ភ្នំពេញ៖ អ៊ីនធឺណេត internet គ្មានយីហោ សង្ស័យគ្មានច្បាប់ កំពុងតែលួចលាក់បង្កើតល្បែងស៊ីសងខុសច្បាប់ យ៉ាងគឃ្លើនពេញមូលដ្ឋាន ដែលមានទីតាំងស្ថិតនៅផ្លូវលំ តាមបណ្តោយ សាលាបឋមសិក្សាគោកបញ្ជាន់ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា៖ ទីតាំងអ៊ីនធឺណេត internet ខាងលើនេះ បានបើកដំណើរការដោយរលូន និងគ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បន្តិចសោះឡើយ។
ប្រជាពលរដ្ឋបាន បញ្ជាក់ថា៖ ទីតាំងអ៊ីនធឺណេត internet គ្មានយីហោ ខាងលើនេះ បើកដំណើរការ ២៤ម៉ោង/២៤ម៉ោង និងកំពុងតែធ្វើព្យុះធ្វើភ្លៀង យ៉ាងអនាធិបតេយ្យ ហើយមានតែជនញៀនថ្នាំចូលទៅលេង មានទាំងចាស់ មានទាំងក្មេង (ក្មេងអាយុក្រោម១២) ចំណែកឯអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានបែរជាគ្មានចំណាត់ការទប់ស្កាត់។
ប្រជាពលរដ្ឋជាច្រើន សុំសំណូមពរដល់លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ហើយនិងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាជួយចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕