ភ្នំពេញ៖ រឿងថ្មីប្លែកទៀតហើយ អ្នករកស៊ី លក់តាមប្រព័ន្ធអនឡាញ ដែលមាន account facebook page ឈ្មោះ ខោអាវ ខ្នាតធំ បោះដុំ ត្រូវបានអតិថិជនធ្វើការកម្មង់តាមរយៈការឡាយផេកខាងលើ បានកម្មង់ទិញ ខោអាវ ពិតជាហួសចិត្តទៅលើម្ចាស់ផេក ឈ្មោះ ខោអាវខ្នាតធំ បោះដុំ ដែលអតិចិជន បានចាញ់លុយ ៊ឱ្យហើយមិនបានទទួលរបស់បែរជាទទួលបាន តែនូវពាក្យអសុរោះនិងជេប្រមាថ មើលងាយដល់ម្តាយអតិថិជនទៅវិញ?
មហាជនជាច្រើនកំពុងតែអស់ជំនឿទៅលើ បុគ្គលដែលលក់ តាមអនឡាញ តែងតែរកស៊ីធ្វើឱ្យប៉ះពាល់ដល់ដំណើរការចរន្តសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលកំពុងខិតខំបន្តការអភិវឌ្ឍន៍និងបន្តជំរុញសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ។
មិនត្រឹមតែប៉ុណ្ណោះអ្នកលក់តាមអនឡាញមួយចំនួន ដែលកំពុងធ្វើខ្លួន ហ្នឹងបានប្រើនៅទង្វើអសីលធម៌ប៉ះពាល់ដល់សង្គមជាតិ នឹងអាចឈានដល់ការបាត់បង់នូវកាតព្វកិច្ច ពន្ធចំណូលរបស់រដ្ឋផងដែរ។
នេះបើយោងតាមអតិថិជនដែលបានកម្មង់ទិញ អ្នកលក់អនឡាញដែលមាន account facebook page (ខោអាវ ខ្នាតធំ បោះដុំ) បានផ្ដល់ប្រភពព័ត៌មានបានដឹងបន្ថែមទៀតថា អស់រយះពេលជាងមួយខែកន្លះមកហើយ នៅពេលម្ចាស់កម្មង់សួរនាំទៅ ស្រាប់តែម្ចាស់ផេកខាងលើ ដូចជាមានការក្តៅក្រហាយក៍ដកចេញពីក្នុងគ្រុបរួចហើយក៍ ឆាតមក ជេប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់ម្តាយអ្នកកាម្មង់ទិញទៅវិញ ។ មិនគួរណាអ្នករកស៊ីតាមអនឡាញម្ចាស់ផេក ឈ្មោះខោអាវខ្នាតធំ បោះដុំ បានប្រើពាក្យអសុរោះមកលើអតិថិជន គ្មានសីលធម៌និងវិជ្ជាជីវៈ សមជាអ្នករកស៊ីដោយសុច្ចរិតត្រឹមត្រូវនោះឡើយ ។
ជាធម្មតាទេ អ្នកលក់អ្វីក៏ដោយត្រូវគិតថា អតិថិជនគឺ ជាថៅកែរបស់អ្នកលក់ មិនត្រូវគិតអតិថិជនគឺជាខ្ញុំកញ្ជះ របស់អ្នកលក់នោះឡើយ។
អតិថិជនកម្មង់អស់លុយហើយមិនបានរបស់ត្រូវ អ្នកលក់តាមអនឡាញខាងលើ បានប្រើរពាក្យអសុរោះ ប្រមាថដល់ម្តាយទៀត អតិថិជនរូបណាដែលគេមិនឈឺចាប់ ដោយសារតែសម្ដីរបស់អ្នកលក់ មិនចង់បាននូវអតិថិជនយូរអង្វែងហើយទង្វើមួយមិនគួរណាអ្នករកស៊ីលក់ដូរធ្វើមកលើអតិថិជន ឬអ្នកទិញអីវ៉ាន់យ៉ាងដូច្នេះនោះទេ។
ប្រជាពលរដ្ឋ ក៏ដូចជាអតិថិជន ដែលធ្លាប់បាន ចាញ់បោក អ្នកលក់តាមប្រពន្ធ័ អនឡាញ មួយចំនួនស្នើសុំដល់ សមត្ថកិច្ចមន្ត្រីពាក់ព័ន្ធ ជាពិសេសដល់ប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល និងជនខិលខូចរូបណា ដែលតែងតែភូតកុហក់ បោកប្រាស់ប្រជាពលរដ្ឋ។
គួររំលឹកផងដែរថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ហើយ ដែលតែងតែបានចាញ់បោក អ្នកលក់តាមរយៈបណ្ដាញសង្គម អនឡាញមួយចំនួន អោយដាក់លុយជាមុន ហើយមិនយករបស់អោយ ខ្លះទៀតយករបស់មកអោយតែ មិនបានទៅតាមអ្វីដែរអតិថិជនបានកម្មង់នោះឡើយ ពេលចង់សួរនាំ ទូរស័ព្ទខលចូលតែមិនលើក ហើយក៏មានអ្នកលក់អនឡាញមួយចំនួនក៏គេមាន ភាពច្បាស់លាស់ត្រឹមត្រូវ ហ៊ានស៊ីហ៊ានសងជាមួយអតិថិជន តាមអ្វីដែលអតិថិជនបានកម្មង់ទិញរបស់ខ្លួនផងដែរ។
-អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺជុំវិញអត្ថបទដែលបានចុះផ្សាយខាងលើ ពីម្ចាស់ផេក រៀងរាល់ម៉ោងធ្វើការតាមរបបស្ដីពីច្បាប់សារព័ត៌មាន នៅកម្ពុជា៕