ទាន់ហេតុការណ៍
អាវុធហត្ថ​ខេត្ត​សៀមរាប សហការណ៍​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបា​ល​ជល​ផល​សៀមរាប បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​! - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្តកណ្ដាល​អាណត្តិ​ទី​៤ - ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិ​គំរូ ក្នុង​ក្របខ័ណ្ឌ​គម្រោង​ការកសាង​ភូមិ​សន្តិភាព​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ នៅ​វិទ្យាល័យ ហេង សំរិន ចក - ​សមាគម​កសិកម្ម​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា សន្តិភាព ផ្តល់​អា​ហ​រូបករណ៍​ដល់​សមាជិក សមាជិក ចំនួន ៤០០ កន្លែង សិក្សា​នៅ​សាលា​អ​ល​ណេ​សិន​ - សមាគម​កសិកម្ម​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា សន្តិភាព ចុះ MOU ជាមួយ​សាលា​អ​ល​ណេ​សិន ផ្តល់​អាហារូបករណ៍​ - ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ជា​អធិបតី ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី "​ដាស់​សក្តានុពល​ ​កសាង​ភាព​ធន់​នឹង​វិបិត្ត និង​រីកចម្រើន​" នៅ​មជ្ឍមណ្ឌល​អភិវឌ្ឍ​ន៏​ធុរកិច្ច​ - ឯកឧត្តម​បណ្ឌិត ជា ដែន , ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន​២០​ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​ព្រះពុទ្ធ មាន​សិរី - សារព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​ធានា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពិត​និង​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​ - តើ​ម្ចាស់ផេក ឈ្មោះ ខោអាវ​ខ្នាត​ធំ បោះ​ដុំ រកស៊ី​លក់​តាម​ប្រពន្ធ័អ​ន​ឡាញ រកស៊ី​សុច្ចរិត​ទៀងត្រង់ ដែរ​ឬ​យ៉ាងណា​?
0

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ស្នើ​ឱ្យ​ពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ព្រំប្រទល់​ដី​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ស្នើ​ឱ្យ​ពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ព្រំប្រទល់​ដី​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ប៉ៃលិន​៖ មានប្រសាសន៍​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១ នៅ​បរិវេន​វត្ត​ព្រំ​មរកត ឯកឧត្តម ហុក សុផល អភិបាលខេត្ត​ស្តីទី ក្នុងនាម​លោក​ជំទាវ​អភិបាលខេត្ត បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ព្រំប្រទល់​ដី​របស់​ខ្លួន ឱ្យបាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ឱ្យបាន​ឆាប់រហ័ស ពីព្រោះ​ការធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​គឺជា ការកំណត់​ព្រំប្រទល់​ដីធ្លី​របស់​យើង​ដោយ​ស្របច្បាប់ ហើយ​ប័ណ្ណកម្មសិទ្ធិ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការកំណត់​អត្តសញ្ញាណ​ដីធ្លី ងាយស្រួល​ចែក​បន្ត​ដល់​កូន ចៅ ជំនាន់​ក្រោយៗ សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់ ដោយ​គ្មាន​ជន​ណា​ម្នាក់​អាច​កេង​បន្លំ​បានឡើយ​។​

​ឯកឧត្តម ហុក សុផល បាន​មានប្រសាសន៍​លើកឡើងថា​៖ កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ប្តេជ្ញា​អនុវត្តន៍​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏​មាន​ការ​កំណែទម្រង់​វិស័យ​ដីធ្លី​ផងដែរ ទៅតាម​ការចាំបាច់​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​នៅ​មូលដ្ឋាន​យ៉ាង​ពិតប្រាកដ ដូច្នេះ​ការប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​មាន​ភាពងាយស្រួល​ក្នុង​ការផ្តល់​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បតិ្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់​។​

​ឯកឧត្តម​អភិបាល​ស្តីទី ក្នុងនាម​អភិបាល​ប៉ៃលិន​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​នា​ពេល​នេះ សូម​ជួយ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដទៃទៀត ដែល​មិន​បាន​ចូលរួម​ឲ្យ​យល់ដឹង​ពី​នីតិវិធី នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដោយ​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ដូចជា​៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព និង​សៀវភៅ​គ្រួសារ​ជា​ដើម ហើយ​ក្នុង នោះ​អាជ្ញាធ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​កាន់កាប់​ដី​ក្នុង​តំបន់​វិនិច្ឆ័យ​នេះ សូម​ផ្តល់​ភាពងាយស្រួល និង​ចូលរួម​សហការ​ឲ្យបាន​ល្អ​ជាមួយ​ក្រុមការងារ​ចុះ​បញ្ជីដីធ្លី ដើម្បីឲ្យ​ការអនុវត្ត​ន៍នីតិវិធី នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជោគជ័យ​ទៅតាម​ផែនការ​។​

​លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ​មាន ៥​ដំណាក់កាល​៖
១-​ត្រៀម​រៀបចំ គឺ​ការកំណត់​តំបន់​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។
២-​ប្រតិ​ប​តិ្ត​ការ​បច្ចេកទេស គឺ​ការចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។
៣-​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ (​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​) រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នកពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ​និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា​ក្នុងករណី​មាន​ការខុសឆ្គង​។
៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល​ជូន​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការផ្តល់​សិទ្ធិ​ចំពោះ​ក្បាល​ដី​ណា ដែល​មិន​មាន​ទំនាស់​ឬ​មាន​ការពាក់ព័ន្ធ​នឹង​ដី​របស់​រដ្ឋ និង​
៥-​ចុះបញ្ជី​ចេញ​ប័ណ្ណ និង​ចែក​ប័ណ្ណ ជូន​ម្ចាស់​ដី ។​

​សូមបញ្ជាក់​ថា​៖ ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺ​មាន​ប្រជាជន​សរុប​ចំនួន ៧២៦​គ្រួសារ ស្មើរ​នឹង​ចំនួន ៣១២៦​នាក់ ស្រី ៦១៦​នាក់ មាន​ផ្ទៃដី​ទំហំ ២២៩​ហិច​តា ស្មើរ​នឹង ១៤៣៤​ក្បាលដី ក្នុង​នោះ​ដី​លំនៅដ្ឋាន​ចំនួន ២០០​ហិច​តា និង​ដី​កសិកម្ម​មាន​ចំនួន ២៩​ហិច​តា ហើយ​ក្រុម​ការងារ​ចុះ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នឹង​ចាប់ផ្តើម​វាស់វែង​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល