ទាន់ហេតុការណ៍
ក្រោយ​យំសោក​បោក​ខ្លួន ដោយសារ​ប្រពន្ធ​មាន​ប្រុស​ថ្មី អធិរាជ មហា​សាច់ បាន​លេបថ្នាំ​សម្លា​.​ប់​ខ្លួន​! - ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ឧបសម្ព័ន្ធ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ឱកាស​ពិធី​ប្រកួត​កីឡា​ជនពិការ ASEAN PARA GAMES ២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ នេ​ត សាវឿន​ - លោក ឡី សុភាព និង​យុវជន​សេដ្ឋកិច្ច​រាប់​ម៉ឺន​នាក់ ប្រកាស​គាំទ្រ​អនុវត្ត​តាម​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល - អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ! - ធាក់​ប្លន់​ម៉ូតូ​នៅ​ទឹកដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​វិញ នៅ​ទឹកដី​ខណ្ឌដង្កោ និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ម្នាក់ បញ្ជូនទៅ​តុលាការ​! - ព័ត៌មានបែកធ្លាយ! ៖ រ៉ុង ឈុន និង សម រង្ស៊ី កំពុងរួមដៃគ្នាបំផ្លាញគណបក្សភ្លើងទៀន! - ​រដ្ឋសភា​បាន​អនុម័ត​ដោយ​មាន​សំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ​លើ សេចក្ដីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - រដ្ឋ​មន្ត្រី​បរិស្ថាន​៖ គម្រោង​ប្រព័ន្ធ FMIS គឺ​ធ្វើ​ការកែលម្អ​នូវ​ការទទួល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៦​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៦​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៦​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​ថ្ងៃ​ទី​១៩-២០ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បន្ទប់​ជួល​លេខ​4B​ជាន់​ទី​១ ផ្លូវលំ ភូមិ​ត្រពាំង​ចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មួយ​កន្លែង​ទៀត​នៅ​ចំណុច​បន្ទប់​ជួល​លេខ​២២​ជាន់​ទី​២ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់​យក​មាន ៖ ក្រាម​ស​ថ្លា​ចំនួន​០៦​កញ្ចប់ រួម​នឹង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត​។

​ជនសង្ស័យ​ទាំង​០៦​នាក់ មានឈ្មោះ ៖
១/​ឈ្មោះ ព្រុំ ហឿន ហៅ​ត្នោត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​, ២/​ឈ្មោះ ឃុត ចិន្តា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៣/​ឈ្មោះ ពេញ សុ​ធុន ហៅ​១៨ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ៤/​ឈ្មោះ តាន់ គី​ណាល់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ៥/​ឈ្មោះ យូ ផល្លា ហៅ​ប៉ៃ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ៦/​ឈ្មោះ ឡាយ ភា​រិន ហៅ​ភ្នំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​៕​

 

 

 

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល