ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត កាតា​(Qatar) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ​អបអរសាទរ​ខួប​១៦១ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៤ - ទទួលយក​ការបំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ​សំណល់​រាវ ដើម្បី​រួមចំណែក​ក្នុង​ការពារ​ជីវៈចម្រុះ​ - ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដា​វសហការ​ជាមួយ​កម្លាំង​បរិស្ថាន​ចុះ​បង្ក្រាប​​ឈួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនះគីរី បាន​លាក់ទុក​ប្រភេទ​ឈើ ឈ្លី​ច​ជាច្រើន​ដុំ​ - ដីព្រៃ​កាប់​គាស់ រុករាន​យក​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ត្រូវ​មោឃភាព និង​ដកហូត​មក​ជា​សម្បត្តិ​រដ្ឋ​ - ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាប់​បាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ល្បី​រឿង​ជួញដូរ​សាច់​សត្វព្រៃ និង​សិប្បកម្ម​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​..! - ​ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​ធ្វើតេស្ត រក​សារធាតុ​ញៀន​ក្នុង​ក្របខណ្ឌ​នៃ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា នឹង​ជា​ប្រធានស្តីទី សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (Cambodia Commercial Alliance Development Association - CCADA) ​បាន​ចុះ​នាំយក​អំណោយ ជូន​ដល់​សិស្សានុសិស្ស រួម​ទាំង​លោកគ្រូ អ្នកគ្រូ ក្នុង​សាលាបឋមសិក្សា​កងមាស​ - សំណាញ់​ច្បាប់​មិន​លើកលែង​ជន​ណា​ទេ​! បុរស​ថ្លើម​ដុះ​មមិះ​ម្នាក់​ដែល​លួច​កាប់​រានទន្ទ្រា​ន​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​ទឹកដី​ខេត្ត​កំពង់ធំ ត្រូវ​តុលាការ​ផ្តន្ទាទោស​ - អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ហាក់​គ្មាន​វិធានការ​ទប់ស្កាត់ ចំពោះ​អ្នក​មាន​លុយ មាន​អំណាច​ចាក់ដី រំលោភ​យក​អូរ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​
0

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១៩ ទាក់ទង​នឹង​ការអនុវត្ត​ការផ្តល់​សេវា​រដ្ឋបាល​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១៩ ទាក់ទង​នឹង​ការអនុវត្ត​ការផ្តល់​សេវា​រដ្ឋបាល​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០ លោក ប៉ឹ​ល កុសល អភិបាលរង​ខេត្ត ទទួលបន្ទុក​អង្គភាព​ច្រកចេញចូល​តែ​មួយ បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១៩ ស្តីពី​ការអនុវត្ត​ការផ្តល់​សេវា​រដ្ឋបាល​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ នៅ​សាលប្រជុំ​ប្រាសាទ​ព្រះវិហារ សាលាខេត្ត​កំពត​។​

​កិច្ចប្រជុំ​នា​ព្រឹក​នេះ មានការ​អញ្ចើញ​ចូលរួម​ពី​លោកស្រី នាយករង​រដ្ឋបាល​សាលាខេត្ត ទទួលបន្ទុក​អង្គភាព​ច្រកចេញចូល​តែ​មួយ លោក​ប្រធាន អនុប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ មន្ត្រី​ជួរមុខ ជួរ​ក្រោយ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​។​

​លោក បុឹល កុសល អភិបាលរង​ខេត្ត​កំពត បានលើកឡើង ដោយ​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ក្នុង​អង្គភាព​ច្រកចេញ​ចូល​តែ​មួយ ដែល​កន្លងមក​បាន​បំពេញ​កាតព្វកិច្ច​ល្អប្រសើរ ដើម្បី​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​។ ទោះជា​បែប​នេះ​ក្តី លោក​អភិបាលរង​ខេត្ត​ក៏​បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​បន្ត​កិច្ចសហការ​ដល់​មន្ទីរ អង្គភាព​ជំនាញ​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​សូម​ជម្រាប​ថា​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត​កំពត បាន​ដាក់ឲ្យ​ដំណើរការ​ទទួល​សេវា​ពី​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​០៣ ខែ​កញ្ញា​ឆ្នាំ​២០១៨​។ អង្គភាព​បាន​អនុវត្ត​ការងារ​បាន​ល្អប្រសើរ​ក្នុង​ការបម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ដោយ​អនុវត្ត​ស្រប​ទៅតាម​ច្បាប់ អនុក្រឹត្យ ប្រកាស និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​នៅ​ជា​ធរមាន​។ ក្នុង​ឆ្នាំ​២០១៩ អង្គភាព​ច្រកចេញចូល​តែ​មួយ​បាន​អនុវត្ត​សេវា​បាន​ចំនួន ១០,៦១៩ សេវា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល