ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច មានកម្មវិធី សិក្ខាសាលាស្តីពី “ដាស់សក្តានុពលកសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន” ដែលមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា ,ឯកឧត្តម ផាត់ តូម៉ាស់ ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា, លោក ឈួន សុវណ្ណស័ក្ក, ប្រធានទំនាក់ទំនងជាតិ និងអន្តរជាតិនៃសមាគមអ្នកទីផ្សារកម្ពុជា, លោក សៅ សុវណ្ណារិទ្ធ , អគ្គលេខាធិការសមាគមអ្នកទីផ្សារកម្ពុជា, ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូប និងសិក្ខាកាមចូលរួម សរុបប្រមាណជាង២០០នាក់ ដែលរៀបចំឡើងដោយ Daily Plus។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា បានមានមតិសំណេះសំណាលជាមួយសិក្ខាកាមប្រកបដោយភាពរីករាយ និងបានចែករំលែកនូវបទពិសោធន៏ ព្រមទាំងផ្តល់នូវគន្លឹះសំខាន់ៗ យុទ្ឋសាស្ត្រមួយចំនួនពីការធ្វើអាជីវកម្ម ជូនដល់សិក្ខាដែលបានចូលរួម។
កម្មវិធីសិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញ ចែករំលែកពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំ នូវប្រធានបទដ៏មានសារៈសំខាន់ដូចជា៖
១) “ប្លង់យុទ្ឋសាស្ត្រអាជីវកម្ម ២០២៥ ដល់ ២០៣០” ដែលធ្វើបទបង្ហាញដោយ ឯកឧត្តម យន ម៉ាលឹមឆេង អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា
២) “អនាគតនៃការងារ រៀបចំកម្លាំងធនធានមនុស្ស សម្រាប់បរិបទប្រកួតប្រជែង ធ្វើបទបង្ហាញដោយ
លោក កាំង តាំង, HR & Administration Director, Belt Road Capital Management
៣) “ការដឹកនាំការលក់ក្នុងយុតសម័យ AI” ធ្វើបទបង្ហាញដោយលោក ស៊ូ សាវឿន, សហស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន Eagle Sales coach
៤) កិច្ចពិភាក្សា “ដាស់សក្តានុពល ទាក់ទងនឹងការលក់ ផ្នែកលក់ និងការអភិវឌ្ឍន៏អាជីវកម្ម។
កម្មវិធីសិក្ខាសាលានេះផងដែរ សិក្ខាកាមទទួលបាននូវចំណេះដឹង បទពិសោធន៍ គន្លឹះគំនិតថ្មីៗ ដើម្បីយកទៅអនុវត្តន៍ ក្នុងក្រុមហ៊ុន រឺមុខរបរដែលកំពុងប្រកបរបរប្រចាំថ្ងៃ ជាពិសេសមុននឹងបញ្ជប់នៃកម្មវិធី គណអធិបតី វាគ្មិនកិត្តិយស និងសិក្ខាកាម បានចូលរួមថតរូបអនុស្សាវរីយ៏ជុំគ្នាប្រកបដោយភាតរភាព។