(កំពង់ចាម) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម លោក កៅ សុខអាន អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធព៌ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ(PRISM)។
វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពី ក្រុមការងារបច្ចេកទេសរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ត្រីសម្របសម្រួលគម្រោងអង្គការកម្មវិធីស្បៀងអាហារពិភពលោក រួមជាមួយលោក លោកស្រីជាមន្ត្រីបង្គោលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាក្រុង ស្រុកទាំង១០ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត៕