រាជធានីភ្នំពេញ ៖ ប្រភពពីប្រជាពលរដ្ឋដែលមិនស្បាយចិត្ត និងល្បែងស៊ីសងគ្រុបប្រភេទ បានផ្តល់ដំណឹងមកថា មានទីតាំងមាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ មួយកន្លែងមានទូរទស្សន៍ចំនួន៤ ស្ថិតនៅកែង នឹងវត្តហា ក្នុងភូមិហា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងបើកទទួលភ្ញៀវ ឱ្យចូលលេងយ៉ាងរលូន មិនខ្វល់អំពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចសោះឡើយ។
ពេលបានដំណឹងនេះហើយ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំង ក៏បានប្រទះឃើញដូចអ្វីដែលប្រជាពលរដ្ឋ ផ្តល់ដំណឹងនោះមែន ហើយក្រុមការងារបានថតផ្តិតយករូបភាព ដើម្បីធ្វើការចុះផ្សាយជូនដំណឹងដល់អាជ្ញាធរ ក្នុងមូលដ្ឋាន ក៏ដូចថ្នាក់ដឹកនាំឱ្យលោកបានជ្រាបអំពីទីតាំងល្បែងស៊ីសងខាងលើនេះផងដែរ។
បងប្អូនប្រជាពលរដ្ឋដែលមិនចូលចិត្ត នឹងល្បែងស៊ីសង បានស្នើសុំដល់ អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជាគណៈបញ្ជាការឯកភាពខណ្ឌ នឹងលោក អធិការ ខណ្ឌ ជាពិសេសគោរពដល់ ឯកឧត្ដម ឃូង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញ ចុះស្រាវជ្រាវ ទៅលើទីតាំងល្បែងស៊ីសង មាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ់ខាងលើនោះផងទាន។
ដើម្បីរក្សានូវ សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងឱ្យស្របទៅនឹងពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើលួច ឆក់ ប្លន់ និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែជាព្រាបនាំសារ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំឱ្យប្រជាពលរដ្ឋបានដឹងតែប៉ុណ្ណោះ ។ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
ជំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយ បំភ្លឺពី ម្ចាស់ទីតាំង និងស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន នៅកម្ពុជា។(នៅមានត)សូមអគុណ ៕