ទាន់ហេតុការណ៍
ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​
0

ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិ​គំរូ ក្នុង​ក្របខ័ណ្ឌ​គម្រោង​ការកសាង​ភូមិ​សន្តិភាព​

ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិ​គំរូ ក្នុង​ក្របខ័ណ្ឌ​គម្រោង​ការកសាង​ភូមិ​សន្តិភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​បាត់ដំបង ៖ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាន​នាយកដ្ឋាន និង​មន្ដ្រី​ជំនាញ បាន​អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិ​គំរូ ក្នុង​ក្របខ័ណ្ឌ​គម្រោង​ការកសាង​ភូមិ​សន្តិភាព តាមរយៈ​ការអភិវឌ្ឍ​សហគមន៍​ជនបទ​ចម្រុះ នៅក្នុង​ខេត្ត​បាត់ដំបង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ផង​ដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី Mr. Shin Yonghwa នាយករង​ទីភា្នក់ងារ​សហប្រតិបត្តិការ​អន្ត​រ​ជាតិ​កូរ៉េ (KOICA) និង​ក្រុមការងារ​, អាជ្ញាធរ​ថ្នាក់​ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ នា​ព្រឹក​ថ្ងៃ​អង្គារ ៥​កើត ខែ​ក​ត្ដិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤

​ជា​កិច្ច​បន្ត ឯកឧត្ដម​រដ្ឋមន្ដ្រី និង​ប្រតិភូ​រួម​ដំណើរ បាន​អញ្ជើញ​ទស្សនកិច្ច​ទីតាំង​ភូមិ​គំរូ ចំនួន ៣​ភូមិ មាន​កសិករ​សរុប ១៦៥​នាក់ ក្នុងនោះ ភូមិ​កណ្ដាល ឃុំ​ស៊ុង មាន​កសិករ​ចំនួន ៣​ក្រុម សមាជិក​ចំនួន ៧៥​នាក់​, ភូមិ​ស៊ុង​១ ឃុំ​ស៊ុង មាន​កសិករ​ចំនួន ៣​ក្រុម សមាជិក​ចំនួន ៦៥​នាក់ និង​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត មាន​កសិករ ១​ក្រុម មាន​សមាជិក​ចំនួន ២៥​នាក់ ។

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជួប​សំណេះសំណាល ដោយបាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ប្រកបដោយ​មនោសញ្ចេតនា និង​ពរ​សព្ទសាធុការ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​, និង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច ជូន​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា ការចុះ​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​ដល់​ទីកន្លែង​នេះ គឺ​ដើម្បី​ពិនិត្យ និង​ស្វែងយល់​អំពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការប្រកប​មុខរប​រ ការបង្កបង្កើន​ផល និង​ការបង្កើន​ប្រាក់ចំណូល​តាម​គ្រួសារ ជាពិសេស​ដើម្បី​ស្វែងយល់​អំពី​ផល​លំបាក ការ​ប្រឈម​នានា ដែល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ ក្នុង​គោលបំណង​ផ្ដល់​នូវ​ដំណោះស្រាយ​ស្រប​តាម​តម្រូវការ និង​មាន​ប្រសិទ្ធភាព តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ដ្រ​អាទិភាព​ទាំង​៤ របស់​ក្រសួង គឺ ១. ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ជនបទ​, ទី​២. ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ​, ទី​៣.​ការធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ជនបទ និង​ទី​៤. ការពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល និង​កិច្ចការ​ទូទៅ​។

​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​បន្ដទៀតថា​ក្រោម​ម្លប់​សន្ដិភាព​ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន មគ្គុទេសក៏ឯ​ក​នយោបា​យ​ឈ្នះ​ឈ្នះ បិតា​ស្ថាបនិក​សន្តិភាព និង​បន្ដវេន​ដោយ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ដ្រី បាន​ខិតខំ​កែប្រែ​ប្រទេសជាតិ​ដែល​ធ្លាប់​ទទួល​ការ​ញាំញី ដោយ​សង្គ្រាម​រាំ​រ៉ៃ ឱ្យមាន​ការអភិវឌ្ឍន៍ ធ្វើឱ្យ​ប្រជាជន​រស់នៅ​ក្នុង​ជីវភាព​ធូរធា និង​សម្បូរ​សប្បាយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង “​ការកសាង​ភូមិ​សន្តិភាព តាមរយៈ​ការអភិវឌ្ឍន៍​សហគម​ន៍​ជនបទ​ចម្រុះ ”​ឬ​“​គម្រោង​ភូមិ​សន្តិភាព​” ជា​ជំនួយ​ឥត​សំណង​ពី​សាធារណរដ្ឋ​កូរ៉េ និង​សម្របសម្រួល​ទីភា្នក់ងារ​សហប្រតិបត្តិការ​អន្ត​រ​ជាតិ​កូរ៉េ (KOICA) មាន​គោលបំណង​កែលម្អ​លក្ខខណ្ឌ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ លើកកម្ពស់​សេដ្ឋកិច្ច​សង្គម​នៅ​តំបន់​ជនបទ តាមរយៈ​ការបង្កើន​ប្រាក់ចំណូល​តាម​គ្រួសារ​នៅ​ជនបទ​ឱ្យមាន​ជីវភាព​សមរម្យ និង​មាន​ប្រាក់ចំណូល​ប្រកបដោយ​ចីរភាព​។ គម្រោង​នេះ​អនុវត្ត​រយៈពេល ០៥​ឆ្នាំ​(២០២២-២០២៦) ក្នុង​ខេត្ត​គោលដៅ​ចំនួន ៣​គឺ ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ភូមិ​គោលដៅ​សរុប​ចំនួន ៣០​ភូមិ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល