ខេត្តកណ្ដាល ៖ លោក ឯម និមល ត្រូវបានតែងតាំង ប្រធានប្រធានពន្ធនាគារខេត្តកណ្តាល នេះបើតាមសេចក្ដីប្រកាសស្ដីពីការតែងតាំងមន្ត្រីពន្ធនាគារ លេខ២៦២៤ ប្រក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសស្ដីពីការតែងតាំងមន្ត្រីពន្ធនាគារ លេខ២៦២៤ ប្រក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សម្រេចតែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ ៣ ឯម និមល អត្តលេខ០១៦៣ ឲ្យទៅកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តកណ្តាល ។
ដោយឡែក លោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត ស៊ីនាង អត្តលេខ០០៥៣ ដែលជាអតីតប្រធានពន្ធនាគារខេត្តកណ្តាល ត្រូវបានតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃវិញ។ នេះបើយោងតាមអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ លេខ៤៧២ អនក្រ.តត ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ៕