កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបនប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន នាំយកសម្ភារៈនិងគ្រឿងឧបភោគបរិភោគ មានដូចជា ៖ -ស័ង្កសី៥០សន្លឹក -អង្ករចំនួន ៥០គីឡូក្រាម -ត្រីខ០១យួរ -មី០១កេះ -មុង០២ -រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងអំណោយរបស់ ព្រះគ្រូចៅអធិការវត្តក្បាលកន្លង់ ក្នុងនោះមាន: -អង្ករ ៥០គីឡូក្រាម និងគ្រឿង ឧបភោគបរិភោគ (ទឹកត្រី ០២យួរ ទឹកស៊ីអ៉ីវ ០២យួរ មី ០១ កេះ សម្ភារះប្រើប្រាស់ក្នុងផ្ទះ-សម្ភារះផ្ទះបាយ និង គ្រឿង ទេស-សម្ភារះសិក្សា -ព្រមទាំងបច្ច័យមួយចំនួន ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ មួយគ្រួសារ ប្តីឈ្មោះ ឡាវ សារិទ្ធ អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ស ស្រីម៉ៅ អាយុ ៣៥ឆ្នាំ ដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង នៅវេលាម៉ោង ៤:៣០នាទី ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ម្សិល មិញនេះ នៅភូមិក្បាលកន្លង់ ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ គឺបណ្ដាលមក ពីទុស្សេខ្សែភ្លើងក្នុងផ្ទះ ពេលម្ចាស់ផ្ទះមិននៅ នាំគ្នាទៅចំការអស់ ក្នុងនោះ ។ ចំនួននៃការខូចខាតសម្ភារៈ រួមមាន៖ អង្ករ១បេ /ស្រូវពូជ១តោន /ទូរទស្សន៍១គ្រឿង /ម៉ាស៊ីនកាត់ស្មៅ១គ្រឿង /ធុងបាញ់ថ្នាំ១គ្រឿង /ខោអាវមុងកន្ទេលត្រូវបានឆាបឆេះអស់ទាំងស្រុង៕