ខេត្តកណ្តាល ៖ នៅថ្ងែទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ កំលាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានធ្វើការល្បាតតាមគោលដៅងាយរងគ្រោះ ក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន ០២ នាក់ ។
ទី០១ ៖ ឈ្មោះ ធី ម៉ា ហៅ ឡា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ទី០២ ៖ ឈ្មោះមាស វឌ្ឍនាថភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិះម៉ូតូ០១គ្រឿងម៉ាកHONDA.DREAM.C125 ពណ៍ក្រហម ពាក់ស្លាកលេខ កំពង់ធំ1N-6674 បំរ៉ុងធ្វើសកម្មភាពឆក់ពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ នៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ដោយមានការសង្ស័យ កំលាំងសមត្ថកិច្ចយើងក៏ធ្វើការឃាត់រួចនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ៖ ពួកខ្លួន រួមជាមួយនិងបក្ខពួកចំនួន ១៣ នាក់ទៀត ៖
ទី១/ឈ្មោះ អឿន សីហា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ ។
ទី២/ឈ្មោះប៊ុណ្ណា រដ្ឋា ហោថា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រកដ មានទីលំនៅភូមិបាយ៉ាប សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ទី៣/ឈ្មោះហ៊ុន វិសាល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ទី៤/ឈ្មោះសេក រ៉ូនី ហៅចន ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទី៥/ឈ្មោះរ៉េត រដ្ឋា ហៅរដ្ឋា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ទី៦/ឈ្មោះម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ទី៧/ឈ្មោះឈាង ឈៀវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ទី៨/ឈ្មោះកឺម ម៉ាណែត ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ទី៩/ឈ្មោះឡាច ស្រីកុល ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសថ្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទី១០/ឈ្មោះចាន់ ស្រីពីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅចង់ព្តែក សង្កាត់ព្តែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ទី១១/ ឈ្មោះឃឹម សុវិជ្ជា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអណ្ដូងមួយ សង្កាត់កោះរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ទី១២/ ឈ្មោះវ៉ែនហេង រដ្ឋា ហៅម៉ាប់ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹង
ទី១៣/ឈ្មោះសុខ ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ក្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បានធ្វើសកម្មភាពឆក់កាបូប នឹងទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ ចំនួនពីរលើក ។
-លើកទី១ ៖ មិនស្គាល់ភូមិ ឃុំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឆក់បានទូរស័ព្ទដៃមួយគ្រឿងម៉ាក់IPHONE 7PLUS ពណ៌ នឹងប្រាក់រៀលចំនួន១៣០០០រៀល(មួយម៉ឺនបីពាន់រៀល)។
-លើកទីពីរ ៖ ក្នុងឃុំដីឥដ្ឋ ស្រុកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃមួយគ្រឿងម៉ាក់VIVOពណ៌ខៀវ ។
កន្លងមក ក្រុមបក្ខពួករបស់ខ្លួនបានធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្រុកកៀនស្វាយ រហូតដល់ស្ពានអ្នកលឿង នឹងបណ្តោយផ្លូវ១១៦អា ផ្លូវ១១០ ជាច្រើនលើកតែមិនចាំថ្ងៃ ក្នុងខែកញ្ញា ខែតុលា នឹងខែវិច្ចិការ ឆ្នាំ២០២១។
ដោយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥ នឹង២០នាទីក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបរបស់ឈ្មោះច្រឹក ជីវីន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃមួយគ្រឿងម៉ាក់OPPOពណ៌ខៀវ ប្រាក់ដុល្លាចំនួន៥០$ (ហាសិបដុល្លាអាមេរិក) និងប្រាក់រៀលចំនួន៤០០០០០៛(សែសិបម៉ឺនរៀល)។
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១វេលាម៉ោង០៥ នឹង១០នាទីក្រុមឃនសង្ស័យបានធ្វើសកម្មភាពឆក់ កាបូប របស់ឈ្មោះសួន បូលីន ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅផ្ទះជួលភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បានប្រាក់ចំនួន២០០០$ (ពីរពាន់ដុល្លាអាមេរិក)នឹងទូរស័ព្ទដៃចំនួនពីរគ្រឿងម៉ាក់OPPOទាំងពីរគ្រឿង។ និងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១វេលាម៉ោង១៩ នឹង៣៥នាទី ឆក់កាបូបរបស់ឈ្មោះជា ស្រីមុំ ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅចណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាក់OPPO ១១ប្រូ នឹងប្រាក់ចំនួន២០០$(ពីររយដុល្លាអាមេរិច)។
បន្ទាប់ពីទទួលបានចំលើយសារភាពរបស់ជនសង្ស័យខាងលើរួចនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការណ៍ជាមួយកំលាំងផ្នែកនគរបាលយុតិធម៌ស្រុកកៀនស្វាយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋឈើទាល កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ និងកំលាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌច្បាលអំពៅ បន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣ នាក់ ស្រី០២នាក់ខាងលើបន្ថែមទៀត នៅផ្ទះសំណាក់យីហោ សីហះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមទាំងវត្ថុតាងដូចការរៀបរាប់ខាងលើ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។
នៅចំពោះមុខ សមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើ ឆក់យ៉ាងសកម្មដូចការរៀបរាប់ខាងលើពិតប្រាកដមែន។
បច្ចប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធីច្បាប់ ៕