ទាន់ហេតុការណ៍
អាវុធហត្ថ​ខេត្ត​សៀមរាប សហការណ៍​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបា​ល​ជល​ផល​សៀមរាប បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​! - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្តកណ្ដាល​អាណត្តិ​ទី​៤ - ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិ​គំរូ ក្នុង​ក្របខ័ណ្ឌ​គម្រោង​ការកសាង​ភូមិ​សន្តិភាព​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ នៅ​វិទ្យាល័យ ហេង សំរិន ចក - ​សមាគម​កសិកម្ម​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា សន្តិភាព ផ្តល់​អា​ហ​រូបករណ៍​ដល់​សមាជិក សមាជិក ចំនួន ៤០០ កន្លែង សិក្សា​នៅ​សាលា​អ​ល​ណេ​សិន​ - សមាគម​កសិកម្ម​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា សន្តិភាព ចុះ MOU ជាមួយ​សាលា​អ​ល​ណេ​សិន ផ្តល់​អាហារូបករណ៍​ - ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ជា​អធិបតី ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី "​ដាស់​សក្តានុពល​ ​កសាង​ភាព​ធន់​នឹង​វិបិត្ត និង​រីកចម្រើន​" នៅ​មជ្ឍមណ្ឌល​អភិវឌ្ឍ​ន៏​ធុរកិច្ច​ - ឯកឧត្តម​បណ្ឌិត ជា ដែន , ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន​២០​ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​ព្រះពុទ្ធ មាន​សិរី - សារព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​ធានា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពិត​និង​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​ - តើ​ម្ចាស់ផេក ឈ្មោះ ខោអាវ​ខ្នាត​ធំ បោះ​ដុំ រកស៊ី​លក់​តាម​ប្រពន្ធ័អ​ន​ឡាញ រកស៊ី​សុច្ចរិត​ទៀងត្រង់ ដែរ​ឬ​យ៉ាងណា​?
0

​រដ្ឋមន្ដ្រី​កសិកម្ម ដើមទុន​ផលិត និង​ទីផ្សា​កសិផល នៅតែ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាកសិករ និង​សហគមន៍​កសិកម្ម​ពីព្រោះ​ដើម្បី​បង្កើន​ផលិតភាព​

​រដ្ឋមន្ដ្រី​កសិកម្ម ដើមទុន​ផលិត និង​ទីផ្សា​កសិផល នៅតែ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាកសិករ និង​សហគមន៍​កសិកម្ម​ពីព្រោះ​ដើម្បី​បង្កើន​ផលិតភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើមទុន​ផលិត និង​ទីផ្សារ​កសិផល​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាកសិករ និង​សហគមន៍​កសិកម្ម ពីព្រោះ​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ទាមទារ​ចាំបាច់​គឺ​ដើមទុន​ដើម្បី​ពង្រីក​ផលិតកម្ម​ដំណាំ សត្វ ត្រី និង​សិប្បកម្ម​កែច្នៃ​កសិផល ធានា​បាន​ទាំង​គុណភាព និង​សុវត្ថិភាព​ផលិតផល​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ តាមរយ​:​ការប្រើប្រាស់​បច្ចេកវិទ្យា​ដាំ​ដុះ ចិញ្ចឹម ប្រមូល​ផល កែច្នៃ វេច​ខ្ចប់ និង​ថែរក្សា និង​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​សំខាន់ៗ​មួយចំនួន​ទៀត​ឲ្យមាន​ប្រសិទ្ធ ភាព​។

​ឆ្លើយតប​បាន​នូវ​លក្ខខណ្ឌ​ផលិត ប្រជាកសិករ និង​សហគមន៍​កសិកម្ម ក៏​ត្រូវ​ចងក្រង​បណ្តុំ​ផលិត ឬ​អាជីវកម្ម ប្រយោជន៍​ដើម្បី​សម្រួល​ដល់​ការធ្វើទំនាក់ទំនង​ទីផ្សារ ទទួលបាន​នូវ​ការបញ្ជា ទិញ​តាមរយ​:​ការធ្វើ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ថិរភាព​បរិមាណ​ផ្គត់ផ្គង់ និង​តម្លៃ ហើយ​ជាងនេះទៅទៀត​គ្រប់​សមាជិក​បណ្តុំ​អាច​ទទួលបាន​ការបណ្តុះ​បណ្តាល​បច្ចេកទេស និង​ការផ្សព្វផ្សាយ​សំខាន់ៗ​មួយចំនួនទៀត​។​

​ឆ្វែងយល់​ពី​បញ្ហា​ខាងលើ នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​និង​កំពុង​អនុវត្ត​គម្រោង​សាកល្បង​ថ្មី​មួយ​ស្តីអំពី “​ការបង្កើត​សហគមន៍​កសិកម្ម​គំរូ​ដែល​តម្រង់ទិស​ទៅលើ​ការធ្វើ​ជំនួញ ហៅ​កាត់​ថា BPAC​។

​គម្រោង​នេះ​ត្រូវបាន​ទទួល​ជំនួយ​បច្ចេកទេស​ពី​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ផ្តល់​ជូន​ក្រសួងក​សិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាមរយៈ​អង្គការ JICA ដោយ​យកទៅអនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​០៤ គឺ​៖ ខេត្ត​កំពង់ស្ពឺ តាកែវ កំពង់ចាម និង​ខេត្ត​ស្វាយរៀង មាន​រយៈពេល ០៥​ឆ្នាំ (២០១៤-២០១៩)​។ គម្រោង BPAC ត្រូវបាន​បញ្ចប់​តាំងពី​ខែ​ឧសភា ឆ្នាំ​២០១៩ ប៉ុន្តែ​ដោយ​យល់ឃើញ​ថា​គម្រោង​នេះ​មាន​សារសំខាន់​សម្រាប់​សហគម​ន៍​កសិកម្ម អង្គការ JICA បាន​ផ្ទេរ​ការងារ​តាមដាន និង​ត្រួតពិនិត្យ​លើ​ការប្រើប្រាស់ និង​គ្រប់គ្រង​ប្រាក់កម្ចី​របស់​សហគម​ន៍​កសិកម្ម​ឱ្យ​ទៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ជា​អ្នក​អនុវត្ត​បន្ត​រហូត​ដល់ឆ្នាំ ២០២៧​។​

​កន្លង​មក​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​របស់​សហគមន៍​កសិកម្ម គម្រោង​បាន​ផ្តល់ប្រាក់ កម្ចី​សាកល្បង​ដល់​សហគមន៍​កសិកម្ម​គំរូ​ចំនួន​០៦ ក្នុង​អត្រា​ការប្រាក់ ២%/​ឆ្នាំ សម្រាប់​រយ​: ពេល ៥-១០​ឆ្នាំ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ១៤២ ៩៤២ ដុល្លារ សម្រាប់​យក​ទៅ​ប្រកប​មុខរបរ​សំខាន់​ចំនួន ០៤ គឺ​៖
១- ការផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​)​។​
២- ទីផ្សារ​កសិផល (​ទិញ​រថយន្ត​ដឹក​បន្លែ និង​កសិផល​របស់​កសិករ​ទៅ​កាន់​ទីផ្សារ​)​។​
៣- ការប្រើប្រាស់​ឧបករណ៍​កសិកម្ម​រួមគ្នា (​ទិញ​ត្រាក់ទ័រ​សម្រាប់​ផ្តល់​សេវាកម្ម​ភ្ជួរ​រា​ស់ដី​) និង​
៤- ការទិញ​លក់​ស្ករត្នោត​កំពង់ស្ពឺ​។​

​យោង​តាម​របាយៗ​ការណ៍​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម (១៨/០១/២០២១) បានបង្ហាញ​ថា​ផ្អែកលើ​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ជាក់ស្តែង​លើ​ការប្រើប្រាស់​
​និង​ការគ្រប់គ្រង​ប្រាក់កម្ចី​របស់​សហគម​ន៍​កសិកម្ម​ទាំង​០៦ គិត​ត្រឹម​ដើម​ខែ​មករា នេះ​បង្ហាញ​ឲ្យ ឃើញ​ថា​ការប្រើប្រាស់​ប្រាក់កម្ចី​នេះ​កំពុង​ទទួលបាន​អត្ថប្រយោជន៍​គួរឲ្យកត់សម្គាល់ ជាអាទិ៍​៖
១- បាន​ប្រមូល​ផលិតផល​បន្លែ​របស់​ស​មាជិក​ទាំងអស់ យក​ទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​រថយន្ត​របស់​ស​ហគ​មន៍​ផ្ទាល់ គ្មាន​ការកកស្ទះ និង​ទទួលបាន​តម្លៃ​ខ្ពស់​ថែមទៀត​ផង​។​
២- បាន​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​) ឲ្យដល់​សមាជិក​បានទាន់ពេល​វេលា ធានា​គុណភាព​ល្អ និង​តម្លៃ​សមរម្យ​។​
៣- បាន​ផ្តល់​សេវាកម្ម​ភ្ជួរ​រាស់​ដី​ជូន​សមាជិក​របស់​ខ្លួន​ដោយ​យក​តម្លៃ​សេវា​ទាប​សមរម្យ​។​
៤- សមាជិក​បាន​យល់ដឹង​ច្រើន​អំពី​ការប្រើប្រាស់​ប្រាក់កម្ចី របៀប​សន្សំ​ប្រាក់ ការធ្វើ​អាជីវកម្ម​ក្នុង​រង្វង់​សមាជិក​សហគមន៍ អ្វី​ទៅ​ដែល​ហៅថា​ផលិតផល​មាន​គុណភាព និង​តម្រូវការ​ទីផ្សារ ការរៀបចំ​ទុកដាក់ និង​ថែរក្សា​កសិផល​ឲ្យបាន​ល្អ ការងាររដ្ឋបាល បច្ចេកទេស និង​សេដ្ឋកិច្ច​បាននិងកំពុង​ជ្រាបចូល​ក្នុង​ជួរ​សមាជិក និង​ជា​ពិសេស​បាននិងកំពុង​ធ្វើ​ការកែប្រែ​កសិករ ទៅ​ជាកសិ​-​ធុរកិច្ច និង​សហគ្រិន​ក្នុង​មូលដ្ឋាន ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍន៍​សហ​គ​មន៍​កសិកម្ម​ក្នុង​សម័យ​តេជោ​។​
​សូម​បញ្ជាក់​ជូន​ថា សហគមន៍​កសិកម្ម​ទាំង​០៦ ដែល​ទទួលបាន​ប្រាក់​កម្ចី​ពី​គម្រោង​រួមមាន​៖
១- សហគមន៍​កសិកម្ម​សំបូរ​មានជ័យ (​ខេត្ត​កំពង់ចាម​) ទទួល​បាន​ចំនួន ៤០ ៧៨០​ដុល្លារ សម្រាប់​ប្រកប​មុខរបរ​ទីផ្សារ​បន្លែ​។​
២- សហគមន៍​កសិកម្ម​ទួល​ព្រះវិហារ (​ខេត្ត​កំពង់ចាម​) ទទួល​បាន​ចំនួន ២៣ ០០១​ដុល្លារ សម្រាប់​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​ជាមួយ​ក្រុម​ស្ត្រី​។​
៣- សហគមន៍​កសិកម្ម​ជើង​គួន​ជោគជ័យ (​ខេត្តតាកែវ​) ទទួល​បាន​ចំនួន ៣៤ ១៩៥​ដុល្លារ សម្រាប់​ប្រកប​មុខរបរ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​។​
៤- សហគមន៍​កសិកម្មរ​លួស​មាស (​ខេត្តតាកែវ​) ទទួល​បាន​ចំនួន ២៣ ០០០​ដុល្លារ សម្រាប់​ប្រកប​មុខរបរ​ប្រើប្រាស់​រួមគ្នា (​ទិញ​ត្រាក់ទ័រ​សម្រាប់​ផ្តល់​សេវាកម្ម​ភ្ជួរ​រា​ស់ដី​)​។​
៥- សហគមន៍​កសិកម្ម​ស្វាយជ្រុំ (​ខេត្ត​ស្វាយរៀង​) បាន​ទទួល​ចំនួន ១៧ ៩៥០​ដុល្លារ សម្រាប់​ប្រកប​មុខរបរ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​)​។​
៦- សហគមន៍​កសិកម្ម​ស្ករត្នោត​កំពង់ស្ពឺ (​ខេត្ត​កំពង់ស្ពឺ​) ទទួល​បាន​ចំនួន ៤ ០១៦​ដុល្លារ សម្រាប់​ប្រកប​មុខរបរ​ធ្វើ​ទីផ្សារ​ស្ករត្នោត​កំពង់ស្ពឺ​។​

​គិត​មក​ត្រឹម​ដើម​ខែ​មករា​នេះ សហគមន៍​កសិកម្ម​ទាំង​០៦ បាន​សង​ប្រាក់​ដើម និង​ការប្រាក់​បាន​ចំនួន ០២​លើក សរុប​ចំនួន​៣២ ០៨៩​ដុល្លារ ហើយ​សហគមន៍​កសិកម្ម​ទាំង​០៦ សន្យាថា​នឹង​សង​ប្រាក់​ដើម និង​ការប្រាក់​លើក​ទី​៣​នៅក្នុង​ចុង​ខែ​មករា​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល