ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ប្រមាណ ៣៥០​គ្រឿង ដើម្បី​សម្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ទៅ​តាម​បណ្តា​ខេត្ត អំឡុង​ពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ​

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ប្រមាណ ៣៥០​គ្រឿង ដើម្បី​សម្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ទៅ​តាម​បណ្តា​ខេត្ត អំឡុង​ពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ប្រមាណ​៣៥០​គ្រឿង ដើម្បី​សម្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ទៅ​តាម​បណ្តា​ខេត្ត អំឡុង​ពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ​។​

​ពាក់ព័ន្ធ​នឹង​ការងារ​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៨ កក្កដា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដើម្បី​ជម្រុញ​អោយ​ការងារ​នេះ អោយ​ទទួលបាន​ជោគជ័យ ទៅតាម​អនុវត្តតាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​កម្មករ និយោជិក និង​ប្រជាពលរដ្ឋ បាន​ទៅ​ស្រុកកំណើត ចូលរួម​ទៅ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្តក្រុង ប្រមាណ​៣៥០​គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ ដោយ​ប្រើប្រាស់​រយៈពេល ០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​មិន​បង់ប្រាក់ ដោយបាន បែង​ចែង​ជា​១០​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ៖ អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្តក្រុង​ប្រមាណ​៣៥០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន បងប្អូន​កម្មករ និយោជិក និង​ប្រជាពលរដ្ឋ ទៅ​ស្រុកកំណើត ដើម្បី​អោយ​ពួកគាត់​បាន​ទៅ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ​។ ដូច្នេះ ឯកឧត្តម ជម្រុញ​អោយ​មន្ត្រី​ពាក់ព័ន្ធ​ដែល​អនុវត្ត​ការងារ​នេះ​ត្រូវ​បំពេញ​ការងារ​នេះ​អោយបាន​ល្អ ជាមួយនិង​ការ​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន ដើម្បី​ធានា​សុ​វត្តិភាព​ជូន​ពួកគាត់ ទាំង​ទៅ​និង​មក​ភ្នំពេញ​វិញ ។​ត្រូវ​ដឹក​ជញ្ជូន​ពួក​គាត់​ដោយ​មិន​មាន​ការរើសអើង ។

​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ដែល​មាន​ចំណត​នៅក្នុង​មួលដ្ឋាន​របស់ខ្លួន​ត្រូវ​ចុះ​ពិនិត្យ​និង​សម្រួល​លើ​ការងារ​នេះ ជាមួយ​និង​ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​អោយបាន​ល្អ​ប្រសើរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល