ភ្នំពេញ៖ ដោយសារតែភ្លើងប្រច័ណ្ឌ បុរសជា.ប្តីដាច់ចិត្ត ដកកាំភ្លើងបាញ់សម្លាប់ ប្រពន្ធឲ្យស្លាប់ក្នុងថ្លុកឈាម ដោយបន្សល់ទុកកូនប្រុសម្នាក់ អាយុជាង ១ ខួបឲ្យរស់នៅកំព្រា ។
ហេតុការណ៍ដ៏សង្វេគនេះ បង្កការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ នូ សុជាតា អាយុ២២ឆ្នាំ ត្រូវជាប្រពន្ធ ចំណែកឯជនសង្ស័យជាប្តី ឈ្មោះ ជា អូន អាយុ២៤ឆ្នាំ មានទីលំនៅ ម្តុំផ្សារដីហ៊ុយ (ឃាត់ខ្លួន)។
ប្រភពព័ត៌មានបាន លើកឡើងថា៖ បុរសជាប្តីបានលែងលះគ្នាជាមួយប្រពន្ធបាន៣ខែមកហើយ ដោយលែងលះត្រឹមភូមិឃុំប៉ុណ្ណោះ ដោយសារតែប្តីប្រពន្ធរូបនេះមិនបានចុះអេតាស៊ីវិល។
សូមបញ្ជាក់ថា ៖ ជនសង្ស័យជាប្តី នៅមិនទាន់ដឹងថា មានមុខងារជាអ្វីនៅឡើយ បានជាមានកាំភ្លើងម៉ាក K59 ប្រើបែបនេះ៕