ថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ លោក​មេបញ្ជាការរង និង​ជា​នាយសេនាធិការ លោក​មេបញ្ជាការរង ប្រធាន​មន្ទី​រទាំង​៧ នាយ​ការិយាល័យ​ជំនាញ មេបញ្ជាការ វរ​សេនា​តូច កងរាជអាវុធហត្ថ​ចល័ត ចូលរួម​ស្តាប់​ការប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត តួនាទី​ភារកិច្ច​ការងារ​ធ្វើកំណែទម្រង់ និង ការកសាង​អង្គភាព ត្រីមាស​ទី​២ ឆ្នាំ​២០២៥ តាមរយៈ Video Conference ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ប្រគេន​ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ជនរួមជាតិ និងអង្គការដៃគូអន្តរជាតិ ដែល​បាន​គាំទ្រ និង​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន - យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ - លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៥៥០ និង​៧៣៦ - នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ៤ រូប​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួុយ​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ចំពោះ​មរណភាព​របស់​ឯកឧត្តម​អ្នកឧកញ៉ា​ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​បង្កើត​សម្តេច​តេជោ​ - សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​ - ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថេត អូ​សៀ​ស អគ្គនាយក​ប្រតិបត្តិ​របស់ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដឹកនាំ​ដោយ ឯកឧត្តម ថេត អូ​សៀ​ស (Ted Osius) នា​ព្រឹក ថ្ងៃ​អង្គារ ១៣​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ​។​

​ក្នុងជំនួប​នោះ ឯកឧត្តម ថេត អូ​សៀ​ស (Ted Osius) រួមជាមួយ​នឹង​សមាជិក​ក្រុមហ៊ុន​ទាំងអស់​បាន សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ បាន​ជោគជ័យ​។ ឯកឧត្តម ថេត អូ​សៀ​ស (Ted Osius) ក៏​បាន​គោរព ជម្រាបជូន​សម្ដេច​តេជោ នូវ​ចំណាប់អារម្មណ៍​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដែល​មាន​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​ថាមពល វិស័យ​ឧស្សាហកម្ម វិស័យ​សុខាភិបាល វិស័យ​បច្ចេកវិទ្យា វិស័យ​ហិរញ្ញវត្ថុ និង​ការនាំចេញ​នាំចូល​។​

​ឯកឧត្តម​ក៏បាន​ជំរាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នឹង​គាំទ្រ​កម្ពុជា​នៅពេល​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​នៅ​ពេល​ខាងមុខ ក៏ដូចជា​ជួយ​ដល់​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច នៅក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូវី​ដ​១៩ ក៏ដូចជា​ជួយ​កម្ពុជា​ក្នុង​ការកសាង​សមត្ថភាព និង​បញ្ហា​សន្តិសុខ​ថាមពល​ផងដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ ឯកឧត្តម ថេត អូ​សៀ​ស (Ted Osius) ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​។​

​សម្ដេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ចំពោះ​សហរដ្ឋ​អាមេរិក​ផង​ដែរ ដែល​បាន​ផ្ដល់​វ៉ាក់សាំង​កូវី​ដ​១៩​ដល់​កម្ពុជា ហើយ​សម្ដេច​ក៏​បាន​សម្ដែង​នូវ​សេចក្តី​រីករាយ ដែល​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន បាន​ទទួលស្គាល់​នូវ​ភាពជឿនលឿន​របស់​កម្ពុ​ជា​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការទទួលបាន​ផ្លែផ្កា​ជា​វិជ្ជមាន​នេះ​។

​សម្ដេច​តេជោ បាន​ជម្រាបជូន ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នូវ​ផែនការ​ចូលរួម​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា ក៏​ដូចជា​វិធានការ​ឆ្ពោះ​ទៅ​មុខ​របស់​កម្ពុជា ដែល​រួមមាន បន្ត​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩ ជំរុញ​ការកែទម្រង់​ផ្នែក​ធុរកិច្ច​ឲ្យបាន​កាន់តែ​ប្រសើរ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគឲ្យ​បានកា​ន់តែ​ច្រើន ជំរុញ​ការកែទម្រង់​លើ​គ្រប់​វិស័យ និង​ជំរុញ​ការបង្កើន​សកម្មភាព​ធុរកិច្ច និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​។​

​ជាទី​បញ្ចប់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នូវ​សក្តានុពល​អំពី​ការវិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា ព្រម​ជាមួយ​ការអំពាវនាវ ឲ្យ​វិនិយោគិន​សហរដ្ឋអាមេរិ​ក​ពិចារណា​មក​វិនិយោគ​នៅ​កម្ពុជា​នា​ពេលខាងមុខ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល