ខេត្ដកំពង់ចាម៖ នសថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានណែនាំឲ្យបង្កើតក្រុមការងារថ្នាក់ខេត្ត-ក្រុង-ស្រុក ដើម្បីគ្រប់គ្រងថែទាំ និងពព្យាបាលអ្នកជម្ងឺកូវីដ១៩ តាមផ្ទះ។
សេសេចក្តីថ្លែងការណ៍នាក្នុងឱកាស អញ្ជើញចូលរួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពី «នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ១៩ នៅតាមផ្ទះ» នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា៖ ដោយផ្អែកនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ១៩ នៅតាមផ្ទះ គឺតម្រូវឲ្យបង្កើតក្រុមការងារថ្នាក់ខេត្ត ដើម្បីគ្រប់គ្រងថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ១៩ តាមផ្ទះ។
រីឯរដ្ឋបាលក្រុង-ស្រុក ក៏ត្រូវរៀបចំបង្កើតក្រុមការងារ នៅថ្នាក់ក្រុង/ស្រុក ដើម្បីគ្រប់គ្រងថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ១៩ តាមផ្ទះផងដែរ។
ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ដែរថា៖ ការព្យាបាលអ្នកជម្ងឺកូវីដ-១៩ តាមផ្ទះនេះគឺដើម្បីជួយកាត់បន្ថយបន្ទុករដ្ឋាភិបាល ហើយការព្យាបាល តាមផ្ទះគឺធ្វើទៅបានសម្រាប់តែអ្នកជម្ងឺកម្រិតស្រាល និងគ្មានរោគសញ្ញា ប៉ុណ្ណោះ។
ដូច្នេះ យើងត្រូវបង្កើតក្រុមគ្រូពេទ្យ នៅតាមបណ្តាក្រុង-ស្រុក មួយក្រុម មានសមាភាពចំនួន១០នាក់ ដើម្បីចុះតាមមូលដ្នាន អាស្រ័យទៅលើក្រុង-ស្រក នីមួយៗ ដែលមានចំនួនប្រជាពលរដ្ន នៅក្នុងមូលដ្នានរបស់ខ្លួន ផងដែរ៕