ទាន់ហេតុការណ៍
កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ - រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥ - អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន - អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​ - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី (RARA Mid Year Dining-in Night 2025) ​រៀបចំ​ពិធី​លាង​សាយភោជន៍ ពាក់កណ្តាល​ឆ្នាំ ២០២៥ - ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស មួយកន្លែង ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​! - អាវុធហត្ថ​ភ្នំពេញ ២៨​នាក់ ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ​កូរ៉េខាងត្បូង ១​ដាន់​និង​២​ដាន់ ព្រម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់​! - សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ភូមិសាស្ត្រ​ស្រុក​
0

មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន បាញ់សម្លាប់​មេ​ប៉ុស្តិ៍​ទួល​ព្រិច​ម្នាក់ និង​នាយ​ផ្នែក​ម្នាក់ ឃាតករ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)៖ ជនឧក្រិដ្ឋ​ជា​មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន ដែល​បាន​រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន បានធ្វើ​សកម្មភាព​បាញ់​សម្លាប់​មេ​ប៉ុស្តិ៍​ទួល​ព្រិច​ម្នាក់ និង​នាយ​ផ្នែក​ម្នាក់​។ ឃាតករ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ នេះ​ជា​ការបញ្ជាក់​ឲ្យដឹងពី លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល នៅ​មុន​នេះ​បន្តិច នា​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២​នេះ​មាន​ករណី​ផ្ទុះអាវុធ​មែន បង្កឡើង​ដោយ​ជនដៃដល់​ជា​មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន ធ្លាប់​បាន​គេចខ្លួន ហើយ​តុលាការ​បាន​ចេញ​ដី​ការចាប់ខ្លួន សមត្ថកិច្ច​ក៏​បាន​ចុះ​អនុវត្ត​ដីកា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ជនល្មើស​កំពុងស្នាក់នៅ​ទីនោះ​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​បន្តថា អាច​ជនល្មើស​ដឹងខ្លួន​មុន ក៏​បាន​បើក​ការបាញ់​វិញ​យ៉ាង​ស្រោច​មក​លើ​សមត្ថកិច្ច ភ្លាមៗ​នោះ ជនល្មើស​បាញ់សម្លាប់​មេ​ប៉ុស្តិ៍​ទួល​ព្រិច​ម្នាក់ និង​នាយ​ផ្នែក​ម្នាក់ ។​

​កើតហេតុ នៅ​ភូមិ​ចន្ទ្រា​ថ្មី ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទៅ​២១ ខែ​មេសា ឆ្នាំ​២០២២​នេះ​។​

​ដោយ​ជនរងគ្រោះ​បាត់បង់​ជីវិត មេ​ប៉ុស្តិ៍​ទួល​ព្រិច ឈ្មោះ ជុច សុភា និង​ឈ្មោះ រី​ម សុផាន់​ណា មន្ត្រី​ផ្នែក​គ្រឿងញៀន អ្នក​ទាំង​២​បាន​ស្លាប់​ដោយសារ​មុខសញ្ញា​គ្រឿងញៀន​បាញ់ ត្រូវ​ជា​ច្រើន​គ្រាប់ ។​

​ដោយឡែក​ឃាតករ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ លោកស្នងការ​បន្តថា ខ្ញុំ​កំពុង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កន្លែង​ហេតុ ចំពោះ​រឿង​លម្អិត​លោក​នឹង​ផ្តល់​បន្ថែម​នៅពេល​ក្រោយ ៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល