នៅថ្ងៃទី១០-០៨-២០២២ វេលាម៉ោង១៧-០៣ នាទី សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យមួយរូប ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច រោងមួយកន្លែងនៅក្នុងដីអ្នកតាចិនដើមមៀន ភូមិដើមមៀន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យ មានឈ្មោះ ឡូវ ប៊ុនហួត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាក (ឃាត់ខ្លួន) ។
វត្ថុតាង ដែលសមត្ថកិច្ចចាប់យក រួមមាន ៖
– ម្សៅក្រាពណ៏សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់តូចពីរកញ្ចប់ និងធំល្មមមួយកញ្ចប់។
– ជញ្ចីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១ ។
– ឧបករណ៍សំរាប់ប្រើប្រាស់និងវិចខ្ចប់គ្រឿងញៀនមួយចំនួន។
តាមសេចក្តីរាយការណ៍អោយដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ បានរាយការណ៍ប្រាប់ថា នៅតូបលក់ដូររបស់ឈ្មោះ ឡូវ ប៊ុនហួត ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មានការចែកចាយគ្រឿងញៀនជាប្រចាំ ។ ទើបលោកអធិការបានបញ្ជាឲ្យលោកអនុសេនីយ៍ឯក ម៉េន-ប៊ុនហាក់ អធិការងដឹកនាំកម្លាំងចុះទៅគោលដៅ ចែកចាយគ្រឿងញៀននោះ។
ពេលទៅដល់ កម្លាំងយើងបានធ្វើការឃាត់បាន ចំនួន ០១នាក់ ហើយក៏បានឆែកឆេរ ឃើញគ្រឿងញៀន បានចំនួន ០៣កញ្ចប់ នៅក្នុងរោងរបស់ឈ្មោះ ឡូវ ប៊ុនហួត ពិតប្រាកដមែន ។
បន្ទាប់មក លោកអធិការង បានរាយការណ៍ជូនលោក អធិការនិងនាំជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសួរនាំបន្ត។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឡូវ ប៊ុនហួត បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន០៣កញ្ចប់ដែលសមត្ថកិច្ចឆែករកឃើញនៅក្នុងរោងនេះ ពិតជារបស់ខ្លួនដែលបានតេទៅទិញពីរបុរសម្នាក់នៅម្ដុំច្បារអំពៅបានចំនួនពីរកញ្ចប់តូចក្នុងតំលៃ ៣.៤០០០ រៀល (បីម៉ឺនបួនពាន់រៀល) និងមួយកញ្ចប់ធំល្មមបានតេទៅទិញពីរបុរសម្នាក់មិនស្គាល់ឈ្មោះក្នុងតំលៃ ៣៥០.០០០ រៀល (សាមសិបប្រាំម៉ឺនរៀល) ។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការណ៍តាមនីតិវិធីច្បាប់ ៕