ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី 13ខែកញ្ញាឆ្នាំ 2021កន្លងនេះ យោងតាមតម្រូវការចាំបាច់លោក អ៊ូ ឈាង គណ:អភិបាលស្រុកកៀនស្វាយនិងជាគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លងថ្នាក់ស្រុកដឹកនាំសហការីអមដំណើរដោយលោកអធិការស្រុកកៀនស្វាយ ព្រំ សំណាង រៀបចំមណ្ឌលព្យាបាលជំងឺកូវីដថ្មីចំនួនពីរកន្លែង ដោយប្រមូលពីមណ្ឌលព្យាបាលជំងឺកូវីដ 19 ពីចំណុចភូមិរទាំង ភូមិធំ និងមណ្ឌលព្យាបាលជំងឺកូវីដ19 ជ័យវរ្ម័នទី 7 ហើយទីតាំងបាលជំងឺកូវីដ19 ទាំងពីរភូមិនេះ ត្រូវបានរៀបចំទីតាំងថ្មីស្ថិតនៅសាលាបឋមសិក្សាជាស៊ីមអង្គរជ័យ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ដោយឡែក ទីតាំងមណ្ឌលព្យាបាលជំងឺកូវីត19 ថ្មីមួយទៀតស្ថិតនៅភូមិស្រែអំពិល ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលជាតម្រូវការចាំបាច់យកទីតាំងសាលារៀនទាំងពីរភូមិនេះ ដើម្បីឲ្យសិស្សានុសិស្សបានចូលបន្តការសិក្សាវិញ ដោយអនុវត្តតាមប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកន្លងទៅនាពេលថ្មីៗហើយការរៀបចំនេះគឺប្រារព្ធឡើងទូទាំងខេត្ត ៕