ទាន់ហេតុការណ៍
កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ
0

សារព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​ធានា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពិត​និង​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​

សារព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​ធានា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពិត​និង​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ អនុរដ្ឋលេខាធិការ​និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ថ្លែងថា​៖ មកទល់ពេលនេះ​មាន​កូនសៀវភៅ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ចំនួន​ប្រមាណ​១​ម៉ឺន​៣​ពាន់​ក្បាល​ហើយ​ត្រូវបាន​ផ្តល់ជូន​អ្នកសារព័ត៌មាន អ្នកបង្កើត​មាតិកា សមាគម​សារព័ត៌មាន និង​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​ព័ត៌មាន តប​តាម​ការស្នើសុំ​របស់​ពួកគេ​មក​ក្រសួង​ដើម្បី​យក​ទៅ​ប្រើប្រាស់ ដាក់​តាម​ខ្លួន​ក្នុង​ការអនុវត្ត​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ខណៈ​ឯកឧត្តម​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​បូក​សរុប​ការទទួល​សំណើ​សុំ​និង​ផ្តល់​កូនសៀវភៅ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​។

​ឯកឧត្តម​បាន​ឱ្យដឹង​ទៀត​អំពី​វឌ្ឍនភាព​នៃ​ការងារ​ទទួលសំណើសុំ​កូនសៀវភៅ​ធម្មនុញ្ញ​នេះ​ថា ចាប់តាំងពី​ថ្ងៃ​ដែល​ក្រសួង​បាន​ចេញ​សេចក្តីជូនដំណឹង​ឱ្យ​ចុះឈ្មោះ​ដើម្បី​ស្នើសុំ​កាលពី​ចុងខែ​សីហា ឆ្នាំ​២០២៤ មក អ្នកសារព័ត៌មាន សមាគម​សារព័ត៌មាន អ្នក​ផលិត​មាតិកា អ្នក​មាន​ប្រជាប្រិយភាព​KoL​លើ​បណ្តាញ​សង្គម និង​អ្នក​ផ្សាយ​ព័ត៌មាន​ផ្សេង​ទៀត បាន​ស្នើសុំ​ជា​បន្តបន្ទាប់​រហូត​ដើម្បី​ទទួល​បាន​កូន​សៀវភៅ​នេះ​យកទៅ​អាន និង​ប្រើប្រាស់​សម្រាប់​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។

​ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍​គូសបញ្ជាក់ថា​៖ ការយកចិត្តទុកដាក់​ពី​អ្នកពាក់ព័ន្ធ​លើ​ការអនុវត្ត​ការងារ​ដោយ​គោរព​ក្រមសីលធម៌​បាន​នាំ​ឱ្យ​ការស្នើសុំ​កូនសៀវភៅ​ធម្មនុញ្ញ​នេះ​ត្រូវបាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ហើយ​បាន​ក្លាយ​ជា​កត្តា​មួយ​រួមចំណែក​ដល់​ការពង្រឹង​គុណភាព​និង​ក្រមសីលធម៌​ក្នុង​ការងារ​ព័ត៌មាន​និង​ផ្សព្វផ្សាយ ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ការ​ចែកចាយ​ព័ត៌មាន​ដែល​មិន​បាន​ឆ្លងកាត់​ការផ្ទៀងផ្ទាត់ ឬ​ពិនិត្យ​បែប​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​

​ថ្លែង​អំពី​ប្រធានបទ​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ​ដែរ​ទៅកាន់​អ្នកសារព័ត៌មាន និពន្ធ​នាយក អ្នក​ផលិត​មាតិកា​លើ​បណ្តាញ​សង្គម តំណាង​ស្ថាប័ន​សារព័ត៌មាន សមាគម​សារព័ត៌មាន យុវជន តំណាង​មកពី​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​ប្រមាណ​១៥០​នាក់ ក្នុង​សន្និសីទ​ជាតិ​មួយ​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍​លើកឡើង​អំពី​វឌ្ឍនភាព​និង​លទ្ធផល​ការងារ​សំខាន់ៗ​មួយចំនួន ដែល​ក្រសួង​សម្រេចបាន​ក្នុង​ការលើកកម្ពស់​ប្រសិទ្ធភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ធានា​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​វិស័យ​សារព័ត៌មាន​កម្ពុជា​។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ប្រាប់​ដល់​អង្គ​សន្និសីទ​ដែរ​ថា​៖ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ត្រូវបាន​អ្នកសារព័ត៌មាន អ្នកបង្កើត​មាតិកា សមាគម​សារព័ត៌មាន និង​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​កម្ពុជា ទទួលស្គាល់​អំពី​សារៈសំខាន់​និង​អត្ថប្រយោជន៍​ថា​បាន​ជួយ​ដល់​ការអនុវត្ត​សកម្មភាព​ការងារ​ប្រចាំថ្ងៃ ហើយ​បាន​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ដល់​ពួកគេ​ក្នុងការ​ពង្រឹងគុណភាព​ការងារ និង​ការអនុវត្ត​តួនាទី​និង​ភារកិច្ច​មិន​ឱ្យ​ប្រាសចាក​ពី​គោលការណ៍​គ្រឹះ​នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​ឡើយ​។​

​មាន​ចំណាប់អារម្មណ៍​ក្នុង​សន្និសីទ​ជាតិ​នោះ​ដែរ លោក សា​ដា អ៊ូ​ម៉ា អា​ឡាំ តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​យើង​ស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ត្រូវបាន​បង្កើតឡើង ហើយ​ខ្ញុំ​ដឹង​ថា​បើ​ទោះ​មាន​ការផ្តល់​មតិយោបល់​នានា​លើ​ធម្មនុញ្ញ​នេះ ក្នុងនោះ​ក៏​មាន​ពី​អង្គការ​យូណេស្កូ​ដែរ ប៉ុន្តែ​មាន​ការ​យល់ស្រប​គ្នា​ជា​រួម​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល និង​សូម្បី​ក្នុង​ចំណោម​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​ទាំងអស់​ថា យើង​ចាំបាច់​ត្រូវមាន​ក្រមសីលធម៌​រួម​មួយ​សម្រាប់​អ្នកសារព័ត៌មាន ហើយ​បច្ចុប្បន្ន​ខ្ញុំ​គិតថា​យើង​បាន​អនុវត្ត​ក្រមសីលធម៌​នេះហើយ​»​។​

​យោង​តាម​ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន អ្នកសារព័ត៌មាន​ដែល​គោរព​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ជា​ផ្នែក​ដ៏​សំខាន់​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​សង្គម​ឌីជីថល​។ ឯកឧត្តម​បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ខ្លួន​ដោយ​អនុលោម​តាម​សិទ្ធិ​និង​ករណីយកិច្ច​របស់​អ្នកសារព័ត៌មាន ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​ស្នូល​ក្នុង​ការអនុវត្ត​ការងារ និង​ត្រូវ​ប្រកាន់​ជំហរ​ស្មោះត្រង់ សុចរិត មិន​លម្អៀង ធានា​ភាពថ្លៃថ្នូរ លើកកម្ពស់​គុណ​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​មនសិកា​ការពារ​ផលប្រយោជន៍​សាធារណៈ​។

​ឯកឧត្តម​បាន​មានប្រសាសន៍​គូសបញ្ជាក់​បន្ថែមទៀតថា​៖ អ្នកសារព័ត៌មាន ត្រូវ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ដោយ​ការទទួលខុសត្រូវ​៖ សូម​កុំ​ដើរ​ហួស​ដែន​កំណត់​នៃ​ច្បាប់ និង​សិទ្ធិ​ដែល​ខ្លួន​មាន​ក្នុង​នាម​អ្នកសារព័ត៌មាន​។ អ្នកសារព័ត៌មាន​មិនមែន​ជា​សមត្ថកិច្ច ឬ​តុលាការ​ឡើយ​!


 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល