលបាន​២០៤​ដុល្លា សម្រាប់​ឆ្នាំ​២០២៤ - លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ចេញលិខិត ១ ច្បាប់ ដោយស្នើសុំអោយអង្គភាពចំនួន ៥ លុបចោលខ្លឹមសារដែលចុះផ្សាយពាក់ពន្ធនឹងរូបលោក ដោយថាជាករណីបុគ្គល ពុំមានពាក់ព័ន្ធផលប្រយោជន៍សារធារណៈនោះឡើយ - អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! - កម្មវិធី​ទទួលស្គាល់​ថ្នាក់ដឹកនាំ​កំពូល​​ដ៏​ឆ្នើម ប្រចាំ​អាស៊ីអាគ្នេយ៍ ដ៏​អស្ចារ្យ​នៅ​រដូវ​កាលទី​៣ ប្រព្រឹត្ត​ឡើង​នៅក្នុង​ប្រទេស​ថៃ ដ៏​ឧត្តុងឧត្តម​បំផុត ថ្ងៃទី 25 ខែ​កញ្ញា ឆ្នាំ 2023 សមាជិក​សមាជិកា 15 ប្រទេស​នៃ​អាស៊ីអាគ្នេយ៍ ចូលរួម​ជិត 5.000 នាក់​!
0

នគរបាល​ស្រុក​ឆ្លូង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​នឹង​ជួញដូរ​គ្រឿងញៀន​..!!

នគរបាល​ស្រុក​ឆ្លូង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​នឹង​ជួញដូរ​គ្រឿងញៀន​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​÷ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង ឃាត់ខ្លួន​ពាក់ព័ន្ធ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​និង​ដកហូត​នៅ​វត្ថុតាង​មួយ​ចំនួន​។​

​ការចាប់​ឃាត់​ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ កញ្ញា ឆ្នាំ ២០២៣​នៅវេលា​ម៉ោង ១៣​និង ០០​នាទី នៅ​ចំណុច​ភូមិ​ពង្រ​១ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​នគរបាល​ស្រុក​ឆ្លូង​បាន​និយាយ​ឲ្យដឹងថា ដោយ​មាន​ការចង្អុល​ណែនាំ​ពី​លោក​អធិការនគរបាល​ស្រុក​ឆ្លូង កម្លាំង​ជំនាញ​គ្រឿងញៀន​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពង្រ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ពង្រ​១ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ម្ចាស់ផ្ទះ​ឈ្មោះ ( ទៀត អាល់​ហ្វីន​) ជា​លទ្ធផល​ឃាត់ខ្លួន​បាន មុខសញ្ញា​ចំនួន ២​នាក់​ប្រុស ៖
១, ឈ្មោះ ឃិន ចំ​រុង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ កណ្តាល ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​
២, ឈ្មោះ ម៉ាត់ បូរី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជាតិ​ចាម មាន​ទីលំនៅ​ភូមិ ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​នគរបាល​ស្រុក​ឆ្លូង​បាន​និយាយ​ឲ្យដឹង​ទៀតថា វត្ថុតាង​ដែល​ដកហូត​រួមមាន​៖
១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ គ្រឿងញៀន​ចំនួន ១​ក​ញ្ជប់ មធ្យម​
២, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១ និង​ថង​សម្រាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួនធំ ។​
៣, ទូរស័ព្ទ​ចំនួន​២ គ្រឿង​ម៉ាក MI ម៉ាក NanoII
៤ . ជ​ញ្ចើ​ង ប៉ុង​៣០ គី​ឡូ​១ .៥. លុយ​រៀល ៦​មុឺន​. ៦ .​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុក​ឆ្លូង ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល