ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា
0

ឯកឧត្តម​បណ្ឌិត ជា ដែន , ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន​២០​ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​ព្រះពុទ្ធ មាន​សិរី

ឯកឧត្តម​បណ្ឌិត  ជា ដែន , ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន​២០​ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​ព្រះពុទ្ធ មាន​សិរី

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ លោក​បណ្ឌិត ឃីម រដ្ឋា និង​លោកស្រី សេង ច្រឹប និង​កូន​.​ចៅ ព្រមទាំង​ពុទ្ធបរិស័ទ​រាជធានី​ខេត្ត​ជិត​ឆ្ងាយ​រួម​ជាមួយ​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ព្រះពុទ្ធ មាន​សិរី បាន​មូលមតិ​គ្នា​ជា ឯកច្ឆ័ន្ធ​ផ្តើមធ្វើ បុណ្យ​កឋិនទាន​សាមគ្គី មួយ​ដង្ហែរ ទៅ​វេរ​ប្រគេន ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា អស់​ត្រីមាស​អស់​រយៈពេល ៣​ខែ​កន្លងមក​ក្នុង​ពទ្ធសីមា វត្ត​ព្រះពុទ្ធ មាន​សិរី ស្ថិតនៅ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដើម្បី​ប្រមូល បច្ច័យ​យកមក កសាង​ព្រះវិហារ​។​

​ឯក​បណ្ឌិត​ឧត្តម ជា ដែន មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន​២០​ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​នេះ​ផងដែរ ដោយ​ឯកឧត្តម​យល់ឃើញថា បុណ្យ​កឋិនទាន ជា​ទាន​មួយ​ដែល​ប្លែក​ពី​ទាន​ដ៏​ទៃៗ​ទៀត ព្រោះ​បាន​ផល​ដល់​ទាយក​ជា​ម្ចាស់​ទាន​ផង និង​ភិក្ខុសង្ឃ​ដែល​ទទួល​ក្រាល​គ្រង​ផង និង ប្លែក​ដោយ​កាល​មាន​តែត្រឹម​២៩​ថ្ងៃ​តែ​ប៉ុនណ្ណោះ ហើយ​វត្ត​មួយ​ទទួល​បាន​តែ​ម្តង​ក្នុង​មួយ​ឆ្នាំ​។ ប្លែក​ដោយ​អានិសង្ស អ្នក​ប្រគេន ក៍​បាន​អានិសង្ស និង​អ្នក​ទទួល​ក្រាល​គ្រង អនុមោទនា​ក៍​បាន​អានិសង្ស ប្លែក​ដោយ​អំពើ​គឺ​បុគ្គល​ដែល​ធ្វើ​តាម​ព្រះ​វិន័យ​ប្រកបដោយ​ធម៌​ត្រឹមត្រូវ ប្លែក​ដោយ​វត្ថុ គឺ​វត្ថុ​សំរាប់ កឋិន​មាន​បី​គឺ ស្បង់ ចីវរ សង្ឃា​ដី ក្រៅពី​នោះ​គី​ជា អត្ថ​បរិក្ខារ កឋិន​។

​លោក​បណ្ឌិត ឃីម រដ្ឋា បានបង្ហាញ​អារម្មណ៍​ជ្រះថ្លា​ដោយសារ​មាន​ការជួបជុំ​ពីរ​ប្រជា​ពុទ្ធបរិស័ទ​និង​បងប្អូន​មកពី​ទី​ជិត​ឆ្ងាយ ហើយ​ការជួបជុំ​នេះដែរ អាច​ប្រព្រឹត្ត​ទៅ​ក៍​អា​ស្រយ័​ដោយ​កត្តា​ប្រទេសជាតិ មាន​សុខសន្តិភាព​ពេញលេញ មាន​ស្ថេរភាព នយោបាយ និង​ការអភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​មហា​សេនា​តេជោ ហ៊ុន សែន និង​សម្ដេច​គតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាពិសេស​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើអោយ​កម្ពុជា​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។

​សូមបញ្ជាក់​ថា​កម្មវិធី​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​នេះ និង​ប្រព្រឹតទៅ​នៅ​ថ្ងៃ សៅរ៍ ២​កើត ខែ ក​ក្តិក ឆ្នាំ រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ​២០២៤ នៅក្នុង​ពុទ្ធ​សីមា វត្ត​ព្រះពុទ្ធ មាន​សិរី ស្ថិតនៅ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល